ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុស​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា​បើកក្រឡាបន្ទំ​របស់​ម្ចាស់​ក្ស​ត្រី​ឱ្យ​អ្នកទេសចរជួល​សម្រាក

7 ឆ្នាំ មុន

លោក Earl Charles Spencer បងប្រុស ម្ចាស់​ក្ស​ត្រី​ដាយ​អាណា​នៃ​ចក្រភព​អង់គ្លេស​បាន​បើក​ក្រឡាបន្ទំ​របស់​ម្ចាស់​ក្ស​ត្រី​នៅ​ភូមិ​គ្រឹះ Althorpe ក្នុង​ទីក្រុង​ន័​រ​ថេ​ម​តុ​ន ចក្រភព​អង់គ្លេស សម្រាប់​ជួល​ឱ្យ​អ្នកទេសចរ ។

លោក Earl Charles Spencer បងប្រុស ម្ចាស់​ក្ស​ត្រី​ដាយ​អាណា​នៃ​ចក្រភព​អង់គ្លេស​បាន​បើក​ក្រឡាបន្ទំ​របស់​ម្ចាស់​ក្ស​ត្រី​នៅ​ភូមិ​គ្រឹះ Althorpe ក្នុង​ទីក្រុង​ន័​រ​ថេ​ម​តុ​ន ចក្រភព​អង់គ្លេស សម្រាប់​ជួល​ឱ្យ​អ្នកទេសចរ ។ ទីនោះ​គឺជា​ផ្ទះ​ដែល​ម្ចាស់​ក្ស​ត្រី​រស់នៅ​ក្នុង​វ័យ​កុមារ និង​ជាទី​តាំង​បញ្ចុះ​ព្រះ​សព​របស់​ម្ចាស់​ក្ស​ត្រី​ស្ថិត​នៅ​បឹង Oval  ។

អ្នកទេសចរ​មានឱកាស​ជួល​បន្ទប់​របស់​ម្ចាស់​ក្ស​ត្រី​សម្រាក​ក្នុង​តម្លៃ​៤០.០០០​ដុល្លារ​ក្នុង​មួយ​យប់ ។ ប្រាក់​ដែល​ទទួល​បាន​នឹង​យក​ទៅ​ដាក់​ចូល​មូលនិធិ​សប្បុរសធម៌  Whole   Chield  International ។

របាយការណ៍​បញ្ជាក់​ថា ថ្លៃ​ចូល​សម្រាក​សម្រាប់​មនុស្ស​២​នាក់​នៅ​ក្នុងផ្ទះ​នោះ​មាន​តម្លៃ​ចាប់ពី​២៥.០០០​ដល់​៤០.០០០​ដុល្លារ ប៉ុន្តែ​បើ​ចង់​ចូល​សម្រាក​ជា​ក្រុម​មិន​លើស​ពី​១៨​នាក់ មាន​តម្លៃ​២៥០.០០០​ដុល្លារ ។

ភូមិ​គ្រឹះ Althorpe ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ឡុ​ង​ដ៍​ប្រហែល​១២០​គីឡូម៉ែត្រ នៅ​ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​ខ្យូ​ស​ជា​ច្រើន​ខ្នង មាន​កសិដ្ឋាន មាន​ទីធ្លា​គ្របដណ្តប់​ដោយ​ដើមឈើ មាន​ភូមិ តូច​ៗ និង​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ។ លើស​ពី​នេះ​នៅ​មាន​ទីកន្លែង​ដ៏​ពេញ​និយម ក្នុង​ការ​ថតរូប​អាពាហ៍ពិពាហ៍​ប្រើ​ជា​កន្លែង​ថត​ខ្សែភាពយន្ត និង​រៀបចំ​ពិធី ផ្សេង​ៗ ។ ទីតាំង​នោះ​លោក Earl  Charles Spencer បាន​បើក​ធ្វើ​ជាទី​កន្លែង​ទេសចរណ៍​ចាប់ពី​ឆ្នាំ​១៩៩៨​មក ក្រោយ​ពី​ម្ចាស់​ក្ស​ត្រី​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩៩៧ ។

លោក Spencer ថ្លែង​ថា ការ​បើក​ឱ្យ​ជួល​គឺជា​គោល​គំនិត​របស់​ភរិយា​លោក​គឺ​លោកស្រី Countess Karen Spencer ជនជាតិ​អា​មេ​រិ​ក​ដែល​ត្រូវការ​រក​ប្រាក់​ចូល​ក្នុង​មូលនិធិ​សប្បុរសធម៌  ដែល​បាន​បង្កើត​ឡើង​នោះ ៕