ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

7 ឆ្នាំ មុន

១៤-​បទ​ដួង​ព្រះ​ធាតុ ៖ ខ្សែ​៧៦ ទំព័រ​៤៦ រហូត​ដល់​សព្វថ្ងៃ ប្រើ​ឈ្មោះ​ដួង​ព្រះ​ធាតុ​ដដែល ប៉ុន្តែ​មាន​អ្នកខ្លះ​និយម​ហៅ​ដួង​ប៉ា​ង​ថា​ត តាម​ភាសា​ថៃ ដែល​បាន​មក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ ។

១៤-​បទ​ដួង​ព្រះ​ធាតុ ៖ ខ្សែ​៧៦ ទំព័រ​៤៦ រហូត​ដល់​សព្វថ្ងៃ ប្រើ​ឈ្មោះ​ដួង​ព្រះ​ធាតុ​ដដែល ប៉ុន្តែ​មាន​អ្នកខ្លះ​និយម​ហៅ​ដួង​ប៉ា​ង​ថា​ត តាម​ភាសា​ថៃ ដែល​បាន​មក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ ។

១៥-​បទ​ជុំ​ព្រៃ ៖ ខ្សែ​៧៥ ទំព័រ​៣ រហូត​ដល់​ខ្សែ​បញ្ចប់ មានឈ្មោះ​បទ​ជុំ​ព្រៃ​ដដែល ។ សព្វថ្ងៃ​ឈ្មោះ​នេះ ក៏​គ្មាន​ដោះ​ដូរ​អ្វី​ដែរ គឺ​ឈ្មោះ​បទ​ជុំ​ព្រៃ​ដដែល ។
១៦-​បទ​ពិលាប ៖ ខ្សែ​២ ទំព័រ​២២ រហូត​ដល់​ខ្សែ ក្រោយ​ៗ ហើយ​សព្វថ្ងៃ​បទ​នេះ​ក៏​មានឈ្មោះ​បទ​ពិលាប​ដដែល​គ្មាន​ផ្លាស់​ប្តូរ​អ្វី​ទេ ។
១៧-​បទ​ប្រគុំ ៖ ខ្សែ​១ ទំព័រ​៣២ ដល់​ខ្សែ​ចុងបញ្ចប់​ឃើញ​ប្រើ​ឈ្មោះ​ដដែល ហើយ​សព្វថ្ងៃ​បទ​មានឈ្មោះ​ប្រគុំ​ដដែល​គ្មាន​ផ្លាស់​ប្តូរ​អ្វី​ទេ ។
១៨-​បទ​ឆា​៖ ខ្សែ​៧៥ ទំព័រ​១ រហូត​ដល់​ខ្សែ ក្រោយ​ៗ ហើយ​សព្វថ្ងៃ​ក៏​នៅ​តែ​ប្រើ​ឈ្មោះ​បទ​ឆា ដដែល​គ្មាន​ប្រែប្រួល​ឡើយ ។
១៩-​បទ​ជើត​ឈឹង​៖ ខ្សែ​៤ ទំព័រ​២៤ និង​ទំព័រ​៣០ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​តែ​ប្រើ​ឈ្មោះ​បទ​ជើត​ឈឹង​ដដែល ។
២០-​បទ​ជើត ៖ ពី​ខ្សែ​១ រហូត​ដល់​ខ្សែ​ចុង​ក្រោយ​ឈ្មោះ​ដដែល ហើយ​សព្វថ្ងៃ​ឈ្មោះ​បទ​នេះ​ក៏​ត្រូវ​គេ​រក្សា​ទុក​ដដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ ។

-​តាម​រយៈ​ការ​រៀបរាប់​បទ​ភ្លេង​ទាំង
ឡាយ​ខាងលើ​នេះ និង​មានឈ្មោះ​បទ​ភ្លេង​ជា​ច្រើន​ទៀត​តាំងពី​ខ្សែ​១ ដល់​ខ្សែ​៨០ ដែល​ពុំ​ទាន់​អាច​សម្គាល់​ឱ្យ​បាន​ច្បាស់លាស់​នោះ​… របៀប​កាត់កង​ឆាក​ដោយ​ចែក​សាច់​រឿង ជា​ឈុត​ៗ​បន្ត​គ្នា និង​កំណាព្យ​ជា​ពាក្យ​ពោល ផ្សេង​ៗ ព្រម​ដោយ​ពាក្យ​ជា​កំណត់ចំណាំ​នៃ​ការ​ដឹកនាំ​រឿង​ផង​នោះ ជឿ​ថា​ឯកសារ​សំ​ណេ​រ​នេះ គឺ​ប្រាកដជា​រឿងល្ខោន «Pièce de théatre» មិនមែន​ជា​រឿង​ប្រលោមលោក ឬ​ក៏​អត្ថបទ​ប្រភេទ​ដទៃ​ទៀត​ឡើយ សមតា​មការ​សន្និដ្ឋាន​របស់​លោក​សាស្ត្រ​ចា​រ្យ អ្នក​ស្រាវជ្រាវ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ដែល​ថា ៖ អត្ថបទ​រឿង​រាមកេរ្តិ៍​នេះ ជា​នាដ្យកថា​មែន ។

ចុះបើ​ឯកសារ​នេះ ជា​អត្ថបទ​រឿងល្ខោន​មែន​នោះ តើ​ជា​អត្ថបទ​របស់​ទម្រង់​ល្ខោន​ណាមួយ ?

ដោយ​យោង​ទៅ​លើ​ការ​និយម​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​បែប​បុរាណ «Méthode Empérique» ក្នុង​ការ​បន្ត​ស្នាដៃ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ដោយ​បង្រៀន​ឱ្យ​ទន្ទេញ​ចាំ​មាត់ ឬ​ក៏​និយាយ​ប្រាប់ ត​ៗ​គ្នា​ពី​ឪពុក​ទៅ​កូន ពី​គ្រូ​ទៅ​សិស្ស និង​ដោយ​ផ្អែក​ទៅ​លើ​ភាព​ជាក់ស្តែង​ដែល​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ នោះ​គេ​ឃើញ​ទម្រង់​ល្ខោន​បី គឺ​ល្ខោន​ស្រមោល ល្ខោន​ពាក់​មុខ និង​ល្ខោន​ក្បាច់​បុរាណ​ដែល​សម្តែង​រឿង​រាមកេរ្តិ៍ ដូច​បាន​ជម្រាប​ពី​ខាងលើ​ម្តង​មក​ហើយ ។

ប៉ុន្តែ​បើ​លើកយក​បច្ចេកទេស​សម្តែង​មក​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​នោះ ឃើញ​ថា ក្នុង​ទម្រង់​ទាំង​បីដូច​ជម្រាប​ខាងលើ​… ឯកសារ​រឿងល្ខោន​នេះ​មិនមែន​សម្រាប់​ល្ខោន​ក្បាច់​បុរាណ​ទេ ព្រោះ​ល្ខោន​ក្បាច់​បុរាណ​ជា​ល្ខោន​ដែល​យក​ចម្រៀង​ជា​ក្រុម «  Choeur» ជា​មធ្យោបាយ​ជូន​ដំណើរ​សាច់​រឿង និង​ជូន​កាយវិការ​អ្នក​រាំ ដែល​ត្រូវ​ហាត់​យ៉ាង​ហ្មត់ចត់​ជា​មុន រហូត​ដល់​ចាំ​ស្ទាត់ ស្ទើរតែ​ក្លាយជា​ស្វ័យប្រវត្តិ មិន​មាន​ប្រើ​បទ​ពំនោល ដូច​ជា​ល្ខោន​ស្រមោល «​ស្បែក​ធំ » ឬ​ល្ខោនខោល​ឡើយ ។

(​នៅ​មាន​ត​)