ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​អូស​យក​ត្រី​បា​ឡែ​ន​ទៅ​កប់​នៅ​ឆ្នេរសមុទ្រ

13 ឆ្នាំ មុន

អ្នកនេសាទ​ជនជាតិ​វៀតណាម​នាំ​គ្នា​អូសខ្មោច​ត្រី​បា​ឡែ​ន​ប្រវែង​១០​ ម៉ែត្រ​យក​ទៅ​កប់​ក្នុង​ឆ្នេរសមុទ្រ​ខេត្ដ​បាក់​លឺ ។ មាន​ប្រជាជនជា​ច្រើន​ពាន់​នាក់​នាំ​គ្នា​ធ្វើ​ពិធី​កប់ខ្មោច​ត្រីបា​ឡែ​ន​ ដែល​ជា​ត្រី​បា​ឡែ​នទី​២​បាន​ជាប់​អួនរបស់​អ្នកនេសាទ​ខេត្ដ​បាក់​លឺ​ ចាប់តាំងពី​ដើម ឆ្នាំ​មក​។ លោក​ង្វៀ​ន ធី​ហា​យ ម្ចាស់​ទូក​នេសាទឱ្យ​ដឹង​ថា ពេល​លោក​កំពុង​អូស​អួន​នៅ​ឆ្ងាយពី​ឆ្នេរ​ប្រហែល​៥៨​គីឡូម៉ែត្រ​ ស្រាប់តែ​មានអារម្មណ៍​ថា ត្រី​ធំ​ជាប់​អួន ហើយ​វា​រើបំរះ​យ៉ាង​ខ្លាំង ។ នៅ​ពេល​លើក​អួន​ឡើង ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន​ស្ថិត​ក្នុង​សភាព​ស្ដូកស្ដឹង និង​បាន​ងាប់​រយៈពេល​បន្ដិច​ក្រោយមក ព្រោះ​វា​បាន​រើបំរះ​ខ្លាំង​ពេក ។

អ្នកនេសាទ​ជនជាតិ​វៀតណាម​នាំ​គ្នា​អូសខ្មោច​ត្រី​បា​ឡែ​ន​ប្រវែង​១០​ម៉ែត្រ​យក​ទៅ​កប់​ក្នុង​ឆ្នេរសមុទ្រ​ខេត្ដ​បាក់​លឺ ។ មាន​ប្រជាជនជា​ច្រើន​ពាន់​នាក់​នាំ​គ្នា​ធ្វើ​ពិធី​កប់ខ្មោច​ត្រីបា​ឡែ​ន​ដែល​ជា​ត្រី​បា​ឡែ​នទី​២​បាន​ជាប់​អួនរបស់​អ្នកនេសាទ​ខេត្ដ​បាក់​លឺ​ចាប់តាំងពី​ដើម ឆ្នាំ​មក​។ លោក​ង្វៀ​ន ធី​ហា​យ ម្ចាស់​ទូក​នេសាទឱ្យ​ដឹង​ថា ពេល​លោក​កំពុង​អូស​អួន​នៅ​ឆ្ងាយពី​ឆ្នេរ​ប្រហែល​៥៨​គីឡូម៉ែត្រ​ ស្រាប់តែ​មានអារម្មណ៍​ថា ត្រី​ធំ​ជាប់​អួន ហើយ​វា​រើបំរះ​យ៉ាង​ខ្លាំង ។ នៅ​ពេល​លើក​អួន​ឡើង ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន​ស្ថិត​ក្នុង​សភាព​ស្ដូកស្ដឹង និង​បាន​ងាប់​រយៈពេល​បន្ដិច​ក្រោយមក ព្រោះ​វា​បាន​រើបំរះ​ខ្លាំង​ពេក ។

លោក​ហា​យ បាន​សុំ​ជំនួយ​ពី​ទូក​នេសាទ​ចំនួន​១០​គ្រឿង ដែល​កំពុង​នេសាទ​ត្រី​នៅ​បរិវេណ​ក្បែរ​គ្នាឱ្យ​ជួយ​អូស​យក​ត្រី​នោះ ។ ត្រី​បា​ឡែ​ន​ដែលងាប់​នេះ​មាន​ទំងន់​ប្រហែល​១០​តោន និងប្រវែង​ប្រហែល​១០​ម៉ែត្រ​។ អ្នកនេសាទ​ជាច្រើន​នាក់​ទើប​អាច​អូស​យក​ខ្មោច​ត្រី​នោះទៅ​ឆ្នេរ​ដើម្បី​កប់​បាន ។ ស្រប​ពេល​នោះ​មានប្រជាជន​នៅ​ក្នុង​តំបន់​ជា​ច្រើន​ពាន់​នាក់​ទៅឈរ​មើល​ផ្ដល់​ជា​កំលាំងចិត្ដ ។ អ្នកនេសាទឱ្យ​ដឹង​ថា នោះ​ជា​ត្រី​បា​ឡែ​ន​ពណ៌​ប្រផេះស៊ី​សត្វ​ទឹក​ខ្នាត​តូច​ជា​អាហារ មាន​ចរិត​ជាសត្វ​ស្លូត​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ អ្នកនេសាទ​វៀតណាម​មាន​ជំនឿ​ថា សត្វចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ប្រភេទ​នេះ​ជា​សត្វ​ស័ក្ដិសិទ្ធិ និង​នាំ​ជោគ​សំណាង​ដល់​មនុស្សគ្រប់​រូប​ដូច្នេះ​ត្រូវ​ជួយ​គ្នា​បំពេញ​ពិធី​តាមផ្នែក​សាសនា និង​កប់​ទុក​នៅ​ក្បែរ​ឆ្នេរសមុទ្រ ។

កាលពី​ខែកុម្ភៈ​កន្លង​មក​អ្នកនេសាទ​ក្នុងខេត្ដ​បាក់​លឺ បាន​នាំ​គ្នា​អូស​ត្រី​បា​ឡែ​ន​ទំងន់១៦​តោន ដែល​ងាប់​ចូល​ទៅ​ឆ្នេរសមុទ្រ និងធ្វើ​ពិធី​កប់​ដូច​គ្នា​ដែរ ។ កាលពី​សបា្ដហ៍​មុន អ្នកនេសាទ​ក្នុង​ខេត្ដ ក្វា​ង​ប៊ិ​ញ​នា​ភាគ​កណ្ដាល​ប្រទេស​បាន​ជួយ​គ្នាអូស​ត្រី​ផ្សោត​ដ៏​ធំ​មួយ​ក្បាល​ចូល​ទៅ​ក្នុងសមុទ្រ​ក្រោយ​វា​អណ្ដែត​រសាត់​មក​ទើរ​នៅលើ​ឆ្នេរ​មាន​សភាព​ស្ដូកស្ដឹង ដោយ​មាន​ត្រីផ្សោត​មួយ​ក្បាល​ទៀត​រង់ចាំ​ឃ្លាំមើល​នៅ​ឯបរិវេណ​ឆ្ងាយ​។ អ្នកជំនាញ​បញ្ជាក់​ឱ្យ​ដឹង​ថា ត្រី​ផ្សោតខ្នាត​ធំ​ប្រវែង​៤​ម៉ែត្រ​នោះ​មាន​សភាព​អស់កំលាំង ដូច​ជា​មាន​ជំងឺ ដូច្នេះ​ហើយ​វា​ត្រូវរលក​បោកបក់​រសាត់​ចូល​ឆ្នេរ ហើយ​មានកុមារ​ទៅ​លេង​សប្បាយ​ជាមួយ​វា ៕