ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំងព្រំដែន​ថៃ ឃាត់​ពលករខ្មែរ៧០នាក់ ដែលលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ការពារ​ព្រំដែន​ថៃ​បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន​៧០​នាក់ ២​គោលដៅ​ដោយឡែក​គ្នា ដែល​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ការពារ​ព្រំដែន​ថៃ​បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន​៧០​នាក់ ២​គោលដៅ​ដោយឡែក​គ្នា ដែល​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ បាន​ប្រាប់​ថា ៖ ពលករ​ខ្មែរ​ចំនួន​៧០​នាក់ ត្រូវ​បាន​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ ឃាត់ខ្លួន​នៅ​២​គោលដៅ​ដោយឡែក​គ្នា​គោលដៅ​ទី​១.​កម្លាំង​ចម្រុះ​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៤២​នាក់ ក្មេង​១៨​នាក់ នៅ​តាម​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ​ភូមិ​ខ្ល​ង​វ៉ា ឃុំ​ថាប់​ព្រិ​ក ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ គោលដៅ​ទី​២.​កម្លាំង​ចម្រុះ​ថៃ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន​២៨​នាក់ ក្មេង​៣​នាក់ ក្នុងភូមិ​សាស្ត្រ​ភូមិ​ទ័ព​សៀម ឃុំ​.​ស្រុក​តា​ប្រ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា​.​ថៃ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ដែល​កម្លាំង​ចម្រុះ​យោធា​ថៃ​ឃាត់​ពលករ​ខ្មែរ​ចំនួន​៧០​នាក់ កុមារ​២១​នាក់ តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ថៃ​បាន​នាំ​យក​ទៅ​សាកសួរ គឺ​ពួក​គាត់​បាន​លួច​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ថៃ​នេះ តាម​រយៈ​មេខ្យល់​ដែល​ជូន​មក​ដាក់​អោយ​មេខ្យល់​ថៃ​ជូន​បន្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​នៅ​ពេល​ជូន​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ កំពុង​រក​ចាំ​មេខ្យល់​ថៃ​មក​ទទួល​ជូន​ទៅ​រក​ការងារ​ធ្វើ​ត្រូវ​បាន​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន ។

ចំពោះ​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ទា​ហ៊ាន​ថៃ​ឃាត់​តាម​បន្ទាត់​ព្រំដែន ដែល​ពួក​គាត់​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ​នេះ ក្រោយ​ភាគី​ថៃ​សាកសួរ​ព័ត៌មាន​ហើយ​អាច​បញ្ជូន​មក​តាម​ច្រក​បឹង​ក្រ​កួន ឬ​ច្រក​អូរ​បី​ជាន់ ដើម្បី​អោយ​ក្រុមការងារ​កម្ពុជា​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ