ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចំនួន​៤​បង្ហាញ​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​សម្រាប់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចំនួន​៤​មាន First Cambodia, Hengbao International, UnionPay International និង Verifone កាលពី​ព្រឹក​ថ្ងៃ​ទី​៨​មិថុនា​នៅ​សណ្ឋាគារ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចំនួន​៤​មាន First Cambodia, Hengbao International, UnionPay International និង Verifone កាលពី​ព្រឹក​ថ្ងៃ​ទី​៨​មិថុនា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​តា​បាន​រៀបចំ​សិក្ខា​សិលា បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ធនាគារ​ជា​មធ្យោបាយ​ទូទាត់​ការ​ចំណាយ​ក្នុង​គោលបំណង​គាំទ្រ​តម្រូវការ​ទីផ្សារ​នៅ​លើ​ផ្នែក acquiring, issuance,  personalizing card schemes មាន​ស្ដង់ដារ​អន្ដរជាតិ​។

លោក វិទូ ប៉ែន នាយក​ផ្នែក​លក់​ប្រចាំ​តំបន់ របស់​ក្រុមហ៊ុន First Cambodia បាន​ឲ្យ​ដឹង​ថា​៖ «​យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ពេញលេញសម្រាប់​គម្រោង​នីមួយ​ៗ ។ យើង​គាំទ្រ​ការ​រៀបចំ​គម្រោង​នានា និង​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ដែល​មាន​សុវត្ថិភាព ជាមួយ​ដៃគូ​របស់​យើង​ដើម្បី​ធានា​ការ​អនុលោម​តាម​ច្បាប់​សន្តិសុខ​ស្តង់ដារ​អន្តរជាតិ ជា​ពិសេសតម្រូវ​លើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​របស់​វិស័យ​ធនាគារ​។ First Cambodia កំពុង​បន្ត​ពង្រឹង​ជំហរ​របស់​ខ្លួននៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដោយ​ធ្វើការ​ជាមួយ​ដៃគូ​ជំនាញ​សំខាន់​ៗ

ក្នុង​ការ​បញ្ចប់​គម្រោង​ទៅ​តាម​ពេលវេលា មានគុណ​ភាព​ខ្ពស់​និង​ថវិកា​សមរម្យ​»​។ លោក David Tang នាយក​អភិវឌ្ឍន៍​អាជីវកម្ម កាត ធនាគារ និង ដំណោះ ស្រាយ នៃ​ក្រុមហ៊ុន Hengbao International Pte Ltd មាន​ប្រសាសន៍​ថា «Hengbao International មាន​សកម្មភាព​នៅ​លើ​ទីផ្សារ​កម្ពុជា​សម្រាប់​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​បាន​ចូលរួម​នៅ​ក្នុង​គម្រោង​ជា​ច្រើន​នៃ firsts in the market​។

បច្ចុប្បន្ន​នេះ​យើង​កំពុង​ចូលរួម​ក្នុង​គម្រោង​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត​ថ្មី​នៃ high end premium cards ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​ចល័ត MPOS ។ យើង​មាន​ទំនុកចិត្ត​នៅ​ក្នុង​ទីផ្សារ​នេះ និង​រួម​គ្នា​ជាមួយនឹង​ដៃគូ​របស់​យើង First Cambodia យើង​ជឿ​ថា​យើង​អាច ផ្តល់ សេវាកម្ម​បាន​យ៉ាង​ល្អ សម្រាប់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​នេះ »​។ លោក Grove Mohit នាយក​ផ្នែក​គ្រប់គ្រង​ផលិតផល​នៃ​ក្រុមហ៊ុន Verifone ប្រចាំ​អាស៊ី មាន​ប្រសាសន៍​ថា «Verifone បាន​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ទៅ​ជា​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​ភ្ជាប់​ទំនាក់ទំនង​គ្នា​។

យើង​កំពុង​ភ្ជាប់ payment devices ទៅ​កាន់ cloud បញ្ចូល​បទ​ពិសោធន៍​រវាង online ហើយ​និង in-store shopping និង​បង្កើត​ជំនាន់​ក្រោយ​នៃ​ការ​ភ្ជាប់​គ្នា​លក្ខណ​:​ឌី​ជី​ថ​ល​រវាង​ពាណិជ្ជករ និង​អតិថិជន​។ យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ 30 ឆ្នាំ​នៃ​ប្រព័ន្ធ​សុ​វត្តិភាព ដែល​ទទួល​ការ​ពេញចិត្ត​ជាមួយ devices and terminals ប្រមាណ 29 លាន​នាក់​បាន​ដាក់​នៅ​ទូ​ទាំង​ពិភពលោក​»៕