ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៖ ផ្ទាំង​ទឹកកក​សំខាន់​បាន​រលាយ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ផ្ទាំង​ទឹកកក​មួយ​ដែល​ជា​ប្រភព​ធំ​ជាងគេ​នៃ​ទន្លេ Yangtze របស់​ចិន គឺ​កំពុង​តែ​រលាយ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

ប្រទេស​ចិន ៖ ផ្ទាំង​ទឹកកក​មួយ​ដែល​ជា​ប្រភព​ធំ​ជាងគេ​នៃ​ទន្លេ Yangtze របស់​ចិន គឺ​កំពុង​តែ​រលាយ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

« ផ្ទាំង​ទឹកកក Jianggudiru ដែល​ស្ថិត​នៅ​លើ​ភ្នំ Geladaindon ភាគ​ខាងលិច​ខេត្ត Qinghai បាន​ស្រុត​ចុះ​៣៤​ម៉ែត្រ​ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Pu Jianchen អ្នក​ស្រាវជ្រាវ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន បាន​ប្រាប់​ទៅ​កាន់​ភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ ។

លោក Pu Jianchen មាន​ប្រសាសន៍​បន្ត​ថា ៖ « ផែន​ទឹកកក​នេះ​បាន​ចាប់ផ្តើម​រលាយ​បន្តិច​ម្តង​ៗ​នៅ​ខ្ទង់​ឆ្នាំ​១៩៧០ បន្ទាប់​មក​វា​បាន​រីក​ឡើង​វិញ​នៅ​ចន្លោះ​ឆ្នាំ​១៩៨៩ និង​ឆ្នាំ​១៩៩៤ មុន​ពេល​ដែល​វា​បាន​រលាយ​យ៉ាង​លឿន​ពី​ឆ្នាំ​១៩៩៥ កន្លង​មក » ។

ចំណែក​លោក Yang Xin ប្រធាន​សមាគម​ការពារ​បរិស្ថាន​ទន្លេ​បៃតង បាន​ថ្លែង​ថា ៖ « ផែន​ទឹកកក​បាន​រលាយ​អស់​២​ម៉ែត្រ​ក្នុង​រយៈពេល​១​ឆ្នាំ នៅ​ខ្ទង់​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០ ប៉ុន្តែ​វា​បាន​រលាយ​អស់​ប្រមាណ​៦​ម៉ែត្រ​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ នេះ​ហើយ​ជា​ភស្តុ​តាង​ជាក់ស្តែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​សកល » ។

លោក Pu Jianchen បន្ថែម​ទៀត​ថា ៖ «​ទន្លេ Yangtze នឹង​ទទួល​បាន​ទឹក​បន្ថែម​ក្នុង​រយៈពេល​ដ៏​ខ្លី នៅ​ពេល​ដែល​ផែន​ទឹកកក​រលាយ ប៉ុន្តែ​ចុង​ក្រោយ នឹង​គ្មាន​ទឹក​ហូរ​ចេញពី​វា​ឡើយ​» ។

គួរ​បញ្ជាក់​ថា ចិន គឺជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ជាងគេ បាន​សន្យា​ថា នឹង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ដល់​កំពូល​ក្នុង​ឆ្នាំ​២០៣០ ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ដំណាក់កាល​សកល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឡើង​នៃ​កម្តៅ​ជាស​កល និង​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​មុន នៅ​ទី​ក្រុងប៉ារីស ៕