ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​ទាំង​រថយន្ត​និង​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ ឆក់​យក​ជីវិត​ម្នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

រថយន្ត​នឹង​ម៉ូតូ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លា​.​ប់ បន្ទាប់​ពី​បុក​គ្នា​អូស​ជា​ច្រើន​ម៉ែត្រ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តបាត់ដំបង ៖ រថយន្ត​នឹង​ម៉ូតូ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លា​.​ប់ បន្ទាប់​ពី​បុក​គ្នា​អូស​ជា​ច្រើន​ម៉ែត្រ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា រថយន្ត និង​ម៉ូតូ​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា ហើយ​រថយន្ត​ក៏​បាន​បុក​អ្នក​ជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង រួច​ក៏​ជាប់​ម៉ូតូ​នៅ​ខាងក្រោម​រថយន្ត ហើយ​អូស​ម៉ូតូ​ជន​រង​គ្រោះជា​ច្រើន​ម៉ែត្រ រហូត​បែក​ជា​ផ្កាភ្លើង​បង្ក​ឱ្យ​ក្លាយទៅជា​អគ្គិភ័យ​ឆាបឆេះ​ទាំង​ម៉ូតូ ទាំង​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើករថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​សណ្ដោង ពាក់​ស្លាក​លេខ​កំពង់ចាម 3A-7927 បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់ ក្រោយ​ពេល​កើតហេតុ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ដោយឡែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ខាងលើ មានឈ្មោះ ម៉ាក់ ម៉ៅ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ទាំង​រថយន្ត ទាំង​ម៉ូតូ បាន​រង​ការ​ខូចខាត ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ក៏​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង​ជួយ​បាញ់​ពន្លត់​ផង​ដែរ ចំណែកឯ​ទំនិញ​ក្នុង​រថយន្ត​ត្រូវ​បាន​ខូចខាត​អស់​មួយ​ចំនួន ខណៈ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ