ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ​ទំនិញ​ខូចគុណភាព​ជាង​៦​តោន​ មាន​ទាំង​កម្ទេច​មី ​និង​អាល់កុល​ក្លែងក្លាយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទំនិញ​ខូចគុណភាព​ជាង​៦​តោន ក្នុង​នោះ​មាន​កាក​សំណល់​កម្ទេចមី ​និង​អាល់កុល​ក្លែងក្លាយ បាន​ត្រូវ​មន្ត្រី​​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រេ​ជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​

ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​ខូចគុណភាព​ជាង​៦​តោន ក្នុង​នោះ​មាន​កាក​សំណល់​កម្ទេចមី ​និង​អាល់កុល​ក្លែងក្លាយ បាន​ត្រូវ​មន្ត្រី​​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រេ​ជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(​ក​.​ប​.​ប​) ដុត​កម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ នៅ​បរិវេណ​មន្ទីរពិសោធន៍ ក​.​ប​.​ប ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា ក​.​ប​.​ប ថ្លែង​ថា តាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​វិធានការ​របស់​​អគ្គនាយកដ្ឋាន លោក​បាន​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បង្ក្រាប​និង​ដកហូត​ទំនិញ​ខូចគុណភាព ដែល​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១ មាន​ចំនួន ៦.៤០៥​គីឡូក្រាម ក្នុង​នោះ​មាន​កាក​សំណល់​កម្ទេច​មី​មាន​ទម្ងន់​២.១២៥​គីឡូក្រាម ស្រា​បៀរ​សិង្ហ​ហួស​កាលបរិច្ឆេទ​ទម្ងន់​៦៨១​គីឡូក្រាម ស្រា​បៀរ​ប៊ុល​ឌូ​ហ្សែ​៊​រ ទម្ងន់​១៨២​គីឡូក្រាម ភេសជ្ជៈ​អា​ដេ​ហួស​កាល​បរិច្ឆេទ​ទម្ងន់​១៨២​គីឡូ​ក្រាម អាល់កុល​ក្លែង​ក្លាយ​ទម្ងន់​២.២៩១​គីឡូក្រាម ស្មើ​៧១​ប៊ីដុង ភេសជ្ជៈ​កូកាកូឡា ទឹកក្រូច ដប​ចម្រុះ និង​ទំនិញ​ខូចគុណភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

លោក​ប្រធាន​សាខា​បញ្ជាក់​ថា ទំនិញ​ជាង​៦​តោន​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នា​ពេល​នេះ ជា​ទំនិញ​ដែល​មន្ត្រី​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សមត្ត​កិច្ច​ពាក់ព័ន្ធ បង្ក្រាប និង​ដកហូត​បាន រួច​សុំ​គោលការណ៍​ពី​ឯកឧត្តម កើត សុវណ្ណ​រ៉េ​ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ដុត​កម្ទេច​ចោល ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បញ្ជាក់​ថា រាល់​ទំនិញ​ដែល​ខូចគុណភាព​ហើយ​ដកហូត​បាន​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ឯ​ចំពោះ​ករណី​ម្ចាស់​ស្ថានីយ​ប្រេង​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​លក់​សាំង​មិន​គ្រប់​លី​ត្រ ដូច​ជា​លក់​សាំង​១០០​លី​ត្រ​បាន​ត្រឹមតែ​៩០​លី​ត្រ ដោយ​បាញ់​តែ​ខ្យល់​ចូល​គឺជា​បទល្មើស​មួយ​ដែល​ត្រូវ​តែ​មាន​វិធានការ ។

រីឯ​អ្នកលក់​ទំនិញ មិន​ត្រូវ​លក់ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​ខូចគុណភាព​ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​សុខភាព​អ្នក​ប្រើប្រាស់ ក៏​ត្រូវ​មានទោស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ