ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

7 ឆ្នាំ មុន

បើ​យើង​ពិនិត្យ​មើល​វិធី​និពន្ធ​ក្នុង​សៀវភៅ​ទាំង​១៦​ខ្សែ​នោះ យើង​ឃើញ​ថា​របៀប​និពន្ធ មិនមែន​សរសេរ​បែប​ប្រលោមលោក​ធម្មតា​ឡើយ ។ ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ជា​របៀប​កាត់កង​ឆាកល្ខោន ដោយ​កាត់​សាច់​រឿង ជា​ដុំ​ៗ

បើ​យើង​ពិនិត្យ​មើល​វិធី​និពន្ធ​ក្នុង​សៀវភៅ​ទាំង​១៦​ខ្សែ​នោះ យើង​ឃើញ​ថា​របៀប​និពន្ធ មិនមែន​សរសេរ​បែប​ប្រលោមលោក​ធម្មតា​ឡើយ ។ ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ជា​របៀប​កាត់កង​ឆាកល្ខោន ដោយ​កាត់​សាច់​រឿង ជា​ដុំ​ៗ ជា​អន្លើ​ៗ បន្តបន្ទាប់​គ្នា​… ។ មាន​ពាក្យ​ពោល​ដែល​យើង​សង្កេត​ឃើញ​ភាគច្រើន​ជា​កំណាព្យ​បទ​កាកគតិ បទ​ព្រហ្មគីតិ បទ​ពំនោល និង​បទ​ពាក្យ​៦​ជាដើម ។ សម្រាប់​ឱ្យ​អ្នក​ពោល និង​សិល្បករ​អ្នក​សម្តែង អាច​សម្តែង​បាន​ងាយស្រួល​ទៅ​វិញ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុង​អត្ថបទ​ជា​ច្រើន​នៃ​សៀ​ភៅ​ទាំង​១៦​ខ្សែ​នេះ មាន​ពាក្យ​ខ្លះ បញ្ជាក់​ពី​ការ​ដឹ​នាំ​រឿង បង្ហាញ​បទ​ពោល និង​មានឈ្មោះ​បទ​ភ្លេង​យ៉ាងច្រើន​ទៀត​ផង​…​។ ក្នុង​ចំណោម​បទ​ទាំងនោះ មាន​បទ​មួយឭ​ចំនួន​ធំ​ដែល​អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពុំ​ស្គាល់​ព្រោះ​ការ​សិក្សា​ផ្នែក​តន្ត្រី​នៅ​រក​ឈ្មោះ​ពុំ​ទាន់​ឃើញ​អស់​នៅឡើយ​…​។ ដូច្នេះ​អ្នក​រៀបរៀង​សូម​លើកយក​តែ​បទ​មួយ​ចំនួន​ដែល​យើង​ស្គាល់ឈ្មោះ​…​យល់​ពីសារ​សំខាន់​របស់​បទ​សម្រាប់​ប្រើ​ក្នុង​ល្ខោន ហើយ​ដែល​ប្រជាជន​កម្ពុជា​និយម​ប្រើ​រហូត​ដល់​សព្វថ្ងៃ និង​បទ​ខ្លះ​ទៀត​ដែល​យល់​ថា គ្រាន់តែ​ជា​ការ​ព្នាយ​ឈ្មោះ​បន្តិចបន្តួច ទៅ​តាម​ពេលវេលា​ដ៏​យូរលង់​ប៉ុណ្ណោះ​ដូច​ជា​៖

១-​បទ​ស្ដេច​លីលា ៖​ខ្សែ​១ ទំព័រ​១ ជា​ពញា​ដើរ ខ្សែ​៧៦​ទំព័រ​៩​ហើយ​ដែល​សព្វថ្ងៃ​មាន​អ្នកខ្លះ​ហៅ​ផ្សា​ដឺ​ន តាម​ភាសា​ថៃ ដែល​បកប្រែ​យក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ​ទៅ​… និង​អ្នកខ្លះ​ហៅ​ថា​ស្ដេច​យាង ។

២-​បទ​ដំណក ៖ ខ្សែ​០១​ទំព័រ​៤៧ ជាប​ណ្ហ​ក ខ្សែ​៣ ទំព័រ​២៣ ជាប​ណ្ហ​ក ខ្សែ​៤ ទំព័រ​២១, ជា​កែវ​ណ​ក ខ្សែ​៦​ទំព័រ​២២, ជា​បិ​ន​ណ​ក ខ្សែ​៩​ទំព័រ​១៥ ជា​ដំណក ខ្សែ​៩​ទំព័រ​៣២, ជា​បទ​ក្រៅ​ណ​ក ខ្សែ​៧៦​ទំព័រ​៣៣… ឈ្មោះ​ក្រៅ​ណ​ក​នេះ​ត្រូវ​បាន​គេ​ប្រើ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

៣-​បទ​ឆាន ៖ ខ្សែ​៧៥ ទំព័រ​៣ ប្រហែលជា​បទ​ជើត​ឆាន ដែល​យើង​ប្រើ​សព្វថ្ងៃ​ទេ​ដឹង ?

៤-​បទ​ទ្រង់គ្រឿង ៖ ខ្សែ​៧៥ ទំព័រ​១ ប្រហែលជា​បទ​ខម​ទ្រង់គ្រឿង ដែល​ខ្មែរ​ប្រើ​សព្វ​ថៃ្ង​ទេ​ដឹង ?

៥-​បទ​ស្ដេច​លា ៖ ខ្សែ​១ ទំព័រ​៣២ រហូត​ដល់​ខ្សែ​១០ ទំព័រ​២៤ បទ​នេះ​ប្រហែលជា​បទ​លា ដែល​មាន​ប្រើ​រហូត​ដល់​សព្វថ្ងៃ ព្រោះ​ក្នុង​ឯកសារ​នេះ កន្លែង​ខ្លះ​បទ​ឱត សរសេរ​ជាស​ម្ដេច​ឱត ក៏​មាន ។

៦-​បទ​ស្មឹង​ថង ៖ ខ្សែ​៧៥ ទំព័រ​៣៨ បទ​នេះ​ប្រហែលជា​បទ​ស​មិន​ថង សព្វថ្ងៃ ។

៧-​បទ​ពញា​សោក ៖ ខ្សែ​៧៥ ទំព័រ​៣៩ បទ​នេះ​សព្វថ្ងៃ​អ្នកខ្លះ​ហៅ​ផ្យា​សុ តាម​ភាសា​ថៃ ដែល​បក​ពី​ឈ្មោះ​ដើម​របស់​ខ្មែរ​ទៅ និង​អ្នកខ្លះ​ទៀត​និយម​ហៅ​បទ មន្ត្រី​សោកា​ក៏​មាន។

៨-​បទ​ថ​យ៉​យ ៖ ខ្សែ​៧៥ ទំព័រ​៤៣ គឺ​បទ​តា​យ៉​យ ដែល​មាន​ប្រើ​សព្វថ្ងៃ ។

៩-​បទ​ក្លុម ៖ ខ្សែ​៧៥ ទំព័រ​១ រហូត​ដល់​ខ្សែ​៧៩ ឃើញ​ប្រើ​ឈ្មោះ​ដដែល បទ​នេះ​គឺ​បទ​ក្លុំ ឬ​ក្លុម ឬ​ខ្ញុំ​ដែល​ជា​ឈ្មោះ​និយម​ប្រើ​សព្វថ្ងៃ ។

១០-​បទ​ច្រះ ៖ ខ្សែ​១ ទំព័រ​១០ រហូត​ដល់​ខ្សែ​១០ ឃើញ​ប្រើ​ឈ្មោះ​ដដែល​…​។ ចាប់ពី​ខ្សែ​៧៥ ទំព័រ​៦ សល់​ខ្សែ​៨០ ឃើញ​ប្ដូរ​មក​ប្រើ​ឈ្មោះ​ត្រះ​វិញ បទ​នេះ​គឺ​បទ​ត្រាក់ ដែល​មាន​ប្រើ​សព្វថ្ងៃ ។

១១-​បទ​ឌិ​ត ៖ ខ្សែ​១ ទំព័រ​២៤ រហូត​ដល់​ខ្សែ​ទី​៨០ ប្រើ​ឈ្មោះ​ដដែល ។ បទ​នេះ​គឺ​បទ​អូត ដែល​គេ​និយម​ប្រើ​សព្វថ្ងៃ ។

១២-​បទ​ស្មើ ៖ ខ្សែ​៧៥ ទំព័រ​១៥ រហូត​ដល់​ខ្សែ​៨០ ប្រើ​ឈ្មោះ​ដដែល ។ បទ​នេះ​គឺ​បទ​ស្មើ ដែល​ប្រើ​សព្វថ្ងៃ ។

១៣-​បទ​យា​នី ៖ ខ្សែ​៧៧ ទំព័រ​៤៨ រហូត​ដល់​សព្វថ្ងៃ​ប្រើ​ឈ្មោះ​ដដែល ។

(​នៅ​មាន​ត​)