ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អាត សំរឹទ្ធ​ អំពាវនាវ​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ដើម្បី​ក្លិប​បាន​ដំណើរការ​ហ្វឹកហាត់​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ដោយ​បាន​មើលឃើញ​ថា បច្ចុប្បន្ន​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​

រាជធានី​ភ្នំពេញ​ ៖ ​ដោយ​បាន​មើលឃើញ​ថា បច្ចុប្បន្ន​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​សហ​ព័​ន្ឋ​កីឡាប្រដាល់​សាកល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមទាំង​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទៀត​ផង​នោះ លោក​អាត សំរឹទ្ធ​ អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ទស​វត្ស​ឆ្នាំ​​៩០ និង​ជា​គ្រូបង្ហាត់​កីឡាប្រដាល់​សាកល​នៅ​ក្នុង​ក្លិប​អ​រុណ​រះ បាន​ធ្វើការ​អំពាវ​យ៉ាង​ទទូច​ដល់​សប្បុរសជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​សាកល​ សូម​ចូលរួម​ជួយ​ដល់​រូប​លោក​ផង មិន​ថា​ថវិកា​ឬ​សម្ភារៈ​នោះ​ទេ​ ធ្វើ​យ៉ាងណា​ឱ្យ​តែ​ក្លិប​បាន​ដំណើរ​សកម្មភាព​ហ្វឹកហាត់​ឡើង​វិញ​។

លោក​អាត សំរឹទ្ធ​ ដែល​ធ្លាប់​មាន​ស្នាដៃ​យ៉ាង​ធំធេង​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​មួយ​នេះ​នៅ​ឆ្នាំ​១៩៩០ មក​ម្លេះ ប៉ុន្តែ​ប​ច្ច​ប្បុ​ន្ន​លោក​គឺជា​គ្រូបង្ហាត់​កីឡាប្រដាល់​សាកល​នៅ​ក្នុង ក្លិប​អ​រុណ​រះ ដែល​មា​នទី​តាំងនៅ​ស្រុក​ស្អាង​ខេតកណ្ដាល ហើយ​ក្លិប​មួយ​នេះ​មាន​ក្មេង​រាប់​សិប​នាក់​មក​ធ្វើការ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​ភាគច្រើន​គឺជា​ក្មេង​កំព្រារ ដែល​ត្រូវ​បាន​អង្គការ​អរុណ​រះ​យក​មក​ចិញ្ចឹម​ ។ ​ប៉ុន្តែ​ចាប់តាំងពី​មានការ​រី​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​ខ្លាំង​មក ​ក្លិប​ក៏​ត្រូវ​បាន​បិទ​មួយ​រយៈ ដល់​ពេល​ឥឡូវ​ជម្ងឺ​ដ៏​កាច​សាហា.វ​មួយ​នេះ​រាង​ធូ​រ​ស្បើយ​បន្តិច​ទៅ​ហើយ​ដែរ​ ។ ​ដូច្នេះ​លោក​មាន​បំណង​ចង់​បើក​ក្លិប​ឱ្យ​បាន​ដំណើរការ​ហ្វឹកហាត់​ឡើង​វិញ តែ​សម្ភារៈ​ហ្វឹកហាត់​ដែល​សប្បុរសជន​បាន​ជួយ​ពី​មុន​មក​នោះ ចាស់​ៗ​អស់ហើយ​ៗ​មាន​ខ្លះ​ក៏​ត្រូវ​រហែក​អស់​ទៀត​។

លោក​អាត សំរឹទ្ធ​ ក៏​ជា​អតីត​គ្រូបង្ហាត់​ប្រដាល់​សាកល​ជម្រើសជាតិ​មួយ​រូប​ដែរ លោក​ធ្លាប់​បាន​បង្ហាត់​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ប្រហែលជា​៨​ឆ្នាំ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៦ ​លោ​កបាន​លាឈប់​តែ​ម្ដង ដោយ​លោក​គិត​ថា​ មានកា​ហត់​នឿយ​ខ្លាំង​ណាស់​ទៅ​ហើយ​ ។ ​ប៉ុន្តែ​លោក​នៅ​តែ​មានចិត្ត​ស្រឡាញ់​ចង់​បណ្ដុះបណ្ដាល​ក្មេង​ដែល​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​សាកល​ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ទៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​ ។ ​ទោះជា​យ៉ាងណា​ លោក​នៅ​តែ​មាន​បំណង​ចង់ឱ្យ​សប្បុរសជន​ជួយ​គាំទ្រ​ដល់​វិស័យ​កីឡាប្រដាល់​សាកល​ផង ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា​មានការ​អភិវឌ្ឍ រីក​ចម្រើន​បាន​ឆាប់រហ័ស​ដូច​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​យើង​នេះ​។

គួ​រំលឹក​ផង​ដែរ​ថា ​លោក​អាត សំរឹទ្ធ​ ដែល​ជា​អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០​មក​នោះ លោក​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​ច្រើន​សា និង​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ៗ ធ្លាប់​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​មក​ជូន​ជាតិ​ថែម​ទៀត ដែល​កាល​ណោះ​ធ្វើ​ឱ្យ​កេរ្តិ៍​​ឈ្មោះ​របស់​លោក​មាន​ភាព​ល្បី​សុះសាយ​ទូ​ទាំង​ប្រទេស​តែ​ម្ដង​។​

រហូត​មក​ទល់​ពេល​នេះ​ទោះបីជា​លោក​បានកា​រ​ឈប់​ពី​គ្រូ​ជម្រើសជាតិ​មែន​ តែ​លោក​នៅ​តែ​បន្តសកម្មភាព ជា​លក្ខណៈ​មនុស្ស​ធ​ម​សម្រាប់​ក្មេង​ៗ​ស្រក​ក្រោយ​ដដែល ដោយសា​តែ​លោក​ធ្លាប់​បាន​ប្រឡូក​វិស័យ​កីឡាប្រដាល់​សាក​តាំងពី​ក្មេង ដល់​ពេល​ចាស់​ទៅ​នៅ​តែ​មិន​អាច​បោះបង់​ចោល ដោយ​ការ​តស៊ូ​របស់​លោក​រហូត​មក​ទល់​ពេល​នេះ​អត់​មាន​សល់​អ្វី​បន្តិច​ក្នុង​ខ្លួន​ទាល់តែ​សោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ