ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឋានសួគ៌​ក្រោម​មេឃទាំង​9​កន្លែងនៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​កន្លែង​ស្រស់​ស្អាត​បែប​ធម្មជាតិ​ចំនួន​៩​នៅ​លើ​ពិភពលោក​៖

១-​កោះ Mamanuca
កោះ Mamanuca ស្ថិត​ក្នុង​ប្រទេស​ហ្វ៊ី​ជី​គឺជា​ប្រជុំ​កោះ​ភ្នំភ្លើង​លាតសន្ធឹង​ពី​ទិស​ខាងលិច​នៃ​តំបន់​ធំ​ជាងគេ​ទី​៣ Nadi និង​ពី​ទិស​ខាងត្បូង​នៃ​កោះ Yasawa Island ។ ក្រុម​

កោះសន្តិភាព​សូម​បង្ហាញ​ជូន​កន្លែង​ស្រស់​ស្អាត​បែប​ធម្មជាតិ​ចំនួន​៩​នៅ​លើ​ពិភពលោក​៖

១-​កោះ Mamanuca
កោះ Mamanuca  ស្ថិត​ក្នុង​ប្រទេស​ហ្វ៊ី​ជី​គឺជា​ប្រជុំ​កោះ​ភ្នំភ្លើង​លាតសន្ធឹង​ពី​ទិស​ខាងលិច​នៃ​តំបន់​ធំ​ជាងគេ​ទី​៣ Nadi និង​ពី​ទិស​ខាងត្បូង​នៃ​កោះ Yasawa Island ។ ក្រុម​កោះ Mamanuca ដែល​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​រួម​មាន​កោះ​ចំនួន​២០ ប៉ុន្តែ​កោះ​ចំនួន​៧ ក្នុង​ចំណោម​ទាំងអស់​គ្របដណ្តប់​ដោយ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ត្រង់​ជំនោរ ខ្ពស់​ៗ ។

២-​ឆ្នេរ​ខ្សាច់​ក្រហម Panjin Red Beach
ឆ្នេរ​ខ្សាច់​ក្រហម Panjin Red Beach ស្ថិត​ក្នុង​តំបន់​ដា​វ៉ា ក្រុង Panjin ខេត្ត Liaoning ប្រទេស​ចិន គឺជា​កន្លែង​កម្សាន្ត​ប្រមូលផ្តុំ​ដោយ​ផ្កា​ក្រហម Suaeda salsa ។ ឆ្នេរ​ខ្សាច់​ក្រហម Panjin Red Beach គឺជា​តំបន់​វាលភក់​ដើម​ត្រែង និង​ដី​សើម​ធំ​ជាងគេ​បំផុត​ក្នុង​លោក ។

៣-​ឧទ្យាន Zion National Park
ឧទ្យាន Zion National Park ស្ថិត​នៅ​សហរដ្ឋអាមេរិក​ភាគ​និរតី​ក្បែរ​ទីប្រជុំជន Springdale រដ្ឋ​អូ​តា ។ ឧទ្យាន​សម្បូរ​ដើមឈើ​ចម្រុះ​ពណ៌​មួយ​នេះ​ត្រូវ​ជនជាតិ​ដើម​ភាគតិច​អា​មេ​រិ​ក​រស់នៅ​តាំងពី​៨០០០​ឆ្នាំ​មុន​មក​ម៉្លេះ។

៤-​ជ្រលង Arang Kel Neelum Valley 
តំបន់​ជ្រលង​ភ្នំ Arang Kel Neelum Valley  គ្របដណ្តប់​ដោយ​ព្រៃ​ក្រាស់ឃ្មឹក​រាង​ធ្នូ​ខ្ពស់ ស្ថិត​ក្នុង​តំបន់​កា​ស្មៀ​រ​ប្រទេស​ប៉ា​គី​ស្ថាន​។ ជ្រលង​ភ្នំ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​បន្ទាប់​ពី​ទន្លេ Neelam បាន​ហូរ​កាត់ ។

៥-​រូងភ្នំ Glow Worm
Glow Worm គឺជា​រូងភ្នំ​ដង្កូវ​ស្ថិត​នៅ​សង្កាត់ Waitomo លើ​កោះ​ខាងជើង North Island ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។ វា​គឺជា​កន្លែង​ទាក់ទាញ់​បំផុត​ក្នុង​ប្រទេស ហើយ​ត្រូវ​គេ​ស្គាល់​ថា​ជា​កន្លែង​ពូជ​សត្វ​ដង្កូវ Glowworm​។ ពួក​វា​ត្រូវ​គេ​ប្រទះ​ឃើញ​ទាំងស្រុង​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ចំណែក​ទំហំ​វិញ​ប្រហែល​សត្វ​មូស ។ 

៦-​ទឹកជ្រោះ Niagara Falls
Niagara Falls គឺជា​ឈ្មោះ​ទឹកជ្រោះ​ចំនួន​៣​ដែល​ហូរ​កាត់​លើ​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កា​ណា​ដា និង​សហរដ្ឋអាមេរិក ជា​ពិសេស​គឺ​ហូរ​កាត់​រវាង​ខេត្ត Ontario របស់​កា​ណា​ដា និង​រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ ទឹកជ្រោះ​៣​ក្នុង Niagara Falls រួម​មាន​ទឹកជ្រោះ​ក្រចក​ជើងសេះ ទឹកជ្រោះ​អា​មេ​រិ​ក និង​ទឹកជ្រោះ Bridal Veil ។

៧-​តំបន់​ធម្មជាតិ Pamukkale
Pamukkale មាន​ន័យ​ថា ប្រាសាទ​កប្បាស គឺជា​កន្លែង​ធម្មជាតិ​ក្នុង​ខេត្ត Denizli ភាគ​និរតី​ប្រទេស​តួ​ក​គី ។ បន្ទាប់​ពី Pamukkale បាន​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ក្រោយមក​មាន​សណ្ឋាគារ និង​ការ​សាងសង់​ជា​ហូរហែ​ក្បែរ​តំបន់​នោះ ព្រោះ​វា​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​របស់​ពិភព​លោក ។

៨-​ប្រាសាទ Neuschwanstein Castle 
ប្រាសាទ Neuschwanstein Castle គឺជា​ព្រះ​បរមរាជវាំង​ក្នុង​សតវត្សរ៍​ទី​១៩ ស្ថិត​នៅ​ភាគ​និរតី​រដ្ឋ​សហព័ន្ធ Bavaria ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ប្រាសាទ​នេះ​សាងសង់​ឡើង​នៅ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ ១៨៦៩ និង​បើក​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៨៨៦ ។ 

៩-​ទឹកជ្រោះ Shifen
Shifen គឺជា​ទេសភាព​ទឹកធ្លាក់​ស្ថិត​ក្នុង​សង្កាត់ Pingxi ក្រុង New Taipei ប្រទេស​តៃវ៉ាន់ ។ ទឹកជ្រោះ Shifen ស្ថិត​ក្នុង​ចរន្ត​ខ្សែទឹក​ខាងលើ​នៃ​ទន្លេ Keelung River ។ ទឹកធ្លាក់​នេះ​មាន​កម្ពស់​សរុប​២០​ម៉ែត្រ និង​ទទឹង ៤០ ម៉ែត្រ​ធ្វើ​ឱ្យ Shifen ក្លាយជា​ទឹកជ្រោះ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស​តៃវ៉ាន់ ៕