ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ឆ្លង​ឆ្នាំ​! ផ្ទះសំណាក់ សណ្ឋាគារ ជាង​១​ពាន់​បន្ទប់​ត្រូវ​កក់​ពេញ​ជិត​អស់​គ្មាន​សល់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បន្ទប់​ស្នាក់​នៅ ក្នុង​ខេត្តមណ្ឌលគិរី ចំនួន​១៥០០​បន្ទប់ ត្រូវ​បាន​គេ​កក់​ពេញ​ជិត​អស់​គ្មាន​សល់​តាំងពី​២​ខែ​មុន​មក​ម្ល៉េះ ដើម្បី​ស្នាក់​អាស្រ័យ​ក្នុង​ថ្ងៃ

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បន្ទប់​ស្នាក់​នៅ ក្នុង​ខេត្តមណ្ឌលគិរី ចំនួន​១៥០០​បន្ទប់ ត្រូវ​បាន​គេ​កក់​ពេញ​ជិត​អស់​គ្មាន​សល់​តាំងពី​២​ខែ​មុន​មក​ម្ល៉េះ ដើម្បី​ស្នាក់​អាស្រ័យ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​២០២១-២០២២ ខាង​មុខ​នេះ​។

គេ​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ខណៈ​នៅ​ខេត្តមណ្ឌលគិរី តែងតែមាន​អាកាសធាតុ​រងារ​ខ្លាំង ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ ហើយ​ក៏​មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​បាន​មក​ទស្សនា​កម្សាន្ត និង​រង់ចាំ​អបអរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ទី​នេះ​ផង​ដែរ ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ និង​រី​សត ប្រហែល​១៥០០​បន្ទប់ នៅ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​អ្នកទេសចរ​កក់​ពេញ​អស់ហើយ ដើម្បី​ស្នាក់​នៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដូចនេះ​ចំនួន​អ្នកទេសចរ​ដែល​នឹង​ចូល​មក​កម្សាន្ត គឺ​ខ្ទង់​ម៉ឺន​នាក់​ឯណោះ ។ លោក​បន្ត​ថា សម្រាប់​ខេត្តមណ្ឌលគិរី ក្រោយ​កូ​វី​ដ​១៩ ស្ងប់ស្ងាត់ ជា​រៀង​រាល់​ស​ប្ដា​ហ៍​ក៏​មាន​អ្នកទេសចរ​ប្រមាណ​ជិត​១​ម៉ឺន​នាក់ បាន​មក​លេង​កម្សាន្ត​ជា​ប្រចាំ​ផង​ដែរ ។

ចំណែក​អាជីវករ ដេ​ល​ជា​ម្ចាស់​សំណាក់ និង​ហាង​កា​ហ្វ លោក ពាត សុ​វ​ណ្ណា​ល័​ក្ខ ក៏​បាន​ប្រាប់​ដែរ​ថា បន្ទប់​ផ្ទះសំណាក់ គឺ​មាន​ភ្ញៀវ​កក់​ពេញ​អស់ហើយ​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ​នេះ​។ លោក​សម្គាល់​ឃើញ​ថា ក្នុង​ខែធ្នូ​នេះ គឺ​មាន​អ្នកទេសចរ​ចូល​មក​លេង​ច្រើន សូ​ម្បី​ហាង​កាហ្វេ​ក៏​មាន​អ្នកដំណើរ​ចូល​មក​ទិញ​ជា​ប្រចាំ​ដែរ ។

លោក ពាត សុ​វ​ណ្ណា​ល័​ក្ខ បន្ត​ទៀត​ថា ទោះបី​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល តែ​ចំពោះ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ គឺ​លោក​បាន​អនុវត្ត​ជាប់​ជា​ប្រចាំ ដោយនៅ​គ្រប់​បន្ទប់​ផ្ទះសំណាក់ គឺ​មានការ​សម្អាត​អនាម័យ​ល្អ និង​ដាក់​អាកុល​ក្នុង​នោះ​សម្រាប់​ភ្ញៀវ​ប្រើប្រាស់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាល​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ ឆ្លង​ចូល​២០២១ កន្លង​ទៅ ខេត្តមណ្ឌលគិរី គឺ​មាន​អ្នកទេសចរ​ជាង​១​ម៉ឺន​នាក់​ចូល​មក​កម្សាន្ត និង​មានការ​កើនឡើង​តិចតួច​។ ដូច្នេះ​មន្ត្រី​ជំនាញ​រំពឹង​ថា បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ ខេត្តមណ្ឌលគិរី ក៏​នឹង​មាន​កំណើន​ទេសចរណ៍​ច្រើន ព្រោះ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​ទប់ស្កាត់​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ