ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ក្លែងក្លាយ​បោកប្រាស់​បុរស​11​នាក់​តាម​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

សារព័ត៌មាន «China Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របស់​ចិន​ផ្សាយ​ថា នា​ខែតុលា ឆ្នាំ​២០១៥ លោក​វ៉ាង អ្នកស្រុក​ហួ​ន​យ៉ាង ខេត្ត​ហ៊ឺ​ណា​ន សប្បាយ​រីករាយ​ដោយ​បាន​រៀប​ការ​ជាមួយ​គូស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។

សារព័ត៌មាន «China Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របស់​ចិន​ផ្សាយ​ថា នា​ខែតុលា ឆ្នាំ​២០១៥ លោក​វ៉ាង អ្នកស្រុក​ហួ​ន​យ៉ាង ខេត្ត​ហ៊ឺ​ណា​ន សប្បាយ​រីករាយ​ដោយ​បាន​រៀប​ការ​ជាមួយ​គូស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។ នៅ​ពេល​ពួក​គេ​ស្រឡាញ់​គ្នា​បាន​មួយ​រយៈ ខាង​ស្រី​ប្រាប់​ថា ខ្លួន​មានគភ៌ ធ្វើ​ឱ្យ​លោក​វ៉ាង ត្រេកអរ​យ៉ាង​ខ្លាំង រីឯ​ក្រុម​គ្រួសារ​របស់​គេ​ក៏​សប្បាយចិត្ត​ដែរ និង​រៀបចំ​កម្មវិធី​អា​ពា​ហ៍​ពិ​ហា​ហ៍​សម្រាប់​ពួក​គេ ។

ក្រោយ​ពេល​រៀប​ការ​បាន​៣​ថ្ងៃ ភាគី​ខាង​ស្រី​បាត់​ខ្លួន​ពី​ផ្ទះ​ជាមួយ​សម្ភារ និង​ប្រាក់​បណ្ណាការ​ជា​ច្រើន​ម៉ឺន​យាន់ ។ ទោះបីជា​យ៉ាងណា​ក្តី ខាង​ក្រុម​គ្រួសារ និង​លោក​វ៉ាង​ផ្ទាល់​យល់​ថា នាង​មិន​ពេញចិត្ត​ចំពោះ​ប្តី​រឿង​អ្វីមួយ​ទើប​គេចខ្លួន​បាត់ ដូច្នេះ​ហើយ​មិន​ប្តឹង​ប៉ូលិស​ទេ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ បុរស​រស់នៅ​ក្រុង​រូ​ចូ​វ​ជាមួយ​លោក​វ៉ាង​ដែរ​បាន​ប្តឹង​ប៉ូលិស​ថា គេ​បាន​ស្គាល់​ស្ត្រី​ម្នាក់​ឈ្មោះ «​មៀ​វ មៀ​វ​មីន​» តាម​ហ្វេ​ស​ប៊ុ​ស ដោយ​នាង​ប្រើ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​បោក​បញ្ឆោត​គេ​រហូត​បាន​ប្រាក់​ប្រហែល ៣១.០០០​យាន់ ឬ​៥.០០០​ដុល្លារ ។ ប៉ូលិស​បាន​ស៊ើបអង្កេត​ទើប​ស្គាល់​នារី​រូប​នោះ និង​ណាត់ជួប​នាង​នៅ​ហាង​កាហ្វេ​អុ​ី​ន​ធើ​រ​ណែ​ត​មួយ ។

ពី​ដំបូង​ប៉ូលិស​ជួប​រឿង​ចម្លែក ព្រោះ​អ្នក​ដែល​ទៅ​ជួប​តែងខ្លួន​ជា​ប្រុស ដោយ​ក្នុង​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​ថា ឈ្មោះ «​មៀ​វ សុង​ថៅ​» អាយុ​២៧​ឆ្នាំ ។ នៅ​ពេល​ប៉ូលិស​ចូល​ឆែកឆេរ​លំនៅ​ឋាន​របស់​លោកមៀ​វ សុង​ថៅ ប្រទេះ​ឃើញ​សំពត់ សក់់ ស្បែកជើង​កែង​ចោត ឈុត​ក្នុង​របស់​ស្ត្រី និង​គ្រឿងសំអាង​ជា​ច្រើន ។

មៀ​វ សុង​ថៅ សារភាព​ថា រូបគេ​ចូល​ចិត្ត​តែងខ្លួន​ជា​ស្រី​តាំងពី​នៅ​ក្មេង និង​មិនដឹង​ថា តើ​ខ្លួន​ពេញចិត្ត​បុរស ឬ​ស្ត្រី​ឱ្យ​ប្រាកដ​ទេ ? ប៉ុន្តែ​រូបគេ​ចង់បាន​ប្រាក់ ។

មៀ​វ សុង​ថៅ បញ្ជាក់​ថា គេ​បាន​បោក​បញ្ជោត​ធ្វើ​ជា​គូ​សេ្ន​ហ៍​របស់​បុរស​ចំនួន​១១​នាក់ និង​ទទួល​ប្រាក់​ជា​ច្រើន​ម៉ឺន​យាន់ ហើយ​មាន​បុរស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្តឹង​ប៉ូលិស ។

ប៉ូលិស​បាន​ចាប់ខ្លួន​មៀ​វ សុង​ថៅ ចាត់ការ​តាម​ច្បាប់ ។ មិនតែប៉ុណ្ណោះ​ដាស់តឿន​ដល់​បុរស​ទូទៅ​ថា នៅ​មុន​ពេល​រៀប​ការ​ជាមួយ​នរណា​ម្នាក់ គួរ​ត្រួតពិនិត្យ​ឯកសារ ឬ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ៕