ក្រុមហ៊ុនApple បានចែកលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន គឺសន្និសីទអ្នកភិវឌ្ឍទូទាំងពិភពលោកហៅកាត់ថា WWDC ជាកន្លែងក្រុមហ៊ុនប្រកាសផលិតផលថ្មី កម្មវិធីសហ្វវែ កុំព្យូទ័រ និងលក្ខណៈ ពិសេសៗមួយចំនួនបន្ថែមលើផលិតដែលមានស្រាប់ ។ ថ្ងៃទី១៣ មិថុនា ២០១៦ នេះនឹងធ្វើឱ្យអតិថិជនរបស់ខ្លួននូវភាពភ្ញាក់ផ្អើលដោយរំពឹងថា ផលិត ថ្មីៗនឹងបំពេញតម្រូវការរបស់ពួកគេ ។
អតិថិជនរំពឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញឡេបថប MacBook Pro ជំនាន់ថ្មី កម្មវិធី iOS ជំនាន់ទី១០ ជាពិសេសគឺ iPhone 7 ដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ។ ក្រុមហ៊ុនកំណត់យកថ្ងៃទី១៣ មិថុនា គឺជាការស្តារទីផ្សារភាគហ៊ុនរបស់ខ្លួនបន្ទាប់ពីមានការធ្លាក់ចុះកាលពីដើមត្រីមាស២០១៦ ។
ដោយឡែកអ្នកវិភាគសន្និដ្ឋានថា បើ iPhone 7 ត្រូវប្រកាសនៅថ្ងៃនោះមែន មានន័យថា ក្រុមហ៊ុន Apple មានឱកាសច្រើនក្នុងការដណ្តើមទីផ្សារភាគហ៊ុនមកវិញ ខណៈក្រុមហ៊ុនសាំស៊ុងកំពុងច្បាមយក ៕
ចែករំលែកព័តមាននេះ