ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​តាំង​យន្តហោះ Airbus 300 ក្នុង​សមុទ្រ​ទាក់ទាញ​អ្នកទេសចរ

7 ឆ្នាំ មុន

យន្តហោះ Airbus A-300 ទម្ងន់​៤៧​តោន ត្រូវ​ប្រទេស​តួ​ក​គី​ទិញ​ពី​ក្រុមហ៊ុន​ឯកជន​តម្លៃ​៦៤.២៩៥​ផោន ដាក់​តាំងនៅ​ក្នុង​សមុទ្រ «Aegean» តំបន់ឆ្នេរ​នៃ​ក្រុង Kusadasi កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០១៦

យន្តហោះ Airbus A-300 ទម្ងន់​៤៧​តោន ត្រូវ​ប្រទេស​តួ​ក​គី​ទិញ​ពី​ក្រុមហ៊ុន​ឯកជន​តម្លៃ​៦៤.២៩៥​ផោន ដាក់​តាំងនៅ​ក្នុង​សមុទ្រ «Aegean» តំបន់ឆ្នេរ​នៃ​ក្រុង Kusadasi កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០១៦ ក្នុង​គោលបំណង​ធ្វើ​ជាទី​ជម្រក​របស់​សត្វ​សមុទ្រ និង​ទាក់ទាញ​ភ្នែក​អ្នកទេសចរ ។

សារព័ត៌មាន «Anadolu» របស់​តួ​ក​គី​ផ្សាយ​ថា យន្តហោះ Airbus ដែល​បាន​ប្រើ​អស់​រយៈពេល​៣៦​ឆ្នាំ ត្រូវ​គេ​កាត់​ជា​បំណែក​ដឹក​ចេញពី​ក្រុង​អី​ុ​ស្តង់​ប៊ុល កាលពី​ខែមេសា យក​ទៅ​ក្រុង​កំពង់​ផែ ភាគ​ខាងលិច​ប្រទេស​តួ​ក​គី ។

ក្រុម​អ្នក​មុជទឹក​បាន​ប្រើ​នាវា​ជួយ​ពន្លិច​យន្តហោះ​នោះ​មួយ​ផ្នែក​ទៅ​ក្នុង​ទឹកសមុទ្រ​ដែល​មាន​ជម្រៅ​២២,៥​ម៉ែត្រ និង​ទុក​មួយ​ផ្នែក​លាន​ចេញពី​ទឹក​សម្រាប់​អ្នកទេសចរ​ទស្សនា ។

ការ​បង្កើត​ប្រភព​ទេសចរណ៍​ថ្មី​នោះ បាន​រៀបចំ​ឡើង​ក្រោម​ស្ថានភាព​នៃ​ឧស្សាហកម្ម​ទេសចរណ៍​តួ​ក​គី ធ្លាក់​ចុះ​ព្រោះតែ​បារម្ភ​ពី​សុវត្ថិភាព​នៃ​អំពើ​ហិង្សា​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស និង​សម្ព័ន្ធភាព​ធ្លាក់​ចុះ​រវាង​តួ​ក​គី​ជាមួយ​រុ​ស្ស៊ី ដែល​ជា​ប្រភព​អ្នកទេសចរ​ដ៏​ធំ​របស់​របស់​ប្រទេស​ទាំង​២ ៕