ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​និយម​បំបៅ​ដោះ​ដល់​គូស្នេហ៍​រៀង​រាល់​2​ម៉ោង​ម្តង

7 ឆ្នាំ មុន

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Jennifer Mulford អាយុ​៣៦​ឆ្នាំ អតីត​អ្នកលក់​ស្រា​នៅ​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ជ័រ​ជៀ សហរដ្ឋអាមេរិក តែងតែ​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ដើម្បី​ទៅ​បំបៅ​ទឹកដោះ​ដល់​លោក

«Daily Mail» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Jennifer Mulford អាយុ​៣៦​ឆ្នាំ អតីត​អ្នកលក់​ស្រា​នៅ​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ជ័រ​ជៀ សហរដ្ឋអាមេរិក តែងតែ​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ដើម្បី​ទៅ​បំបៅ​ទឹកដោះ​ដល់​លោក Brad Leeson អាយុ​៣៦​ឆ្នាំ ជា​គូស្នេហ៍​រៀង​រាល់​២​ម៉ោង​ម្តង ។

នាង Jennifer Maulford បាន​ផ្តល់​បទ​សម្ភាសន៍​តាម​កាសែត «The Sun» ថា នាង​ចង់ឱ្យ «​សម្ព័ន្ធភាព​ស្នេហា​ស្និទ្ធស្នាល​តាម​រយៈ​ការ​បំបៅ​ដោះ​» ។

នាង Jennifer Mulford តាម​រយៈ​វេ​ប​សាយ​ស្វែងរក​គូស្រករ​បាន​ប្រកាស​រក​បុរស​ដែល​ពេញចិត្ត​មាន​សម្ព័ន្ធភាព​ស្នេហា​ដូចដែល​នាង​ចង់បាន ។ ទោះ​ជាយ៉ា​ង​ណា​ក្តី ក្រោយ​មក​នាង​វិល​ទៅ​រក​លោក Leeson ជា​គូស្នេហ៍​ចាស់​វិញ ដោយ​រូបគេ​ព​ញ​ចិត្តនឹង​ផ្តល់​សម្ព័ន្ធភាព​តាម​បំណង​របស់​នាង ដូច្នេះ​ហើយ​នាង​ប្រកាស​ថា លោក Leeson គឺជា​គូ​ស្នេហ៍​​ពិតប្រាកដ​ក្នុង​ជីវិត​របស់​ខ្លួន ។

នាង Jennifer Mulford មានកូន​ស្រី​ម្នាក់​អាយុ​២០​ឆ្នាំ ។ បច្ចុប្បន្ន​ដោះ​របស់​នាង​មិន​ចេញ​ទឹក​ទេ ប៉ុន្តែ​នាង​ចង់​មាន​ទឹកដោះ​ដើម្បី​បំបៅ​ដល់​គូស្នេហ៍ ។ ដូច្នេះ​ហើយ​នាង​ប្រើ​ឧបករណ៍​បូមទឹក​ដោះ និង​ទទួលទាន​សារធាតុ​ម្យ៉ាង​ឱ្យ​មាន​ទឹកដោះ​ដូច​ម្តាយ​មានកូន​ខ្ចី ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​នឹង​មាន​ទឹកដោះ​សម្រាប់​បំបៅ​គូស្នេហ៍ ។

នៅ​ពេល​នាង Sennifer Mulford បាន​បង្ហោះ​រឿង​នោះ​តាម​ហ្វេ​ស​ប៊ុ​ក រង​ការ​រិះគន់​ខ្លាំង​ពីសារ​ធារ​ណ​ជន ។ ទោះ​ជាយ៉ាង​ណា​ក្តី នាង Jennifer Mulford ឆ្លើយ​តប​ថា វិធីសាស្ត្រ​បំបៅ​ដោះ​ដល់​គូស្នេហ៍ អាច​រឹតចំណង​មិត្តភាព​របស់​ពួក​នាង​ឱ្យ​មាន​ភាព​ស្មោះស្ម័គ្រ និង​មិន​ធ្លាប់​មាន​ពី​មុន​មក ៕