ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​មិន​ទាន់​ប្តឹង​! លុះ​ឈឺភ្នែក​ពេក​ទៅ​ពេទ្យ គ្រូពេទ្យ​​ថា​អាច​ពិការ ប្តឹង​ចាប់មិត្តភក្តិ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង ហើយ​បាន​ពឹង​ឲ្យ​មិត្តភក្ដិ​របស់​ខ្លួន​ជិះ​ម៉ូតូឌុប​ជូន​ទៅ​វាយ​គូទំនាស់​នោះ ប៉ុន្តែ​មិត្តភក្ដិ​បាន​ប្រកែក​ពុំ​ព្រម​ជូន​ទៅ ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​រូប​នេះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង ហើយ​បាន​ពឹង​ឲ្យ​មិត្តភក្ដិ​របស់​ខ្លួន​ជិះ​ម៉ូតូឌុប​ជូន​ទៅ​វាយ​គូទំនាស់​នោះ ប៉ុន្តែ​មិត្តភក្ដិ​បាន​ប្រកែក​ពុំ​ព្រម​ជូន​ទៅ ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​រូប​នេះ​ខឹងសម្បា​យ៉ាង​ខ្លាំង រួច​ក៏​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​មិត្តភក្ដិ​ចំ​ភ្នែក បណ្ដាល​ឲ្យ​ហើម​ជាំ​រង​របួសធ្ងន់ បន្ទាប់​មក​បុរស​រូប​នេះ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣៥ ជាន់​ទី​៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធី ទូច ហៅ វែង អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​វាល ឃុំ​ត្នោត​ជ្រុំ ស្រុក​ក្រគរ ខេត្តពោធិ៍​សាត់ ចំណែក​បុរស​រង​គ្រោះ​វិញ​មានឈ្មោះ ម៉ុ​ន ណា​ឃី​ន អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​រកា ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង រង​របួស​ហើម​ជាំភ្នែក​ស្តាំ ។ អ្នក​ទាំង​២ មានមុខរ​បរជា​កម្មករ​សំណង់​ជាមួយ​គ្នា ស្នាក់​នៅ​ការដ្ឋាន​សំណង់ នៅ​ភូមិ​ត្រពាំង​​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​បុរស​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នៅ​មុន​កើតហេតុ ខណៈ​ពេល​កំពុង​ផឹកស៊ី​ក្នុង​ក្លិប​មួយ​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ជន​ដៃដល់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​មនុស្ស​ក្រុម​ផ្សេង​ទៀត​ដែល​កំពុង​ផឹកស៊ី​នៅ​ក្នុង​ក្លិប​នោះ​ដែរ​។ ដោយសារ​តែ​ខ្លាច​មានរឿង​ធំ​កើតឡើង ខ្លួន (​ជន​រង​គ្រោះ​) ក៏​បានឱ្យ​នាំ​ជន​ដៃដល់​រូប​នេះ​ត្រឡប់​មក​ផ្ទះ​វិញ ។

បុរស​រង​គ្រោះ​បន្ត​ថា លុះ​ក្រោយមក ដោយសារ​តែ​នឹក​ៗ​ទៅ​ដូច​ជា​ចាញ់ចិត្ត​គូទំនាស់​ពេក ឈ្មោះ ធី ទូច ហៅ​វែង ដែល​ជា​ជន​ជន​ដៃដល់​រូប​នេះ ក៏​បាន​ហៅ​ខ្លួន (​ជន​រង​គ្រោះ​) ឲ្យ​ដឹក​ទៅ​កាន់​ក្លិប​នោះ​វិញ ដើម្បី​ជួយ​វាយ​គូទំនាស់ ។

បុរស​រង​គ្រោះ​ខាងលើ​នេះ​បាន​ប្រាប់​នគរបាល​បន្ថែម​ទៀត​ថា ពេល​នោះ ខ្លួន (​ជន​រង​គ្រោះ​)​បាន​ប្រកែក​ពុំ​ព្រមទៅ​ជាមួយ​ឡើយ ព្រោះ​ខ្លាច​មានរឿង និង​គ្រោះថ្នាក់​ដល់​ខ្លួន ស្រាប់តែ​ធ្វើ​ឲ្យ​ជន​ដៃដល់​ខឹងសម្បា ក៏​បាន​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​មក​លើ​ខ្លួន បណ្ដាល​ចំ​ភ្នែក​ហើម​ជាំ រង​របួសធ្ងន់​តែ​ម្តង​។

បុរស​ខាងលើ​បន្ត​ថា បន្ទាប់​មក ដោយសារ​តែ​មានការ​ឈឺចាប់​ពេក ទើប​ខ្លួន (​ជន​រង​គ្រោះ​) ទៅ​កាន់​មន្ទីរពេទ្យ ហើយ​អត់​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​នោះ​ទេ ។ ខណៈនោះ គ្រូពេទ្យ​ប្រាប់​ថា ភ្នែក​គាត់​អាច​នឹង​ខូច​ពិការ​ទៀត​ផង ។ លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ ទើប​ខ្លួន (​ជន​រង​គ្រោះ​) មក​ដាក់​ពាក្យ​ប្ដឹង ទើប​ន​គេ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ