ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់ ធ្វើដំណើរ​ពី​ខេត្តកំពង់ស្ពឺ មកលេង​បង​នៅ​ភ្នំពេញ ពុំទាន់​ជួបគ្នា​ផង ស្រាប់តែ​ខ្យល់គ ស្លា​.​ប់​តាមផ្លូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ពិតជា​រឿង​គួរ​ឲ្យ​សោកសង្រេង​ខ្លាំងណាស់ ខណៈដែល​ស្ត្រី​ម្នាក់ ព្រោះតែ​នឹក​រម្លឹក​បងប្រុស​ពេក ខំ​ជិះ​ម៉ូតូ ១​គ្រឿង ធ្វើដំណើរ​ចេញពី​ខេត្តកំពង់ស្ពឺ ដើម្បី​មកលេង​បង ដែល​កំពុងស្នាក់នៅ និង​រត់​កង់​បី…

​ភ្នំពេញ​៖ ពិតជា​រឿង​គួរ​ឲ្យ​សោកសង្រេង​ខ្លាំងណាស់ ខណៈដែល​ស្ត្រី​ម្នាក់ ព្រោះតែ​នឹក​រម្លឹក​បងប្រុស​ពេក ខំ​ជិះ​ម៉ូតូ ១​គ្រឿង ធ្វើដំណើរ​ចេញពី​ខេត្តកំពង់ស្ពឺ ដើម្បី​មកលេង​បង ដែល​កំពុងស្នាក់នៅ និង​រត់​កង់​បី នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ពេលមកដល់​ភ្នំពេញ គាត់​អត់​បាន​ចូលទៅ​ជួប​បង​សិន​ទេ គឺ​ទៅលេង​មិត្តភក្ដិ​សិន លុះ​ត្រឡប់​មកពី​ផ្ទះ​មិត្តភក្ដិ​វិញ ជិះ​ម៉ូតូ​ទៅផ្ទះ​បង ជា​អកុសល ពុំទាន់​ទៅដល់ និង​បាន​ជួប​មុខ​បងប្រុស​ផង ក៏​ស្រាប់តែ​ខ្យល់គ ដួល​ស្លា​.​ប់​បាត់​បង់ជីវិត​នៅតាម​ផ្លូវ​តែម្ដង​។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤ និង ១៥​នាទី ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ នៅតាម​ផ្លូវ​វេ​ង​ស្រេង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ រី សុខ​ណា​ង អាយុ ៣៨​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​លាងចាន​ឲ្យ​គេ តាម​ភោជនីយដ្ឋាន​។  គាត់​ជា​ស្រី​មេម៉ាយ​កូន​១ មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្ត​កពង់​ស្ពឺ​។​

​សាច់ញាតិ​របស់គាត់ បាន​និយាយថា នៅវេលា​ព្រឹក​ថ្ងៃកើតហេតុ គាត់​(​ជនរងគ្រោះ​) បាន​ជិះ​ម៉ូ​តួ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-2904 ចេញពីផ្ទះ មក​រាជធានី​ភ្នំពេញ ថា​មកលេង​បងប្រុស ដែល​កំពុងស្នាក់នៅ រត់​កង់​បី​ម្ដុំ​កន្លែងកើតហេតុ​។ ប៉ុន្តែ​ក្រោយពេល​មកដល់ គាត់​ពុំបាន​ចូលទៅ​ផ្ទះ​បង​ទេ គឺ​នាង​បានខ​ល​ប្រាប់​បង​ថា ហួស​ទៅលេង​មិត្តភក្ដិ នៅឯ​ផ្សារ​អូរឫស្សី​សិន ចាំ​ពេល​ត្រឡប់​មកពី​ផ្ទះ​មិត្តភក្ដិ​វិញ ទើប​ចូល​ផ្ទះ​បង​ជា​ក្រោយ ហើយ​បន្ទាប់ពី​ខ​ល​ប្រាប់​រួច ក៏​ទៅ​បាត់ទៅ​។​

​សាច់ញាតិ​ដដែល បាន​ប្រាប់​បន្តទៀតថា រហូតដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ទើប​នាង​ជិះ​ម៉ូតូ​ចាក​ចេញពីផ្ទះ​មិត្តភក្ដិ នៅឯ​ផ្សារ​អូរឫស្សី ក្នុង​បំណង​ទៅផ្ទះ​បងប្រុស​។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ បាន​ឈប់​ម៉ូតូ ហើយ​យក​ទូរស័ព្ទ​ខ​ល​ទៅ​បង​រក​ផ្លូវ​ចូល​ផ្ទះ​។ ប៉ុន្តែ​ជា​អកុសល ខណៈ​កំពុង​ឈរ​និយាយ​ស្រាប់តែ​ខ្យល់គ ដួល​ទាំង​កម្រោល ពេលនោះ អ្នកជិតខាង​ឃើញបែបនេះ បាននាំគ្នា​ជួយសង្គ្រោះ​បឋម​ដែរ តែ​មិន​អាចជួយ​បាន ព្រោះ​នាង​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់ទៅហើយ​។​

​ប្រភព​ខាងលើ បាន​ប្រាប់​បន្ថែមទៀតថា ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​បាននាំគ្នា​យក​ទូរស័ព្ទ​របស់​នាង​ខ​ល ទៅកាន់​បងប្រុស​នាង ប្រាប់​ពី​ការ​ស្លា​.​ប់​នេះ​។ ទើប​បងប្រុស ព្រមទាំង​សាច់ញាតិ​ទាំងអស់ នាំគ្នា ទៅកាន់​កន្លែងកើតហេតុ ទាំង​ក្ដី​តក់ស្លុត​បំផុត​។ បន្ទាប់មក បាន​លើក​សាកសព​ដាក់​លើ​ម៉ូតូ​កង់​បី ដើម្បី​នាំទៅ​សង្គ្រោះ តែ​ហួសពេល​អស់​ទៅហើយ​។

​ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ចុះទៅ​ពិ​ត្យ​មើល​ភ្លាមៗ និង​រាយការណ៍​ជូន​ថ្នាក់លើ ឲ្យ​បានដឹង និង​មាន​ចំណាត់ការ​លើ​ហេតុការណ៍​នេះ​ផងដែរ​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ