ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​គួរ​និយាយ​បែប​ណា បើ​កូន​មាន​រូបរាង​មិន​ស្រស់​ស្អាត​ដូច​ក្មេង​ដទៃ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបភាព​រាង​កាយ គឺជា​វិធី​ដែល​អ្នក​គិត និង​មាន​អារម្មណ៍​អំពី​រាង​កាយ​របស់​អ្នក ។ ការ​បណ្តុះ​រូបភាព​រាង​កាយ​វិជ្ជមាន គឺ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​វ័យ​ជំទង់ ព្រោះ​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង ការ​ជឿជាក់​លើ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ រូបភាព​រាង​កាយ គឺជា​វិធី​ដែល​អ្នក​គិត និង​មាន​អារម្មណ៍​អំពី​រាង​កាយ​របស់​អ្នក ។ ការ​បណ្តុះ​រូបភាព​រាង​កាយ​វិជ្ជមាន គឺ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​វ័យ​ជំទង់ ព្រោះ​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង ការ​ជឿជាក់​លើ​ខ្លួនឯង និង​ការ​អភិវឌ្ឍន៍​សង្គម ។

ផ្ទុយ​ទៅ​វិញ រូបភាព​រាង​កាយ​អវិជ្ជមាន (​រូបរាង​អាក្រក់ ឬ​បាត់បង់​កន្លែង​ណាមួយ​) ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​បញ្ហា​ដូច​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​នៃ​ការ​ញ៉ាំ ។ ការ​ប្រឈម​មុខ​នឹង​ការ​រិះគន់​អំពី​រូបរាង​អាច​បណ្តាល​ឱ្យ​កូន​របស់​អ្នកមាន​បញ្ហា​រូបភាព​នៃ​រាង​កាយ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​អំពី​របៀប​និយាយ​ទៅ​កាន់​កូន​របស់​អ្នក ដែល​មាន​បញ្ហា​រូបរាង​កាយ ៖

១. សរសើរ​នាង ៖ ចូរ​ពន្យល់​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​អំពី​រូបគេ ។ បង្រៀន​កូន​ឱ្យ​ទទួលយក​ការ​សរសើរ ។ ព្យាយាម​ចៀសវាង​ការ​សរសើរ​ដោយ​ផ្អែក​លើ​ទម្ងន់ ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​និយាយ​ថា «​ពណ៌​នោះ​មើលទៅ​ស្រស់​ស្អាត ឬ​ស័ក្តិសម​សម្រាប់​កូន​» ជាដើម ។ «​ម៉ាក់​ពិតជា​ចូល​ចិត្ត​របៀប​ដែល​កូន​បង្ហាញ​ថា កូន​យកចិត្តទុកដាក់​» ។

២. កុំ​មើលងាយ​ខ្លួនឯង នៅ​ចំពោះ​មុខ​កូន ៖ វា​អាច​ប៉ះពាល់​ដល់​កូន​របស់​អ្នកជា​អវិជ្ជមាន ។ ចែករំលែក​បទ​ពិសោធន៍​របស់​អ្នក​ជាមួយ​កូន ។ អនុញ្ញាត​ឱ្យ​កូន​ដឹង​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​បញ្ហា​នានា​ជាមួយនឹង​មតិ​កែ​លម្អ​អវិជ្ជមាន ។

៣. គាំទ្រ​កូន និង​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​សុខ​សុវត្ថិភាព ៖ ប្រសិនបើ​កូន​របស់​អ្នក​ចាប់ផ្តើម​ចែករំលែក​អារម្មណ៍ និង​បទ​ពិសោធន៍​របស់​គេ ចូរ​ស្តាប់​ពួក​គេ​ដោយ​អត់ធ្មត់ ហើយ​ពិភាក្សា​អំពី​ស្ថានភាព​ទាំងនោះ ។ កុំ​ច្រាន​នាង​ចោល ប្រសិនបើ​គេ​ព្យាយាម​ប្រាប់​អ្នក​ពី​រឿង​អវិជ្ជមាន​ដែល​គេ​មាន​អារម្មណ៍​ចំពោះ​ខ្លួនឯង ។ វា​ជា​ការ​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ការ​សន្ទនា​អំពី​រូបភាព​រាង​កាយ​របស់​ពួក​គេ ។

៤. ដឹកនាំ​ដោយ​ឧទាហរណ៍ ៖ បង្ហាញ​កូន​របស់​អ្នក​អំពី​របៀប​រក្សា​ភាព​វិជ្ជមាន​អំពី​រាង​កាយ​របស់​ពួក​គេ ។

៥. លើក​សំឡេង​របស់​អ្នកប្រឆាំង​នឹង​ការ​សម្លុត ៖ ការ​និយាយ​លេងសើច និង​ការ​ចំអក ហើយ​លើកទឹកចិត្ត​កូន​ធ្វើ​ដូច​គ្នា ។ បង្ហាញ​កូន​របស់​អ្នក​អំពី​របៀប​ទប់ស្កាត់​សារ​អ​វិ​ជ្ជ មាននៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បង្រៀន​ពួក​គេ​អំពី​របៀប​ប្រើ​វា ដើម្បី​ផ្សព្វ ផ្សាយ​ការ​យល់​ដឹង​អំពី​បញ្ហា​រូបភាព​រាង​កាយ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។