ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​តាម​ចាប់បាន​ហើយ ​ជនសង្ស័យដែល​ចាក់​សម្លា.ប់​ស្ត្រី​ចិន​ម្នាក់ កាលពី​០៣​ថ្ងៃមុន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ហើយ ជនសង្ស័យ​ជា​ឃាតករ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ហើយ ជនសង្ស័យ​ជា​ឃាតករ ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ចាក់​ស​ម្លា​.​ប់​ស្ត្រីជន​ជាតិចិន​ដូច​គ្នា កាលពី​៣​ថ្ងៃមុន ។

ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១៣ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

មន្ត្រី​នគរបាល បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ សាវ វិ​ន (Xiao Wen) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្រធាន​ផ្នែក​ដេរ ស្នាក់​នៅ​ក្នុង​រោងចក្រ​ហ្គោ​ល​ដិ​ន​ហ្គ្រេ​ស ស្ថិត​នៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាន់​លិខិតឆ្លងដែន​លេខ​.. នគរបាល ដកហូត​យក​បានកូន​កាំបិត ច្នៃ​ចំនួន ០១​ដើម ។ ចំណែក​ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​ចាក់​ស​ម្លា​.​ប់​ឈ្មោះ ឌៀង លី (Ding Li) ភេទ​ស្រី អាយ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្រធាន​រោងចក្រ ហ្គោ​ល​ដិ​ន​ហ្គ្រេ​ស កាន់​លិខិតឆ្លងដែន​លេខ​.. ស្នាក់​នៅ​ក្នុង​រោងចក្រ​នោះ​ដែរ ។

មន្ត្រី​នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា អំពើ​ឃា​.​ត​កម្ម បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​រោងចក្រ​ហ្គោ​ល​ដិ​ន​ហ្គ្រេ​ស​នោះ តែ​ម្ដង ។ ដោយនៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់ បាន​ចេញ​ទៅ​ផឹកស៊ី នៅ​ខាងក្រៅ លុះ​ពេល​ត្រឡប់​មក​ដល់​រោងចក្រ​វិញ ក៏​បាន​ឈ្លោះប្រកែក​គ្នា ខ្លាំង​ៗ ជាមួយ​ជន​រង​គ្រោះ ប៉ុន្តែ​ត្រូវ​បាន​ឈ្មោះ សេ​ម យី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ត្រូវជា​នាយក​រោងចក្រ និង​អ្នក​នៅ​បន្ទប់​ក្បែរ​គ្នា បាន​ចេញ​មក​ឃាត់ ព្រមទាំង​ចាប់​បំបែក​គ្នា​ចេញ ឲ្យ​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​រៀង​ៗ​ខ្លួន ។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា រហូត​ដល់​ពេល​កើតហេតុ ជនសង្ស័យ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ជំពាក់​លុយ​រូបគេ ហើយ​ជន​រង​គ្រោះ ក៏​បាន​ឆ្លើយ​តប​វិញ​ថា អញ​មិន​បាន​ជំពាក់​លុយ​ឯង​ទេ ។ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​បាន​កាន់​កូនកាំបិត​ច្នៃ ស្ទុះ​ចេញពី​ក្នុង​បន្ទប់ ទៅ​ចាក់​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​នៅ​មុខ​បន្ទប់ ពីក្រោយ​ខ្នង មួយ​កាំបិត​ជាប់​កូនកាំបិត​នៅ​ខ្នង ត្រង់​បោះដៃផុត ។ បណ្តាល​អោយ​ជន​រង​គ្រោះ ដួល​ផ្កាប់មុខ ទៅ​លើ​បេតុង ហើយ​ជនសង្ស័យ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​មក​លោកនាយក​រោងចក្រ និង​អ្នកធ្វើការ​ជាមួយ បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ប្រភព​ខាងលើ បាន​បន្ថែម​ថា ប៉ុន្តែ​ជា​អកុសល ព្រោះតែ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​តែ​ម្តង ហើយ​ឈ្មោះ ហែម ផ​ល្លី តំណាង​ឲ្យ​ជន​រង​គ្រោះ ក៏​បាន​មក​រាយការណ៍ ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស និង​នគរបាល​ខណ្ឌដង្កោ ។
ក្រោយមក មន្ត្រី​នគរបាល​ខណ្ឌដង្កោ ក៏​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​តុលាការ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ។ រួច​យក​សព​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​សាច់ញាតិ មក​ទទួលយក​ទៅ​ធ្វើបុណ្យ ។

មន្ត្រី​នគរបាល បាន​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​៣០​នាទី ដោយ​មានការ​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន ជនសង្ស័យ​ខាងលើ នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង យក​មក​ធ្វើការ​សាកសួរ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ