ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី បញ្ចេញ​រូបភាព​ស្រៀវ​សាច់​ទាក់ចិត្ត​អ្នកគាំទ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​លោក គឹ​ម សីហា បាន​បញ្ចេញ​នូវ​រូបភាព​ឈុត​បែប​ស្រៀវ​សាច់ ដើម្បី​ទាក់ចិត្ត​អ្នកគាំទ្រ និង​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។ នេះ​មិនមែន​ជា​អ្វី​ដែល​ចម្លែក​ឡើយ សម្រាប់​តារា​សម្តែង​ដែល​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ ខណៈ​ពេល​កន្លង​មក គេ​តែងតែ​ឃើញ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​លោក គឹ​ម សីហា បាន​បញ្ចេញ​នូវ​រូបភាព​ឈុត​បែប​ស្រៀវ​សាច់ ដើម្បី​ទាក់ចិត្ត​អ្នកគាំទ្រ និង​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។ នេះ​មិនមែន​ជា​អ្វី​ដែល​ចម្លែក​ឡើយ សម្រាប់​តារា​សម្តែង​ដែល​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ ខណៈ​ពេល​កន្លង​មក គេ​តែងតែ​ឃើញ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​នូវ​រូបភាព​ប្លែក​ៗ និង​សិច​ស៊ី​ជា​បន្តបន្ទាប់​។

គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី ហាក់​មិន​ខ្លាចរអា​ល​នូវ​ការ​រិះគន់​ពី​មហាជន នៅ​ក្នុង​ការ​ហ៊ាន​ថត​ឈុត​សិច​ស៊ី និង​ស្រៀវ​សាច់​បែប​នេះ​ឡើយ ពោល​គឺ​ទាំង​អស់នេះ គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​នៃ​ការ​ថតរូប​របស់​អ្នក​ទាំង​ពីរ​តែ​ប៉ុណ្ណោះ​។

ទាំង គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី តែងតែ​រិះរក​ការ​ការ​ថតរូប​តែងខ្លួន​បែប​ប្លែក​ៗ ដែល​នាង​ធ្វើ​ឡើង​សម្រាប់​បំពេញចិត្ត​បណ្តា​អ្នកគាំទ្រ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​រយាល​ច្រើន​ពី​ការងារ​សិល្បៈ​បន្តិច​ក្តី​។ រូបភាព​ជា​ច្រើន​សន្លឹក​មើលទៅ​សិច​ស៊ី និង​ហើយ​ស្រៀវ​សាច់ ដែល​គង់ ច័ន្ទ​ស្រី​មុំ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ពេល​នេះ​បាន​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​ពី​ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។

រូបភាព​អស់នេះ​បាន​ទទួល​ការ​លើក​សរសើរ​ច្រើន​ជាង​ការ​រិះគន់ ក្នុង​ពេល​ដែល គង់ ច័ន្ទ​ស្រី​មុំ បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​គាំទ្រ ហើយ​នាង​សន្យា​នឹង​រិះរក​ការ​អ្វី​ដែល​ថ្មី និង​ប្លែក​បន្ថែម​ទៀត សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​។

ជា​ការ​កត់សម្គាល់ ចាប់តាំងពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី លោក គឹ​ម សីហា បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​។ ក្រោយ​ពី​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​សាង​សុភមង្គល​ជា​គ្រួសារ​មក អ្នក​ទាំង​ពីរ​ហាក់​ឃ្លាតឆ្ងាយ​ពី​ការងារ​សិល្បៈ ដោយសារ​ពួក​គេ​បាន​ជាប់ដៃ​រកស៊ី​ផ្ទាល់ខ្លួន និង​មើលថែ​កូនស្រី​ដ៏​គួ​អោយ​ស្រឡាញ់​របស់​ពួក​គេ​។

យ៉ាងណា បើ​ទោះបីជា​ជាប់ដៃ​រកស៊ី ប៉ុន្តែ​អ្នក​ទាំង​ពីរ​ហាក់​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​របស់​ខ្លួន​ឡើយ ពោល​គឺ​អ្នក​ទាំង​ពីរ​តែងតែ​រៀបចំ​ខ្លួន​ប្លែក​ថតរូប​បែប​សិល្បៈ​បង្ហាញ​មហាជន​ជា​បន្តបន្ទាប់​ដដែល​។ ជាង​នេះ​ទៅ​ទៀត អ្នក​ទាំង​ពីរ​ក៏​តែងតែ​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ចូលរួម​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ ក្នុង​ចង្កោម​អ្នកសិល្បៈ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ