សិស្សចិនលួចចម្លងពេលប្រលងជាប់គុក7ឆ្នាំ
គេហទំព័រចិន សៀងហៃអីុសផ្សាយថា សិស្សជាង៩លាននាក់ បានទៅកាន់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសចិនកាលពីថ្ងៃទី៨ មិថុនា ២០១៦ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានក្រើន
គេហទំព័រចិន សៀងហៃអីុសផ្សាយថា សិស្សជាង៩លាននាក់ បានទៅកាន់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសចិនកាលពីថ្ងៃទី៨ មិថុនា ២០១៦ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានក្រើន
គេហទំព័រចិន សៀងហៃអីុសផ្សាយថា សិស្សជាង៩លាននាក់ បានទៅកាន់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសចិនកាលពីថ្ងៃទី៨ មិថុនា ២០១៦។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានក្រើនរំឭកជាមុនដល់បេក្ខជនប្រឡងថា ត្រូវប្រឹងប្រែងតាមសមត្ថភាព បើពុំដូច្នេះទេអាចនឹងត្រូវជាប់គុករយៈពេល៧ ឆ្នាំ បើសិនជារកឃើញថាបានលួចចម្លងក្នុងអំឡុងពេលប្រឡង ។
បញ្ញត្តិស្តីពីការបង្ក្រាបលើការលួចចម្លងនេះបានចូលជាធរមានកាលពីខែវិច្ឆិកា២០១៥។ កាលពីពេល ថ្មីៗកន្លងមក អ្នកនាំពាក្យរដ្ឋាភិបាលឱ្យដឹងតាមរយៈគេហទំព័រ Global Times ថា ការគោរពទៅដល់ការដាក់ទណ្ឌកម្មធ្ងន់ថ្មីនេះ គឺជាជំហានដ៏សំខាន់សម្រាប់យុត្តិធម៌សង្គមជាតិទាំងមូល ។ ស្ថាប័នអប់រំជឿជាក់ថា ការរឹតបន្តឹងនេះនឹងធ្វើឱ្យសិស្សបង្ហាញសមត្ថភាពពិតប្រាកដ បើទោះបីជាវាមានលក្ខណៈទណ្ឌកម្មធ្ងន់ក៏ដោយចុះ ។ សម្រាប់ឆ្នាំ២០១៦នេះ ក្រសួងអប់រំ និងមន្ត្រីប៉ូលិសជំរុញដល់រដ្ឋបាលក្នុងស្រុកបង្ក្រាបបេក្ខជនប្រលងណាដែលប្រព្រឹត្តរាល់បទល្មើសណាមួយដែលក្រសួងប្រកាសមុនពេលប្រឡង។ នៅក្នុងក្រុងប៉េកាំងមានប៉ូលិស៨នាក់ប្រចាំការនៅតាមមណ្ឌលប្រឡង នីមួយៗរង់ចាំមើលពីសកម្មភាពល្មើសរបស់បេក្ខជនប្រឡង ។
កាលពីឆ្នាំ២០១៤ សិស្សត្រូវគេរកឃើញថាជួលទីភ្នាក់ងារឱ្យយកសំណៅរឯកសារចូលក្នុងបន្ទប់ប្រឡងចូលថ្នាក់ឧត្តមសិក្សា ព្រមទាំងមានករណីល្មើសមួយចំនួនទៀត ។
បច្ចុប្បន្ននេះសិស្សមានវិធីសាស្ត្រសម្រាប់ប្រព្រឹត្តល្មើសពេលប្រលងតាមរយៈការប្រើប្រាស់ឧបករណ៍ ទំនើបៗដូចជា ទូរស័ព្ទ និងវ៉ែនតាភ្ជាប់ប្រព័ន្ធវីដេអូជាដើម ៕
ចែករំលែកព័តមាននេះ