ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ពិ​ទូ ប្រកាស​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ ហ្វី​យ៉ា​តា ដោយសារ​មាន​ជន​ទី​៣​?

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ហេង ពិ​ទូ បាន​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​អតីត​តារា​សម្តែង​នាង ថៃ នារី​សុជាតា ឬ​ហ្វី​យ៉ា​តា ហើយ បន្ទាប់​ពី​មានរឿង​ដ៏

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ហេង ពិ​ទូ បាន​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​អតីត​តារា​សម្តែង​នាង ថៃ នារី​សុជាតា ឬ​ហ្វី​យ៉ា​តា ហើយ បន្ទាប់​ពី​មានរឿង​ដ៏​ចម្រូងចម្រាស់​មួយ​បាន​កើត​ឡើយ​។ បញ្ហា​នេះ ត្រូវ​បាន​លោក ហេង ពិ​ទូ សារភាព​ថា ជា​កំហុស​របស់​លោក​ផ្ទាល់​តែ​ម្តង ដោយសារ​លោក​បាន​លប​លួច​ទាក់ទង​ស្រី​ផ្សេង​ម្នាក់​ទៀត​។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក លោក ហេង ពិ​ទូ បាន​លើក​ឡើង​ថា ជំរាបសួរ​បងប្អូន​ទាំងអស់​គ្នា ថ្ងៃនេះ​ខ្ញុំ​មានរឿង​ចង់​ប្រាប់ ខ្ញុំ​នឹង Fi Yata បាន​បែក​គ្នា​ហើយ​។ លោក​បញ្ជាក់​ថា កំហុស​ទាំងអស់​គឺ​មក​ពី​ខ្ញុំ ខ្ញុំ​លួច​ទាក់ទង​មនុស្ស​ស្រី​ផ្សេង គ្មាន​គុណធម៌ ហើយ​សូមទោស​សំរាប់​កំហុស​ដ៏​ធ្ងន់​មួយ​នេះ​។ ហើយ​ក៏​សូមទោស Fiyata – ហ្វី​យ៉ា​តា នូវ​កំហុស​មួយ​នេះ នឹង​អរគុណ​សំរាប់​ការ​លើកលែង​, ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​គាត់​មិន​មានអី​ពាក់ព័ន្ធ​គ្នា​ទៀត​ទេ​។

ដោយឡែក​ស្រី​ស្អាត ហ្វី​យ៉ា​តា ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​កាន់​លោក ហេង ពិ​ទូ វិញ​ដែរ​ថា រាល់ថ្ងៃ ខ្ញុំ​រវល់​ធ្វើការ​រកស៊ី​ណាស់ មិន​មាន​ពេល​មក​លេង Prank ឡប់​ដូច​កូន​ក្មេង​ទេ​។ នាង​ថា ផ្ដាំ​ទៅ​មនុស្ស​ស្រី​យើង​គ្រប់​គ្នា​ឲ្យ​ដឹងខ្លួន​ថា កុំ​យក​សេចក្ដីសុខ​ខ្លួនឯង​ទៅ​ផ្ញើ​នឹង​អ្នក​ដទៃ ព្រោះ​គេ​មិន​បាន​ស្មោះត្រង់​ជាមួយ​យើង​គ្រប់ពេល​នោះ​ទេ​។ កុំរ​ស់ពឹង​ដង្ហើម​អ្នក​ណា​ទាំងអស់ ត្រូវ​រៀន​រស់​ដោយ​ខ្លួនឯង រឹង​មាំ​ដោយ​ខ្លួនឯង គេ​ទៅ​ក៏​យើង​មាន​ប៉ុណ្ណឹង គេ​នៅ​ក៏​យើង​មាន​ប៉ុណ្ណឹង ដូច្នេះ​ហើយ​ទើប​មិន​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ស្ដាយក្រោយ​។

នាង​បញ្ជាក់​ថា ពេល​នរណា​ម្នាក់​ក្បត់​យើង ត្រូវ​ចាំ​ថា​មិន​ថា​អ្នក​ស្អាត​, ខ្លាំង​, ពូកែ​ប៉ុណ្ណា​ទេ​មនុស្ស​បើ​គេ​ចង់​ក្បត់​ហើយ ទោះបី​យើង​ឱ្យ​គេ​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទៀត ក៏​គេ​នៅ​តែ​ក្បត់​ដែរ​។ ហ្វី យ៉ា​តា បន្ថែម​ថា គ្មាន​មនុស្ស​ស្រី​ណា​ចង់​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន​ដងនោះ​ទេ ប៉ុន្តែ​ឲ្យ​គេ​នៅ​យ៉ាងម៉េច បើ​មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ និង​តែងតែ​បំផ្លាញ​ផ្លូវចិត្ត​របស់​នាង អ​ញ្ចឹ​ង​ហើយ​មនុស្ស​ស្រី​មាន​សិទ្ធិ​ដើរ​ចេញ និង​ជ្រើសរើស​អ្វី​ល្អ​សម្រាប់​ខ្លួន​គេ​ដូច​គ្នា​។

នាង​បន្ត​ថា មិនមែន​រាល់​ការ​បែក​គ្នា​ទាំងអស់ ឬ​ឱ្យ​តែ​ដឹង​ថា មនុស្ស​ស្រី​ម្នាក់​នោះ​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន គឺ​សុទ្ធតែ​មនុស្ស​មិនល្អ​ទេ ពេល​ខ្លះ​នាង​វិញ​ទេ​ដែល​ជួប​មនុស្ស​មិនល្អ​ក៏​ថា​បាន​។

នាង​ថា ខ្ញុំ​ពិតជា​ចង់​សើច​មនុស្ស​ប្រុស​មួយ​ចំនួន​មែន សុខចិត្ត​រុះ​រើស​វ៉ៃ​ផ្ទះ​ធំ​ចោល​ហើយ​ទៅ​សង់​តៀមស្រា​ផឹក​ជាមួយ​ស្រី​។ ខ្ញុំ​ចង់​បន្ទោស​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះ​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ឡើង​វិញ​ថា មក​ពី​ខាង​ប្រុស​របស់​យើង​ទេ ដែល​បើកដៃ​ឲ្យ​គេ​ចូល​មក​បាន​។ ធម្មតា​ទេ បើ​ទ្វារផ្ទះ​យើង​បើកចំហ​ដាក់​ផ្លា​កថា Welcome ហើយ​ពួក​ចោរ​វា​ប្រាកដជា​ដើរ​ចូល​មក​សាក​ហើយ​។ បើ​ជ្រុល​ជា​វា​លួច​បាន​របស់​ពី​ក្នុងផ្ទះ​ទៅ ហើយ​យក​ទៅ​អោយ​ឆ្ងាយ​ចុះ ខ្ញុំ​មិន​ទៅ​រក​យក​មក​វិញ​ទេ ហើយ​ខ្ញុំ​នឹង​ចាក់សោ​ទ្វារផ្ទះ​របស់ខ្ញុំ​ឱ្យ​ប្រយ័ត្ន លើក​នេះ​មិន​ឲ្យ​មាន​មនុស្ស​ប្រភេទ​នេះ​មក​សំងំ​នៅ​បាន​ទៀត​ឡើយ​។ សុំ​បញ្ជាក់​ថា គាត់​បង្ហោះ​នេះ ក៏​ដោយសារ​តែ​ការ​ដោះ​ដូរ​មិន​ឲ្យ​ខ្ញុំ​បញ្ចេញ​នូវ​ផុស​តាង​ដែល​ខ្ញុំ​មាននៅ​ក្នុង​ដៃ ដូច្នេះ​ហើយ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះ កុំ​ទាន់​សប្បាយ​អរ​អី Cus I know you and I know everything. Hi bishhhh merry Christmas to you. ត្រូវ​ចាំ​ថា បើ​ខ្ញុំ​មិន​មាន​ភស្តុ​តាង គ្មាន​ថ្ងៃ​គេ​ទទួលកំហុស​នេះ​ទេ​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក ហេង ពី​ទូ និង ហ្វី​យ៉ា​តា ទើបតែ​ផ្តើម​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ផ្តាច់ទំនាក់ទំនង​នឹង​គ្នា​ដល់​ទៅ​៦​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ