ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ឃាត់ខ្លួនពលករខ្មែរ ចំនួន ២២នាក់ ដែលបម្រុងលួចឆ្លង ទៅរកការងារធ្វើ នៅប្រទេសថៃ តាម​មេខ្យល់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនពលករខ្មែរចំនួន ២២នាក់ ដែលបម្រុងលួចឆ្លងទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១…

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនពលករខ្មែរចំនួន ២២នាក់ ដែលបម្រុងលួចឆ្លងទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តង់ដំឡូងមី ក្នុង​ភូមិសាស្ត្រស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដេនគោក លេខ៨១៥ បានប្រាប់ថា នៅពេលឃាត់ខ្លួនពលករខ្មែរ គឺកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨១៥ បានសហការជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ បានចេញល្បាត តាមបន្ទាត់ព្រំដែន បានប្រទះឃើញរថយន្ត ១គ្រឿង ម៉ាក់សាំយ៉ុង ពាក់ផ្លាកលេខភ្នំពេញ 2S-2635 និងអ្នកបើកបរ ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នោភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកពលករចំនួន ២២នាក់ ស្រី ១០នាក់ កុមារ ០៤នាក់។ ប៉ូលិស បានឃាត់ឡាននោះ។

លោក បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្ត គឺ​អ្នកបើកបររថយន្ត និងពលករ ចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ ដើម្បីសាកសួរ។ ពួកគាត់ថា ឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយឲ្យលុយគេ ក្នុង ម្នាក់ តម្លៃចំនួន ៨.០០០បាត ជូនទៅរកការងារធ្វើដល់កន្លែង នៅក្នុងទឹកដីថៃ។ តែមិនទាន់បានឆ្លងដែនផង ក៏ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួន។

លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ចំពោះពលករខ្មែរ ចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ រីឯអ្នកបើកបររថយន្តម្នាក់ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនាមជាមេខ្យល់​៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ