ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូន​មិនសូវ​ឱ្យ​តម្លៃ​ខ្លួនឯង ឪពុក​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេច ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នក​ឃើញ​សញ្ញា​មួយ​ចំនួន ឬ​ច្រើន​ដូច​ខាងក្រោម​នេះ នៅ​លើ​កូន​វ័យ​ជំទង់​របស់​អ្នក នោះ​ប្រហែលជា​ពួក​គេ​មានការ​គោរព​ខ្លួនឯង​ទាប មាន​ន័យ​ថា មិនសូវ​ឱ្យ​តម្លៃ​ខ្លួនឯង ដែល​ក្នុង​នោះ​មាន​ដូច​ជា ៖…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នក​ឃើញ​សញ្ញា​មួយ​ចំនួន ឬ​ច្រើន​ដូច​ខាងក្រោម​នេះ នៅ​លើ​កូន​វ័យ​ជំទង់​របស់​អ្នក នោះ​ប្រហែលជា​ពួក​គេ​មានការ​គោរព​ខ្លួនឯង​ទាប មាន​ន័យ​ថា មិនសូវ​ឱ្យ​តម្លៃ​ខ្លួនឯង ដែល​ក្នុង​នោះ​មាន​ដូច​ជា ៖ បង្ហាញ​ភាព​ព្រងើយកន្តើយ​ខាង​ផ្លូវចិត្ត​, មិន​ចង់​ធ្វើ និង​ចៀសវាង​រឿង ឬ​បទ​ពិសោធន៍​ថ្មី​ៗ, ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្ដិ និង​មនុស្ស​ជុំវិញ​ខ្លួន​, មានការ​លើកទឹកចិត្ត​ខ្លួនឯង​ទាប​, មិនសូវ​រីករាយ​, ការ​ភ័យ​ខ្លាច​ឥត​ឈប់​ឈរ​នៃ​ការ​អាម៉ាស់​, ខ្លាច​ការ​បរាជ័យ​, មានការ​ខកចិត្ត​ខ្ពស់​, ការ​និយាយ​ខ្លួនឯង​ក្នុង​ភាព​អវិជ្ជមាន និង​មាន​បញ្ហា​បង្កើត​មិត្ត​ថ្មី ។

ប្រសិនបើ​ក្មេង​ជំទង់​របស់​អ្នក​មានការ​គោរព​ខ្លួនឯង​ទាប ឬ​មិនសូវ​ឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង ពួក​គេ​អាច​មាន​ទំនោរ​មិន​ចង់​ជួប​ស្ថានភាព​ដែល​មាន​ហានិភ័យ​នៃ​ការ​បរាជ័យ ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ក្មេង​ដែល​មិនសូវ​ឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង អាច​បង្ក​ជា​ផលវិបាក​រយៈពេល​វែង ។

ឥទ្ធិពល​អាក្រក់​រយៈពេល​វែង​នៃ​ការ​គោរព​ខ្លួនឯង​ទាប​ក្នុង​វ័យ​ជំទង់​របស់​កូន​អ្នក
ការ​គោរព​ខ្លួនឯង​ទាប​មិន​តែងតែ​នាំ​ឱ្យ​កើត​មាន​អ្វី​ដែល​បង្ក​គ្រោះថ្នាក់ ឬ​អាក្រក់​សម្រាប់​ក្មេង​ជំទង់​នោះ​ទេ ជា​ពិសេស​ប្រសិនបើ​អ្នក​កំណត់​អត្តសញ្ញាណ និង​ដោះស្រាយ​វា​ទាន់​ពេល ។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​វា​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​រយៈពេល​វែង ដែល​រួម​មាន ៖ បញ្ហា​ថប់​បារម្ភ​, ការ​វាយប្រហារ​ភ័យ​ស្លន់ស្លោ​, បញ្ហា​ទំនាក់ទំនង​, បញ្ហា​រូបភាព​រាង​កាយ​, ពឹងផ្អែក​លើ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន ដើម្បី​មាន​អារម្មណ៍​ធូរស្រាល និង​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ទាំង​អស់នេះ​ត្រូវ​ចៀសវាង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​ពី​ឪពុក​ម្តាយ និង​កូន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។