ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចលើកនេះ ត្រូវម្តាយជនសង្ស័យ​ទ្រាំលែង​បាន​ក៏​ទម្លាយ​​ប្រាប់​ម្ចាស់​ផ្ទះ​

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ​៖​ កម្លាំងនគរបាល​ស្រុក​កោះធំ បាន​ធ្វើការ​ឃា​ត់ខ្លួន​​លោកចោរ​ដែលពូកែដើរលួច​សម្ភារ​សំណង់ផ្ទះ​​គេ​ជា​ញឹក​​ញាប់​ មាន​ដូចជា​ស៊ីម៉​ង់ ដែក ខ្សែភ្លើង ទុយោ​ទឹក ខ្សែភ្លើង​ម៉ាស៊ីន​ត្រជាក់ រួម​និង​សម្ភា​រ​ជាច្រើន​ផ្សេង​ទៀត…

​ខេត្តកណ្តាល ​៖​ កម្លាំងនគរបាល​ស្រុក​កោះធំ បាន​ធ្វើការ​ឃា​ត់ខ្លួន​​លោកចោរ​ដែលពូកែដើរលួច​សម្ភារ​សំណង់ផ្ទះ​​គេ​ជា​ញឹក​​ញាប់​ មាន​ដូចជា​ស៊ីម៉​ង់ ដែក ខ្សែភ្លើង ទុយោ​ទឹក ខ្សែភ្លើង​ម៉ាស៊ីន​ត្រជាក់ រួម​និង​សម្ភា​រ​ជាច្រើន​ផ្សេង​ទៀត ​ក្រោយពី​ម្តាយ​របស់​ជន​សង្ស័យ​បាន​ទម្លាយ​រឿងប្រាប់ទៅខាង​ម្ចាស់ផ្ទះ​​ ។

​ហេតុការណ៍លួច​​កើតឡើង​​នៅ​ថ្ងៃ​ទី២៧ ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង០៣​ទៀបភ្លឺ ស្ថិតនៅចំណុច​កើតហេតុ​ផ្ទះ​ជនរងគ្រោះទី១-ឈ្មោះ​ឃាង មួកយ ស្ថិត​ក្នុង​ភូមិ​ព្រែ​ក​សុឹ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​ និងជនរងគ្រោះ​ទី២-ឈ្មោះ ឃាង មួយ ភេទ​ស្រី អាយុ​៥៣ឆ្នាំ​ ជាលក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែ​ក​សុឹង ឃុំ​សំពៅពូន ស្រុកោះ​ធំ​ខេត្តកណ្តាល​។ រីឯជន​សង្ស័យ​​​ឈ្មោះ ណឺប ហុក​ស្រ៊ុ​ន​ អាយុ៣២ឆ្នាំ ​មាន​ទីលំនៅភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មាន​មុខរបរ​កម្មករ​លីសែ​ង (មាន​សារធាតុ​ញៀន​ក្នុងទឹក​នោម) ។

តាម​ការ​បំភ្លឺ​របស់ជនរងគ្រោះ​ឈ្មោះ ឃាង មួយ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​គាត់​បាន​សាងសង់​ផ្ទះនៅ​ចំណុច​ភូមិ​​ព្រែក​ស៊ឹង ឃុំ​សំពៅពូន ស្រុក​កោះធំ​ ខេត្ត​កណ្ដាល (ជាប់​ព្រំផ្ទះ​របស់​ជនសង្ស័យ​) ​នេះ ។ ហើយ​គាត់ដឹងថា ជន​សង្ស័យ​តែងតែ​លួច​សម្ភារ​សាងសង់​ផ្ទះ​របស់​ខ្លួន​ជា​ញឹកញាប់ ដែល​មាន​ដូចជា​ស៊ីម៉​ង់ ដែក ខ្សែភ្លើង ទុយោ​ទឹក ខ្សែ​ភ្លើង​​ម៉ាស៊ីន​ត្រជាក់ រួម​និង​សម្ភារ​​ជាច្រើន​ផ្សេង​ទៀត ។ ​គាត់​ពុំ​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ ដោយ​គ្រាន់តែ​ប្រាប់​ទៅ​ជនសង្ស័យ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​លួច​សម្ភាររបស់​ខ្លួន​ទៀត​។ តែ​ជនសង្ស័យ​ពុំ​ព្រម​បញ្ឈប់នូវ​សកម្មភាព​របស់​ខ្លួន​ឡើយ នៅតែ​បន្ត​លួច​សម្ភារ​សាងសង់​ផ្ទះ​របស់​ជនរងគ្រោះ​ទៀត​។​

​​ជនរងគ្រោះបន្តថា ជនសង្ស័យបាន​ធ្វើសកម្មភាព​លួច​សម្ភារទុយោ​ទឹក​ជ័រ​ធំ​ចំនួន០៥ដេីម ដែក​មួយចំនួន ខ្សែភ្លើង​ចំនួន​០១ដុំ និងខ្សែភ្លើង​ដែលកាត់​រួច​ចំនួន០៣កំណាត់ រួម​នឹង​ខ្សែភ្លើង​ម៉ាស៊ីន​ត្រជាក់​ចំនួន​ពីរ​កំណាត់​ទៀត​។ នៅពេល​នោះ​ គាត់ក៏បាន​តាម​ទាន់​ និង​យក​សម្ភារ​ទាំងនោះ​មកវិញ​បាន​ខ្លះ​ដែរ ចំណែក​ឯ​សម្ភារផ្សេង​ទៀត ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​លក់​បាត់​។ ​លុះ​នៅ​ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង០៣និង០០នាទី ជនសង្ស័យ​ក៏បាន​ចូល​លួច​ថ្នាំលាប​ជញ្ជាំង​ផ្ទះ​អស់​ចំនួន០៣ធុង ដោយ​មួយ០​១តម្លៃ១៨០ដុ​ល្លារ ចំណែក​ឯ០២ធុង​ផ្សេងទៀត​សរុប​ជា​ប្រាក់១៤០ដុល្លារ រួម​និង​សម្ភារ​មួយចំនួន​ទៀត​។

​​ប៉ុន្តែលើកនេះ ត្រូវ​ម្ដាយ​របស់​ជនសង្ស័យ​​បាន​ទូរស័ព្ទ​ប្រាប់​គាត់​​ថា សម្ភារ​ដែល​បាត់​នោះ​ត្រូវ​​​កូន​ឈ្មោះ​ណឺប ហុក​ស្រ៊ុ​ន ​លួច​សម្ភារយក​ទៅ​លាក់​ទុក​នៅក្នុង​បន្ទប់ដេក​របស់​វា​ ។​ ពេលឮដូចនេះ​ គាត់​ក៏បាន​ប្រាប់​ទៅ​ជាង​សាងសង់​ផ្ទះ​ឲ្យ​ទៅ​មើល​ក៏បាន​ឃើញហ្វូរី​ភ្លើង​ចំនួន០២កេះ​ធំ ។ ចំណែក​ឯ​ដែក​បំពង់​ទីប​ចំនួន០៧ដេីម​ផ្សេងទៀត នៅ​ខាងក្រៅ​ផ្ទះ ហើយ​ជន​សង្ស័យ​ក៏បាន​គេចខ្លួន​បាត់​។

​លុះ​នៅ​ថ្ងៃទី២៨ ​ធ្នូ វេលា​ម៉ោង១៣និង៣០នាទី ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅពូន​។ បន្ទាប់មក ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កោះធំ បាន​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ឃេីញ ក៏បាន​ធ្វើការ​ឃាត់​ខ្លួន​​ជនសង្ស័យ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន ​ដើម្បី​ចាត់ការ​តាម​នីតិវិ​ធី​ច្បាប់​ ៕ ​

អត្ថបទសរសេរ ដោយ