ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​លើក​ទី២​ដែលយក​​កូនឈើ​ដាំនៅ​តំបន់​រុក​រា​ន​​ទន្ទ្រានព្រៃ​លិច​ទឹក​​តំបន់​៣

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមា​ន​ជ័​យ​៖​ នេះ​ជា​លើក​ទី២ហើយដែលកម្លាំងចុះទៅ​​ដាំ​កូនឈើ​ចំនួន៤.៤៩០ដើម ​នៅ​តំបន់​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​​តំបន់៣ កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២១ ស្ថិតភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័យ​ ។ សូមរំលឹក៖ ត្រៀមកម្លាំង២០០នាក់ទៅដាំ​​ដើម​រាំងទឹក…


ខេត្ត​បន្ទាយមា​ន​ជ័​យ​៖​ នេះ​ជា​លើក​ទី២ហើយដែលកម្លាំងចុះទៅ​​ដាំ​កូនឈើ​ចំនួន៤.៤៩០ដើម ​នៅ​តំបន់​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​​តំបន់៣ កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២១ ស្ថិតភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័យ​ ។ សូមរំលឹក៖ ត្រៀមកម្លាំង២០០នាក់ទៅដាំ​​ដើម​រាំងទឹក ប្ញស្សី​ផ្អែម​និងគ្រាប់ត្នោត​លើដីព្រៃលិច​ទឹក​តំបន់​៣

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រៈ​រាជា​ណាចក្រ​កម្ពុជា​ ដើម្បី​បង្ក្រាប​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ ខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម លាង មុ​ន្នី​រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូ​បនីយ៍​កម្ម​និង​សំណង់​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ដី​ព្រៃលិចទឹក​តំបន់៣ភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័យ​មានផ្ទៃដី២២.៣៥៨ហិ​ក​តា ដែល​ត្រូវ​បាន​រុករាន​ទន្ទ្រានព្រៃ​លិចទឹក​តំបន់៣មានផ្ទៃ​ដី៥.៣៥០ហិ​ក​តា​ ។

លោក​បាន​បញ្ជាក់​ថា ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដាំ​បង្គោលព្រំ​ដី​ព្រៃលិចទឹក​តំបន់៣ដែល​មាន​ចំនួន៤៨បង្គោល​ មាន​បង្គោល​ដាំ​ដោយ​ថ្នាក់​ជាតិ​ចំនួន២៦បង្គោល​ និង​ថ្នាក់​ខេត្ត​ចំនួន២២បង្គោល​ហើយ​ត្រូវ​បាន​បាត់​និង​ត្រេត​បាន​ដាំ​ឡើងវិញ​ហើយ​លើក​ប៉ាណូ​កំណត់​ភូមិ​សាស្​គ្រ​ដី​ព្រៃលិចទឹក​តំបន់៣ភូមិ​សាស្ត្រ​​ខេត្ត​បន្ទាយមានជ័យ ​។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី២ហើយដែល​ដាំ​កូនឈើ​ដី​ព្រៃលិចទឹក​តំបន់៣ដែល​រង​ការ​រុ​ក​រានទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣. និង​លើក​ទី​១.កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ភូមិ​សាស្ត្រឃុំ​ប្រា​សា​ទស្រុ​ក​ព្រៈ​នេត្រ​ព្រៈ​ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​កម​ន្ត្រី​រាជការ និង​កម្លាំង​ចំនួន២០០នាក់​បាន​ដាំ​កូនឈើ​ចំនួន៤.១៦០ដើមមាន១.ដើម​ឫស្សី​ផ្អែម​ចំនួ​ន១.០៦០ដើម ២.ដើម​រាំងទឹក​ចំនួ​ន១.៣០០ដើម ៣.គ្រាប់ត្នោត​ចំនួន១.៨០០គ្រាប់​។​ ហើយ​លើក​ទី២ នៅ​ថ្ងៃទី២៦ ខែធ្នូ នេះ មន្ត្រី​រាជ​ការ​ និង​កងកម្លាំង​មាន​ចំនួន៧៥៣នាក់​បាន​ដាំ១.កូន​រាំងទឹក​ចំនួន១.៥៨០ដើម ២.ដើម​ឫស្សី​ផ្អែម​ចំនួន១.៤៥០ដើម ៣.ដើម​រំដេញ​៧០០ដើម ៤.គ្រាប់ត្នោត​ចំនួន៧៦០គ្រាប់​ ។ សូមរំលឹក៖ ពេលនេះឃាត់ខ្លួន​សរុប​​៨នាក់ហើយ ពាក់ព័ន្ធ​​ទន្ទ្រាន​​​យក​ដី​ព្រៃ​លិច​ទឹក​តំបន់​៣

អត្ថបទសរសេរ ដោយ