ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ក្រៅ​ប្រ​ព័ន្ធ​តុលា​ការ​​​​ ទំនាស់​រឿង​ដីធ្លី​នៅ​​​​ខេត្តកំពត​

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ឯកឧត្តម​ម៉ៅ ​ធនិន​ អភិបាល​ខេត្តកំពត​ រួម​ទាំង​លោក​អភិបាលរង​ខេត្ត​ ស្រុក​ ក្រុង​ និង​មន្ត្រី​ជំនាញ កាលពី​ព្រឹក​ថ្ងៃ​ទី២២…

​ខេត្តកំពត ៖ ឯកឧត្តម​ម៉ៅ ​ធនិន​ អភិបាល​ខេត្តកំពត​ រួម​ទាំង​លោក​អភិបាលរង​ខេត្ត​ ស្រុក​ ក្រុង​ និង​មន្ត្រី​ជំនាញ កាលពី​ព្រឹក​ថ្ងៃ​ទី២២ ធ្នូ​ នេះ បាន​បើក​វេទិកា​សា​ធារ​ណ​ក្រៅ​ប្រ​ព​ន្ធ័​តុ​​លា​ការ​នៅ​សាលាខេត្ត​កំពត​ ដោយលោក​បាន​មាន​ប្រសា​ស​ន៍ថា​ ការ​ដោះ​ស្រាយ​ថ្ងៃនេះ​​ភាគច្រើន​គឺ​ទំនាស់​រឿង​ដីធ្លី​តែ​ម្ដង ​។

​ឯកឧត្តម​ម៉ៅ​ ធនិន​ មាន​ប្រសាសន៍ទៀត​ថា ​សុំ​អោយ​ពុក​ម៉ែ​បងប្អូន​ និង​មន្ត្រី​ទាំងអស់​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ ព្រោះ​លោក​ក្នុង​នាម​​ជា​ថ្នាក់ដឹកនាំ​មិន​អាច​ដោះ​តែ​ម្នាក់ឯង​បាន​នោះ​ទេ ​ចាំបាច់​ត្រូវ​មាន​ភាគី​ពាក់​ព​ន្ធ័​ចូលរួម​ ។​ ឯកឧត្តម​ម៉ៅ​ ធនិន​ បាន​លើក​​យក​ករណី​ដី​ទំនាស់​ក្នុង​វត្ត​វាល​ពួច ​ក្នុង​សង្កាត់​អណ្ដ​ង​ខ្មែរ ​ក្រុង​កំពត​ ​នេះ​ មាន​ផ្ទែ​ដី​ចំនួន២ម៉ឺន​៨ពាន់​ម៉ែត្រ​ការ៉េ ​ ​ដែល​មាន​ប្រជាពលរដ្ឋ​៧គ្រួសារ​ មក​ពី​ភូមិ​ទទឹងថ្ងៃ​ សង្កាត់​បឹង​ទូក​ ក្រុង​បូកគោ​ ចោទ​ថា ​ព្រ​តេ​ជ្ជ​គុណ ​ចាន់ ​សុវណ្ណ​ យក​ដី​ពួក​គាត់​ទាំង​៧​គ្រួសារ ​។​ ឯកឧត្តម​ ម៉ៅ​ ធនិន​ បាន​សួរ​ភាគី​ទាំង​ព្រះ​ស​ង្យ​ និង​ប្រពល​រដ្ឋ​ទាំង​៧គ្រួសារ​ ។​

ដោយឡែក លោក​នាក់​ សុ​វ​ណ្ណា​រី​ អតីត​អភិ​បាលក្រុង​កំពត ​និង​បច្ចុប្បន្ន​ជា​អភិបាលស្រុក​ទឹកឈូ​មាន​ប្រសាសន៍​ដែរថា ​ដី​ប្រជា​ពលរដ្ឋ​ទំនាស់​នៅ​ក្នុង​វត្ត​នេះ​ ជា​ដី​គម្រប​ព្រៃឈើ​។ ​លោក​​ថា ​ដី​ពាក់​ព័ន្ធ​ក្នុង​វត្ត​នេ​ញ​ ប្រជាពលរដ្ឋ​ទាមទា​រអោយ​អាជ្ញាធរ​ធ្វើ​ប្លង់​កម្ម​សិទ្ធិអោយ​ តែ​អាជ្ញាធរ​មិន​ព្រម​ធ្វើ​ជូន​ឡើយ​។​

ចំណែក​លោក​នាក់​ យឹត​ថូ​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ថា ​ដី​ដែល​ប្រជាពលរដ្ឋ​ទាម​ទារយក​នោះ​ ជា​ដី​អាជ្ញាធរ​បាន​បោះ​ប​ង្គោលកំណត់​ព្រំ​ដី​វត្ត​រួច​ហើយ​ ។ លោក​និយាយ​ថា ​ដី​នៅ​ក្នុង​បរ​វេន​វត្ត​វាល​ពួច​នោះ​ ក៏​មាន​ទួល​អង្គ​ចំនួន​៧​ផង​ដែរ​សម្រាប់​អ្នក​ភូមិ​បែ​បន់​យ៉ាង​ស័ក្តិ​សិទ្ធ​។​ ឯកឧត្តម​ម៉ៅ​ ធនិន ​បាន​សួរ​ទៅ​ប្រជាពលរដ្ឋ​ទាំង​៧គ្រួសារ​ថា​ តើ​ក្នុង​គ្រួសារ​នីមួយ​ៗ​មាន​ដី​ប៉ុន្មាន​ហិ​កតា​ ។​ តែ​ម្ចាស់​ដី​និយាយ​ថា​ ក្នុង​គ្រួសារ​និ​មួយ​ៗ​យ៉ាងតិច​មាន​ដី​ចំនួន​៣​ហិ​កតា​ទៅ៣០ហិ​កតា​ ។ ​ឯកឧត្តម​ម៉ៅ​ ធនិន​ ដកដង្ហើម​ធំ​ហើយ​មាន​ប្រសាសន៍​ថា​ ស្មាន​តែ​ម្នាក់​មាន​ដី​តែ​3/4/5​ម៉ែត្រ​។​

ឯកឧត្តម​ម៉ៅ​ធនិន ​បិទការ​តវ៉ា​ ព្រោះ​យោង​ទៅ​តាម​ការ​អាជ្ញាធរ​មូលដ្ឋាន​សម្រេច​ដក​​ទាំង​អស់នោះ​ប្រគល់​អោយ​វត្ត​វិញ ​។​ បើ​តាម​ការ​អោយ​ដឹង​ពី​លេខាធិការ​សាលាខេត្ត​កំពត​និយាយ​ប្រាប់​ថា​ ការ​ដោះស្រាយ​នៅ​ព្រឹក​នេះ ​មាន​ចំនួន១៦​ករណី​ ក្នុង​នោះ​មានរឿង​កូនស្រី​បណ្ដេញ​ម្ដាយ​ចេញពីផ្ទះ​ និង​ករណី​បងប្អូន​បង្កើត​មិន​ព្រម​ចែកទ្រព្យ​មរតក​ម្ដាយ​ឪពុក​ ។

អត្ថបទសរសេរ ដោយ