ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google បង្ហាញ​មហិច្ឆតា​បង្កើត​«​រថយន្ត​ហោះ​»

7 ឆ្នាំ មុន

សហ​ស្ថាបនិក​ក្រុមហ៊ុន Google លោក Larry Page បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាង ១០០ លាន​ដុល្លារ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​សិក្សា​ស្រាវជ្រាវ​ពី​វិធី​បង្កើត​«​រថយន្ត​ហោះ​»​នា​ពេល​អនាគត ។

សហ​ស្ថាបនិក​ក្រុមហ៊ុន Google លោក Larry Page បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាង ១០០ លាន​ដុល្លារ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​សិក្សា​ស្រាវជ្រាវ​ពី​វិធី​បង្កើត​«​រថយន្ត​ហោះ​»​នា​ពេល​អនាគត ។

មហាសេដ្ឋី បច្ចេកវិទ្យា​វ័យ ៤៣ ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន​ជា​បុគ្គល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទី ១២ ក្នុង​លោក​បាន​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ឯកជន​ផ្ទាល់ខ្លួន​មានឈ្មោះ​ថា Zee.Aero ចាប់តាំងពី​លេច​រូបរាង​តាំងពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ។ ការិយាល័យ​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​អគារ​ក្បែរ​ទីស្នាក់ការ​ក្នុង​ក្រុង Mountain Views សហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Zee.Aero កំពុង​ការ​សាងសង់​យន្តហោះ​អេ​ឡិច​ត្រូ​និក តូច​ៗ​គ្រប់​ប្រភេទ​មាន​សមត្ថភាព​ហោះហើរ និង​ចុះ​ចត ពោល​គឺ​ប្រៀប​ដូច​ជា​ឧទ្ធម្ភាគចក្រ ។ ដោយឡែក​វិស្វករ​របស់​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​គំរូ​ដើម​«​រថយន្ត​ហោះ​»​ចំនួន​ពីរ​ប្រភេទ​ដែល​បច្ចុប្បន្ន​កំពុង​តែ​សាកល្បង​នៅ​អាកាសយានដ្ឋាន​ក្រុង Hollister រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋ​អាមេរិក ។

ក្រុមហ៊ុន​រថយន្ត​ហោះ​គឺជា​ការ​បណ្តាក់ទុន​ផ្ទាល់ខ្លួន​របស់​លោក Page ដោយ​គ្មាន​ការ​ចូ​ម​រួម​ពី​ក្រុមហ៊ុន Google ទេ ។ នេះ​គឺជា​មហិច្ឆតា​ដ៏​ធំ​មួ​ួ​យ​របស់​សហគ្រិន​បច្ចេកវិទ្យា​ដែល​ប៉ុនប៉ង​ទម្លាយ​អាថ៌​កំបាំង​រថយន្ត​ហោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា ។