ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​ត្រូវ Hackers លុកលុយ​ចូល​គណនី​ផ្ទាល់ខ្លួន

7 ឆ្នាំ មុន

វា​ជា​រឿង​ចម្លែក​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពោល​គឺ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​លោក Mark Zuckerberg ត្រូវ​ពួក Hackers ចូលលុក​លុយ ។ ក្រុម​នោះ​មានឈ្មោះ​ថា Ourmine ដែល​ពួក​គេ​មាន​អ្នកគាំទ្រ​

វា​ជា​រឿង​ចម្លែក​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពោល​គឺ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​លោក Mark Zuckerberg ត្រូវ​ពួក Hackers ចូលលុក​លុយ ។ ក្រុម​នោះ​មានឈ្មោះ​ថា Ourmine ដែល​ពួក​គេ​មាន​អ្នកគាំទ្រ​លើ​បណ្តាញ​កម្សាន្ត​ទី​ធ្វ័​រ​ច្រើន​ជាង​៤.០០០​នាក់ បាន​សារភាព​ថា​ជា​អ្នក​ទទួលខុសត្រូវ​លើ​រឿង​នេះ ។

ក្រុម Ourmine នេះ​បាន​សរសេរ​សារ​ឌឺដង​ដាក់​លោក Mark Zuckerberg ថា «​យើង​ចង់​ធ្វើតេស្ត​ប្រព័ន្ធ​សុវត្ថិភាព​របស់​លោក ។ មិន​ត្រឹមតែ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថាបនិក​វ័យក្មេង​នេះ​ទេ​ដែល​ត្រូវ​ពួក Hackers ចូលលុក​លុយ ពោល​គឺ​មាន​គណនី​កម្សាន្ត​ផ្សេង​ទៀត​របស់​លោក​ដូច​ជា Instagram, Twitter, LinkedIn, និង Pinterest ។

កាលពី​ឆ្នាំ​មុនគេ​រាយការណ៍​ថា ឈ្មោះ​អ្នក​ប្រើប្រាស់ និង​លេខ​សម្ងាត់​ចំនួន​១១៧​លាន​របស់ LinkedIn ត្រូវ​បាន​លួច​អស់​រយៈពេល​៤​ឆ្នាំ​មុន ហើយ​ត្រូវ​គេ​លក់​បន្ត​លើ​គេហ​ទំព័រ​​ងងឹត​តម្លៃ​ប្រហែល​២.៣០០​ដុល្លារ ។

នេះ​មិនមែន​ជា​លើ​ល​ទី​១​ទេ ដែល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​គេ​ឆាឆៅ ពោល​គឺ​បណ្តា​ពួក Hackers ទូ​ទាំង​ពិភពលោក​ធ្លាប់​រំខាន​ច្រើន​ដង​មក​ហើយដោយ​ធ្វើ​ឱ្យ​រអាក់រអួល​បណ្តាញ​សង្គម​នេះ ៕