ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អន្តោ​ប្រ​វេស​ន៍​ថៃ​​ត្រូវ​អា​ជ្ញា​ធរ​កម្ពុជា​ចាប់​​បញ្ជូន​​​ទៅ​​វិញ​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖​ ជន​អន្តោ​​ប្រ​វេស​ន៍​ថៃ​ប្រុស-ស្រី​ចំនួន២៥នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ឱ្យភាគី​ថៃ​ កា​លពី​ថ្ងៃទី២១ ​ធ្នូ ​ស្ថិតនភ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ។ លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ…

ខេត្តបន្ទាយមានជ័យ ​៖​ ជន​អន្តោ​​ប្រ​វេស​ន៍​ថៃ​ប្រុស-ស្រី​ចំនួន២៥នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ឱ្យភាគី​ថៃ​ កា​លពី​ថ្ងៃទី២១ ​ធ្នូ ​ស្ថិតនភ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ។ លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបា​ល​ខេត្ត​បន្ទាយ​មានជ័យ​បាន​អោយ​ដឹង​ថា ជន​អន្តោប្រវេសន៍​ថៃ​ចំនួន២៥នាក់ (​ស្រី១១នាក់​) ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ និង​កម្លាំង​ងវរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ៩១១បាន​ឃាត់​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅ​ចំណុច​អគារ​ជួល​ខាងកើត​បូរី​សាន​ស៊ាន​ហូរ ស្ថិត​ភូមិ​គីឡូ​ម៉ែត្រ​លេខ៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត​ ។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជន​អន្តោប្រវេសន៍​ជនជាតិ​ថៃ​ដែល​លួច​ស្នាក់នៅ​ធ្វើការ​ដោយ​ខុសច្បាប់​ជា​ជន​អន្តោប្រវេសន៍​ត្រូវ​បាន​នាំ​យក​សាកសួរ​ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​ថៃ​មក​ទទួលយក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី៤ហើយដែល​អាជ្ញាធរ​មាន​សមត្ត​កិច្ច​កម្ពុជា​ បាន​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ប្រគល់​ជូន​ភាគី​ថៃ​មក​ទទួលយក​កាលពី​លើក​ទី១​នៅ​ថ្ងៃទី១៥ ខែ​វិ​ច្ឆិ​ការ ឆ្នាំ២០២១កម្ពុជា​បាន​ប្រគល់​ជូន​ជន​អន្តោប្រវេសន៍​ចំនួន៦៧នាក់​ស្រី​ចំនួ​ន២៤នាក់ លើក​ទី២​នៅថ្ងៃទី២៤ ខែ​វិ​ច្ឆិ​កា​ឆ្នាំ២០២១ បាន​ប្រគល់​ជូន​ជន​អន្តោប្រវេសន៍​ថៃ​ចំនួន១០៣នាក់​ មាន​វិជ្ជមាន​កូ​វីដ.១៩ចំនួន៣៤នាក់​ (ស្រី១២នាក់) លើក​ទី៣​នៅ​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បាន​ប្រគល់​ជូន​ជន​អន្តោប្រវេសន៍​ថៃ​ចំនួន១៤៣នាក់ លើក​ទី៤​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១បាន​ប្រគល់​ជូន​ជន​អន្តោប្រវេសន៍​ថៃ​ចំនួន២៥នាក់​ (ស្រី១១នាក់)​ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ​នេះ​ជា​ប្រតិបត្តិ​ការ​ល្អ​រវាង​កម្ពុជា-ថៃ​នៅពេល​កម្ពុជា​ចាប់បាន​ជន​អន្តោ​ប្រវេសន៍​ថៃ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​អាជ្ញាធរ​ភាគី​ថៃ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​ចាប់​ជន​អន្ត​ប្រវេសន៍​កម្ពុជា​នៅក្នុង​ទឹកដី​ថៃ​បាន​ប្រគល់​ជូន​កម្ពុជា​ដូចគ្នា​៕​

អត្ថបទសរសេរ ដោយ