ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លាឃ្មុំ​វាយប្រហារ​ខាំហែកប៉ុនប៉ងជីវិត​​ទៅ​ហើយ​​​ខណៈ​​៣នាក់​​ទៀ​ត​​រត់​​​រួច

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់ក្នុ​ងចំណោម០៣នាក់​ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​ហែក​ប៉ុនប៉ង​ផ្ដាច់​ជីវិត តែ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃទី​២៨ ធ្នូ ស្ថិតនៅក្នុង​ព្រៃ​ចំណុច​ក្បាល​អូរ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អូរក្រូច ឃុំ​តាតោក ស្រុក​សំ​ឡូ​ត…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់ក្នុ​ងចំណោម០៣នាក់​ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​ហែក​ប៉ុនប៉ង​ផ្ដាច់​ជីវិត តែ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃទី​២៨ ធ្នូ ស្ថិតនៅក្នុង​ព្រៃ​ចំណុច​ក្បាល​អូរ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អូរក្រូច ឃុំ​តាតោក ស្រុក​សំ​ឡូ​ត ខណៈ​មនុស្ស​ចំនួន០៣នាក់​ទៀត​បាន​រត់​រួច​ទាំង​ព្រលឹ​ង​ចុង​សក់​ ។

អ​ធិ​ការ​ស្រុក​សំឡូ​ត លោក ម៉ែ​ន រីម បាន​ឲ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ សំ សុភា ភេទប្រុស ​អាយុ២៤ឆ្នាំ​។ ជនរងគ្រោះ​ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​បណ្ដាលឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក្បាល ដៃ និង​ជើង​។ រី​ឯ០៣នាក់​ទៀត ឈ្មោះ​សោម សុិន ឈ្មោះ​សំ ដា និង ឈ្មោះ​សំ ដឿន បាន​នាំគ្នា​រត់​រួចពី​កណ្ដាប់ដៃ​ខ្លាឃ្មុំ​។ លោក​អធិការ​មិនទាន់​ប្រាប់​ឲ្យ​ជាក់លាក់​អំពី​មូល​ហេតុ ដែល​នាំឲ្យ​សត្វ​ខ្លាឃ្មុំ​វាយ​ប្រហារ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ទេ ព្រោះ​មិនទាន់​បាន​សួរនាំ​ជនរងគ្រោះ​ឲ្យ​ច្បាស់​លាស់​ ។

ដោយ​លោក​គ្រាន់តែ​បន្ថែម​ថា «បើ​តាម​ព័ត៌​មាន​បឋម​ដែល​ខ្ញុំ​ទ​ទួល​បាន គឺ​ប្រហែល​ពួកគេ​ទៅ​កាប់ព្រៃ​នៅ​តំបន់​នោះ ទើប​ប្រទះ​នឹង​សត្វ​ខ្លាឃ្មុំ​កាច​សាហាវ​ដេញ​ខាំ​បណ្ដាលឲ្យ​របួស​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់​បែបនេះ​។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ព្រឹត្ត​កា​រណ៍សត្វ​ខ្លាឃ្មុំ​វាយ​ប្រហារ​មនុស្ស​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​មន្រ្តី​មូលដ្ឋាន និង​ពលរដ្ឋ​មួយចំនួន​បាន​ទម្លាយ​ឲ្យដឹង​ថា កន្លងមក​ក៏​ធ្លាប់​មានរឿង​សត្វ​ខ្លាឃ្មុំ​ដេញ​ខាំ​មនុស្ស​បែបនេះ​ដែរ​នៅ​តំបន់​នោះ​។ អ្នក​ធ្លាប់​រងគ្រោះ​ដោយ​សត្វ​ខ្លាឃ្មុំ​បែបនេះ តែង​ជា​ក្រុម​ដែល​ចូលព្រៃ ឬ ឡើងភ្នំ​កាប់​ឈើ ឬ ដើ​រប្រ​ម៉ាញ់​សត្វព្រៃ​។

ហើយ​ជនរងគ្រោះ​ខាងលើ​នេះ​ និងបក្ស​ពួ​ក​អាច​ជា​អ្នក​កាប់​ឈើ ឬ​កាប់​រុករាន​ទន្រ្ទាន​ដី​ព្រៃ ទើបត្រូវ​បាន​សត្វ​សាហាវ​ដេញ​ខាំ​រហូត​រង​របួសធ្ងន់​បែបនេះ​។ ប្រភព​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូ​ត មួយចំនួន​ដែល​មាន​ជីវភាព​ខ្វះ​ខាត គ្មាន​មុខរបរ ឬ​ជា​ទម្លាប់​ពួកគេ​តែង​បបួ​ល​គ្នា​ចូលព្រៃ​កាប់​ឈើ ឬ​ដើររក​សត្វព្រៃ​នៅ​តំបន់​ភ្នំ ឬ នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ​។ ពេលខ្លះ​ពួកគេ​ប្រឈម​នឹង​សត្វ​សាហាវ​វាយប្រហារ​ដូច​ករណី​ខាងលើ​នេះ ឬ ដើរ​ជាន់​គ្រាប់មីន​កប់​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្រ្គាម​ក៏​មាន រហូត​មាន​គ្រោះថ្នាក់​ស្លា.ប់​និង​របួស​ជា​ញឹក​ញាប់ ។

ប៉ុន្តែ​យ៉ាងណាក្ដី ជុំវិញ​ករណីនេះ លោ​ក​ម៉ែ​ន រីម អ​ធិ​ការ​ស្រុក​សំ​ឡូ​តបាន​បញ្ជាក់​ថា មន្រ្តី​មូលដ្ឋាន​នៅ​មិនទាន់​បាន​សួរ​បញ្ជាក់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នេះ​ទេ ព្រោះ​តំបន់​កើត​ហេតុ​នៅ​ឆ្ងាយ​ទម្រាំ​បានដឹង​ដល់​អាជ្ញាធរ ម្យ៉ាង​រវល់​ដឹក​ជនរងគ្រោះ​ទៅកាន់​មណ្ឌលសុខភាព​ដើម្បី​សង្រ្គោះ​ផង ទើបសម​ត្ថ​កិច្ច​មិន​ទាន់​ទ​ទូល​បា​នព័​ត៌​មាន​លំអិត​ ៕ ​

អត្ថបទសរសេរ ដោយ