ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វីរ​: និច្ច រំភើប​រហូត​និយាយ​មិន​ចេញ ពេល​បង្ហាញ​រូបភាព​ពី​ការ​ឆ្លុះ​អេកូ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ នាង វីរ​: និច្ច បាន​ទទួល​កាដូ​ដ៏​ពិសេស​របស់​ខ្លួន​សម្រាប់​បំណាច់​ឆ្នាំ​នេះ​ហើយ បន្ទាប់​ពី​នាង​កំពុង​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ នាង វីរ​: និច្ច បាន​ទទួល​កាដូ​ដ៏​ពិសេស​របស់​ខ្លួន​សម្រាប់​បំណាច់​ឆ្នាំ​នេះ​ហើយ បន្ទាប់​ពី​នាង​កំពុង​ពពោះ​កូនភ្លោះ​នៅ​ក្នុង​ផ្ទៃ ក្នុង​ចំណងអាពាហ៍ពិពាហ៍​របស់​នាង និង​ស្វាមី​។

ជាមួយនឹង​ក្តី​រំភើប​នេះ ស្រី​ស្អាត វីរ​: និច្ច បាន​ចាត់​ទុក​កាដូ​កូនភ្លោះ​របស់​នាង​នា​ពេល​នេះ គឺ​រឿង​មិន​នឹក​ស្មាន​ដល់​ក្នុង​ឆាកជីវិត​របស់​ខ្លួន ដែល​រក​ពាក្យ​អ្វី​និយាយ​មិន​បាន​ឡើយ​។

វីរ​: និច្ច បាន​បង្ហាញ​រូបភាព​ពី​ការ​ឆ្លុះ​អេកូ​អម​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា នេះ​ជា​កាដូ​ធំ​បំផុត​សំរាប់​គ្រួសារ​របស់ខ្ញុំ មិនមែន​1​ទេ គឺ​ទទួល​បាន​សមាជិក​ថ្មី​រហូត​ទៅ​ដល់ 2 (​ភ្លោះ​) ។ នាង​បញ្ជាក់​ថា គ្មាន​ពាក្យ​និយាយ​អ្វី​ទេ គឺ​រំភើប​ខ្លាំង​ណាស់ Surprise ខ្លាំង​មែនទែន អារម្មណ៍​នេះ​មិន​ដែល​បាន​ទទួល​ពី​មុន​មក​ទេ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​បែប​នេះ Welcome New year 2022​។

រហូត​មក​ទល់​នា​ពេល​នេះ កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង មាន​អាយុកាល​៧​ស​ប្តា​ហ៍​ហើយ ខណៈ​ពេល​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​នៅ​មិន​ទាន់​ដឹង​ភេទ​នៅឡើយ​ទេ​។ យ៉ាងណា ក្រោយ​ពី​តារាចម្រៀង​រូប​នេះ បាន​បង្ហោះ​រូបភាព​ពី​ការ​ពពោះ​កូន​ដំបូង​នា​ពេល​នេះ គេ​សង្កេត​ឃើញ​មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន បាន​ចូលរួម​សម្តែង​ការ​អបអរ និង​ជូនពរ​នាង​កាន់តែ​មាន​សុភមង្គល​។

គួរ​បញ្ជាក់​ថា ស្រី​ស្អាត វីរ​: និច្ច បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ ជាមួយនឹង​បុរស​ដែល​ជា​អ្នក​រកស៊ី​វ័យក្មេង​មួយ​រូប​។ បន្ទាប់​ពី​បាន​ចាប់ដៃ​គ្នា​សាង​គ្រួសារ​មក វីរ​: និច្ច និង​ស្វាមី តែងតែ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​នាង​បាន​ដើរ​លេង​កំសាន្ត​តាម​ទីកន្លែង​នានា​។ ទោះជា​យ៉ាងណា ចំណងដៃ​កូនភ្លោះ​របស់​នាង​នា​ពេល​នេះ នឹង​រឹតតែ​ធ្វើ​អោយ​ចំណង​ស្នេហ៍​របស់​នាង និង​ស្វាមី កាន់តែ​រឹង​ម៉ាំ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ