ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​នេ​ប៉ាល់​កើត​ជំងឺ​ចម្លែក​ស្បែក​ក្រិន​រឹង​ដូច​ដុំ​ថ្ម

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស Ramesh Darji អាយុ​១១​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ Baglung ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ប្រទេស​នេ​ប៉ាល់ កើត​ជំងឺ​ចម្លែក

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស Ramesh Darji អាយុ​១១​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ Baglung ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ប្រទេស​នេ​ប៉ាល់ កើត​ជំងឺ​ចម្លែក ដោយ​ក្រោយ​ពេល​កើត​បាន​១៥​ថ្ងៃ ស្បែក​ចាប់ផ្តើម​របក និង​ស្បែក​ថ្មី​ចាប់ផ្តើម​ជំនួស​មាន​លក្ខណៈ​ជា​ស្រកា​ពណ៌​ខ្មៅ រឹង​កប់​យ៉ាង​ជ្រៅ​ក្នុង​សាច់​បណ្តាល​ឱ្យ​ឈឺចាប់​ខ្លាំង​។ ស្រកា​នោះ​ធ្វើ​ឱ្យ​ខ្លួនប្រាណ​របស់​កុមារ​ឡើង​រឹង​ដូច​ដុំ​ថ្ម បន្តិច​ម្តង​ៗ ព្រោះ​មិន​អាច​កម្រើក​និង​និយាយ​បាន ។

នៅ​ពេល Ranesh ចាប់ផ្តើម​ធំធាត់​ដែល​រាង​កាយ​មាន​លក្ខណៈ​ខុស​ប្រក្រតី​ធ្វើ​ឱ្យ​កុមារ​ដទៃ​ទៀត​មិន​ហ៊ាន​ចូល​ក្បែរ ដូច្នេះ​គេ​គ្មាន​មិត្តភក្តិ និង​មិន​អាច​ទៅ​សាលារៀន​បាន​ទេ ។ នៅ​ពេល​អាយុ​៥​ឆ្នាំ គេ​ប្រាប់​ឪពុក​ម្តាយ​ថា ឈឺចាប់ និង​ដើរ​មិន​បាន​ទេ ។ គេ​អាច​និយាយ​បាន​តិចតួច​នៅ​ពេល​ត្រូវការ​អាហារ ឬ​ចង់​ចូល​បន្ទប់ទឹក ។

លោក​ណា​ន​ដា អាយុ​៣៥​ឆ្នាំ និង​អ្នកស្រី​ណា អាយុ​២៦​ឆ្នាំ ជា​ឪពុក​ម្តាយ​និយាយ​ថា កូនប្រុស​របស់​ពួក​គេ​កើត​ជំងឺ​ស្បែក​ក្រិន​តាំងពី​កំណើត បណ្តាល​មក​ពី​ជំងឺ​តំណពូជ ។
លោក​ណា​ន​ដា ជា​កម្មករ​អាច​រក​ចំណូល​បាន ៧.០០០​រូពី​នេ​បា​៉​ល់ ឬ​៧០​ដុល្លារ​ក្នុង​មួយ​ខែ ។ ចំណែក​អ្នកស្រី​ណា នៅផ្ទះ​ថែទាំ​កូនប្រុស Ramesh ។ ប្តី​-​ប្រពន្ធ​នេះ​ធ្លាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា មិន​អាច​ព្យាបាល​បាន​ទេ ត្រូវ​នាំ​យក​ទៅ​មន្ទីរពេទ្យ​ធំ មាន​បរិក្ខារ​ទំនើប​ៗ​ក្រែង​អាច​ព្យាបាល​បាន ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​ការ​លំបាក​របស់ Ramesh ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​នាង Joss Stone តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​អង់គ្លេស​មាន​ក្តី​អាណិតអាសូរ ក៏​រៀបចំ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រក​ប្រាក់​ដើម្បី​ព្យាបាល​គេ ។

បច្ចុប្បន្ន Ramesh និង​ក្រុម​គ្រួសារ​ស្ថិត​នៅ​ក្រុង​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ា​ល់ ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ «​ក​ដ្ឋ​ម​ណ្ឌូ មេ​ឌី​កាល ខូ​ល​ឡេ​ក​» ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ព្យាបាល​ឱ្យ​ជះ​សះស្បើយ​ទាំងស្រុង​បាន​ទេ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី​គេ​អាច​មាន​សុខភាព​ល្អ​ជាង​មុន ៕