ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​លក់​ថាមពល​អគ្គិសនី

7 ឆ្នាំ មុន

Apple បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដើម្បី​លក់​ថាមពល​អគ្គិសនី​ជា​ទ្រង់ទ្រាយ​ធំ​ដែល​បង្កើត​ឡើង​ដោយ​គម្រោង​ថាមពលព្រះអាទិត្យ​រាប់រយ​ម៉េ​ហ្កា​វ៉ា​ត់ ។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​របស់ Apple មានឈ្មោះ​ថា Apple Energy LLC

Apple បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដើម្បី​លក់​ថាមពល​អគ្គិសនី​ជា​ទ្រង់ទ្រាយ​ធំ​ដែល​បង្កើត​ឡើង​ដោយ​គម្រោង​ថាមពលព្រះអាទិត្យ​រាប់រយ​ម៉េ​ហ្កា​វ៉ា​ត់ ។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​របស់ Apple មានឈ្មោះ​ថា Apple Energy LLC ហើយ​ខ្លួន​បាន​ដាក់​សំណើ​ជាមួយ​គណៈកម្មាធិការ​បទ​ប្បញ្ញត្តិ​ថាមពល​សហព័ន្ធ​ដើម្បី​លក់​ថាមពល​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Apple Energy LLC បាន​ប្រកាស​ពី​គម្រោង​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​៥២១​ម៉េ​ហ្គា​វ៉ា​ត់​ទូ​ទាំង​ពិភពលោក ដោយ​ប្រើប្រាស់​ថាមពល​សម្អាត​ដើម្បី​ផ្តល់​ថាមពល​ទៅ​កាន់​មជ្ឈមណ្ឌល​ទិន្នន័យ​ទាំងអស់​របស់​ក្រុមហ៊ុន ព្រមទាំង​ហាង​របស់​ក្រុមហ៊ុន Apple និង​ការិយាល័យ​ផង​ដែរ ។ ក្រុមហ៊ុន​បាន​វិនិយោគ​បន្ថែម​លើ​វា​រី​អគ្គិសនី ជីវឧស្ម័ន និង​ថាមពល​កម្តៅ​ក្នុង​ផែនដី ។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​កំពុង​សម្លឹង​មើល​ការ​ទិញ​ថាមពលបៃតង ។

ក្រុមហ៊ុនមេ Apple អះអាង​ថា ទោះជា​យ៉ាងណា​ក៏​ដោយ Apple Energy LLC មាន​លទ្ធភាព​បង្កើត​អគ្គិសនី​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ថាមពល​របស់​ខ្លួន​ប្រមាណ​ជា ៩៣%​នៅ​ទូ​ទាំង​ពិភពលោក ។

ដោយឡែក ក្រុមហ៊ុន Apple កំពុង​ពិចារណា​សាងសង់​ទីតាំង​បង្កើត​ថាមពល​ដែល​អាច​បំពេញ​រាល់​តម្រូវការ​នានា​ក្នុង​ការ​ចូលរួម​ចំណែក​នៃ​ការ​រីក​ចម្រើន​នា​ពេល​អនាគត ៕