ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​សម្ភារ​ប្រើប្រាស់​ពី​ជ័រ ឫស្សី​ រំ​ពាក់ ​និង​ផ្ដៅ ត្អូញ​ពី​ការ​លំបាក​លក់ដូរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ ផុ​ន ប៊ុ​ន​ធឿ​ន ជា​ជន​រង​គ្រោះ​ម្នាក់​ពី​ជំងឺ​កូ​វី​ដ ​១៩ ​។ ការ​រាតត្បាត​ជំងឺ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​កាត់ដេរ​រូប​នេះ​បាត់បង់​ការងារ…

រាជធានី​ភ្នំពេញ​ ៖ លោក​ ផុ​ន ប៊ុ​ន​ធឿ​ន ជា​ជន​រង​គ្រោះ​ម្នាក់​ពី​ជំងឺ​កូ​វី​ដ ​១៩ ​។ ការ​រាតត្បាត​ជំងឺ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​កាត់ដេរ​រូប​នេះ​បាត់បង់​ការងារ ប៉ះពាល់​ជីវភាព​គ្រួសារ​ជា​ខ្លាំង ​។ លោក​បាន​រៀបរាប់​ថា ខណៈ​ពេល​ដែល​កំពុង​តែ​សប្បាយ​និង​ការងារ ដែល​អាច​ផ្តល់​ចំណូល​ទៀត​ទាត់​សម្រាប់​ចិញ្ចឹម​គ្រួសារ ស្រាប់តែ​ផ្ទុះ​ជំងឺ​គូ​វី​ដ ​១៩ រហូត​ធ្វើ​ឲ្យ​រោងចក្រ​ដែល​លោក​ធ្វើការត្រូវ​បិទទ្វារ​ ។

នៅ​ពេល​គ្មាន​ការងារ គ្មាន​ចំណូល លោក​បាន​សម្រេចចិត្ត​ជ្រើស​រើ​យកមុខ​របរ​ថ្មី​ គឺ​ដឹក​សម្ភារប្រើប្រាស់​ផលិត​ពី​ជ័រ ឫស្សី ដើម​រំ​ពាក់​និង​ផ្ដៅ​ជាដើម រក​ប្រាក់​សម្រាប់​ចិញ្ចឹមជីវិត​ និង​ក្រុម​គ្រួសារ​ជំនួស​វិញ​ ។​ តែ​របរ​ថ្មី​នៅ​ចំ​ពេល​ពលរដ្ឋ​ជា​ទូទៅ​មាន​បញ្ហា​ជីវភាព​ដែលរនោះ​ការ​លក់ដូរ​មិនសូវ​ជា​បាន​ផល​ប៉ុន្មាន​ទេ​ ។

ស្ថិត​ក្នុង​វ័យ​ ៤៥ ​ឆ្នាំ ​រស់នៅ​ក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក​ ផុ​ន ប៊ុ​ន​ធឿ​ន មាន​ប្រពន្ធ​ និង​កូន​ម្នាក់ ​។ លោក​បាន​ចាក​ចេញពីផ្ទះ​មក​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ក្រោយ​ពេល​រោងចក្រ​បិទទ្វារ លោក​ងាក​ចាប់​យកមុខ​របរ​ថ្មី​នេះ​រយៈពេល​ជាង ​២​ ឆ្នាំ​កន្លង​មក​ហើយ ​។ ចំណែក​ប្រពន្ធ​លោក​បន្ត​ធ្វើ​ជា​កម្មការិនី រោងចក្រ​ដើម្បី​ជួយ​ទប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ ។

ជាមួយ​របរ​ដើរ​លក់​ផលិតផល​ធ្វើ​ឬ​ស្សី ជ័រ រំ​ពាក់ ផ្តៅ​ជាដើម​នេះ លោក​បាន​បញ្ជាក់​ថា​ របស់របរ​ទាំងនោះ​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា ចង្អេរ កញ្ជើ ល្អី តៅ កញ្ច្រែង កន្ត្រក កន្ត្រងប្រហុក ទូ អំបោស​ដើម​បបុស្ស អំបោស​ធាងដូង អំបោស​រោមសត្វ កញ្ច្រែង​ជ័រ ធុង​ជ័រ ធុង​ទឹកកក ជាដើម ។ ក្នុង​ ១ ​ថ្ងៃ​ៗ​លោក​ត្រូវ​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​អីវ៉ាន់​នេះ​ដើរ​លក់​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្ រ​។

អតីត​កម្មករ​រោងចក្រ​រូប​នេះ​បាន​ត្អូញត្អែរ​ប្រាប់​ថា ការ​រកស៊ី​នេះ​មិន​ទៀងទាត់​ដូច​ជា​ការងារ​មាន​ប្រាក់ខែ​នោះ​ទេ គឺ ​១ ​ថ្ងៃ​កាត់ ​១​ថ្ងៃកោរ ហើយ​ចំពោះ​ផល​ចំណេញ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​ដែល​គាត់​ខិតខំ​នេះ ប្រសិនបើ​លក់ដាច់​ថ្ងៃ​ខ្លះ អាច​ចំណេញ​បាន​ត្រឹមតែ ​២ ​ម៉ឺន​រៀល ឬ​យ៉ាងច្រើន ​៥ ​ម៉ឺន​រៀល​ប៉ុណ្ណោះ ​។ មាន​ថ្ងៃ​ខ្លះលក់អត់ដាច់​​ក៏​​មានដែរ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ