ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ធម៌​ប៉ះ​សំដី​ក្នុង​វង់​ផឹកស៊ី​ ​ទាញ​ពូថៅ​កា.ប់.​​ខ្ទេច​មុខ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរ​បា​ន​មូលដ្ឋាន​ឃាត់​ខ្លួនភ្លាមៗ ក្រោយ​ជន​នេះ​ប្រើ​ពូថៅ​កា.ប់.​ទៅលើ​បងធម៌​ពេល​កំពុង​ផឹក​ស៊ី​ជាច្រើន​ពូថៅ​បណ្ដាលឱ្យ​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី២៥ ធ្នូ នៅ​ចំណុច​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុ​ក​ភ្នំ​ ព្រឹក​។ លោក…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរ​បា​ន​មូលដ្ឋាន​ឃាត់​ខ្លួនភ្លាមៗ ក្រោយ​ជន​នេះ​ប្រើ​ពូថៅ​កា.ប់.​ទៅលើ​បងធម៌​ពេល​កំពុង​ផឹក​ស៊ី​ជាច្រើន​ពូថៅ​បណ្ដាលឱ្យ​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី២៥ ធ្នូ នៅ​ចំណុច​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុ​ក​ភ្នំ​ ព្រឹក​។

លោក បូ បុល នាយ​ប៉ុ​ស្ដ៍​នគរបាល​បួរបាន​ឲ្យដឹង​ថា ជន​ដៃដល់​ឈ្មោះ ណែ​ត វីរ: ប្រុស​អាយុ២៧ឆ្នាំ មុខ​រប​ធ្វើចំការ​ស្នាក់​ជា​មួយ​ជនរងគ្រោះ​ឈ្មោះ ង៉ែត និ​ត ហៅ នោង ប្រុស​អាយុ៤០ឆ្នាំ នៅកន្លែង​កើ​តហេ​តុ ដែល​ត្រូវជា​បងប្អូន​ធម៌​នឹងគ្នា​។ លោកនាយ
ប៉ុស្តិ៍​​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ប្រើ​ប្រាស​ពូថៅ​កា.ប់.​ទៅលើ​ផ្ទៃមុខ​ជនរងគ្រោះ​ជាច្រើន​ពូថៅ​បណ្ដាលឲ្យ​របួសធ្ងន់ ហើ​យ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទី​រ​ពេទ្យ រី​ឯ​ជន​ដៃដល់​ក៏​ត្រូវ​កម្លាំង​របស់​លោក​ចុះ​អន្តរា​គម​ន៏​ឃាត់​ខ្លួ​នភ្លាមៗ​ដែរ​។

លោក​​បាន​បន្ថែ​ម​ថា បើ​តាម​ការ​បំភ្លឺ​បឋម​នៅកន្លែង​កើតហេតុ អំ​ពើ​ហិង្សា​ដ៏​កំរោល​រវា​ង​បងប្អូន​ធម៌​នេះ​បាន​ផ្ដើម​ចេញពី​ការ​ប៉ះ​ទង្កិច​សំ​ដី​គ្នា​​ពេល​កំពុង​ផឹកស៊ី​។ បើ​តាម​សាក្សី​នៅ​ទីនោះ​បាន​និ​យាយ​ថា មុន​កើតហេតុ​គេ​ឃើញ​មនុស្ស​មួ​យក្យ​ក្រុម​ផឹកស៊ី​ជុំគ្នា តែ​បន្តិច​ក្រោយមក​ក៏​ឮ​ឈ្លោះ​គ្នា​រវាង​បងប្អូន​ធម៌២នាក់​ខាងលើ​យ៉ាង​តឹងសរសៃ.ក​ ។

សាក្សី​បាន​បន្ត​ថា ពេល​ឈ្លោះ​គ្នា​នោះ​គេ​ឃើញ ជនរងគ្រោះ​កំពុង​ដេក​លើ​អង្រឹង​ក្បែរ​គ្រែផឹក ស្រាប​តែ​រំពេចនោះ​គេ​ឃើញ​ប្អូនធម៌​ទាញ​ពូថៅ​កាប់​គ្មាន​ប្រណី​ដៃ ជាច្រើន​ពូថៅ​លើ​ផ្ទៃមុខ​បងធម៌​នៅ​លើ​អង្រឹង​បណ្ដាលឲ្យ​សន្លប់​ឈាម​ជោគ​ដី​បង្ក​ឲ្យ​ភ្ញាក់ផ្អើ​ល​ពេញវង់​ផឹកស៊ី​។ មេ​ប៉ុ​ស្ដិ៍បួរ លោក បូ បុល បាន​និយាយ​ដែរ​ថា បើ​តាម​ប្រវត្តិ​ជន​ដៃដល់​នេះ តែង​មាន​ចរិត​កាច​សាហាវ​ពេល​ស្រ​វឹង​ម្ដង​ៗ​។

ជន​នេះ​ធ្លាប់ទៅ​រស់នៅ​ស្រុក​ថៃ ច្រើន​ឆ្នាំ​ហើយ លុះ​ត្រឡប់​មក​ស្រុក​វិញ ទើបបាន​ប្រហែល២ខែ ក៏​បង្ក​ឲ្យ​មាន​ហិង្សាយ៉ាងធ្ងន់ធ្ងរ​ជាមួយ​បង​។ លោក​បាន​បញ្ជាក់​ថា ពេលនេះ​ជនសង្ស័យ​ត្រូវ​នគរបាល​របស់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ