ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​និស្សិត​ស្លៀក​ស្លឹកឈើ​េ​រមូរ​ចូល​គ្នា​ធ្វើ​ជា​នំចាំង​អបអរសាទរ​ពិធីបុណ្យ​អុំទូក

7 ឆ្នាំ មុន

គូស្នេហ៍​និស្សិត​ជា​ច្រើន​គូ​បាន​អបអរសាទរ​ពិធីបុណ្យ​ប្រណាំងទូក កាលពី​ថ្ងៃ​ទី​៩ មិថុនា ២០១៦ នៅ​ខេត្ត​សាន​ទុង ប្រទេស​ចិន ដោយ​ស្លៀក​ស្លឹកឈើ​ជ័រ និង​ដេក​រមូរ​ចូល​គ្នា​លើ​កម្រាល​ពណ៌​ខៀវ បង្កើត​ទៅ​ជា​សណ្ឋាន​នំចាំង​។

គូស្នេហ៍​និស្សិត​ជា​ច្រើន​គូ​បាន​អបអរសាទរ​ពិធីបុណ្យ​ប្រណាំងទូក កាលពី​ថ្ងៃ​ទី​៩ មិថុនា ២០១៦ នៅ​ខេត្ត​សាន​ទុង ប្រទេស​ចិន ដោយ​ស្លៀក​ស្លឹកឈើ​ជ័រ និង​ដេក​រមូរ​ចូល​គ្នា​លើ​កម្រាល​ពណ៌​ខៀវ បង្កើត​ទៅ​ជា​សណ្ឋាន​នំចាំង​។ និស្សិត​ជាង​១០​គូ​ស្លៀកពាក់​ស្លឹកឈើ​ជ័រ​បិទ​បាំង​កេរ្តិ៍​ភេទ និង​សុដន់​គាប់​ភ្នែក​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា ។

ក្នុង​ពី​ធី​បុណ្យ​នោះ​ជនជាតិ​ចិន​និយម​ទទួលទាន​នំចាំង  ដូច្នេះ​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​ឱ្យ​គូស្នេហ៍​និស្សិត​ជា​ច្រើន​គូ​ដេក​រមូរ​ចូល​គ្នា​ទាំង​ខ្លួន​ស្ទើរតែ​អាក្រាត​នៅ​លើ​កម្រាល​ពណ៌​ខៀវ​ដូច​នំចាំង ព្រោះ​គេ​គិត​ថា​នឹង​អាច​ឱ្យ​ពួក​គេ​ស្រឡាញ់​គ្នា​ស្អិតរ​មួ​ត​ដូច​នំចាំង​ដែរ ។

ក្រុម​និស្សិត​គូស្នេហ៍​បាន​រៀបចំ​កម្មវិធី​ធ្វើ​នំចាំង និង​ក្រេប​ស្រា​ជាមួយ​គ្នា​យ៉ាង​រីករាយ​ផង​ដែរ ។ ការ​រៀបចំ​កម្មវិធី​នោះ​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ៕