ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​មួយ​… នឹក​ដល់​គួរ​អាណិត !

7 ឆ្នាំ មុន

លោក កឹ​ម សុខា និង​ស្រី​មុំ​ដែល​ជា​កំពូលស្រី​ស្នេហ៍​…​នឹកឃើញ​គួរ​ឱ្យ​អាណិត​ជាងគេ​…​មិន​អាណិត​ម្នាក់​ៗ​ទេ គឺ​អាណិត​ទាំង​ទ្វេ​…សុខ​ៗ​ស្រណុក​ស្រួល​ទាំង​២​នាក់​រាប់​ឆ្នាំ​មក​ហើយ​…​

លោក កឹ​ម សុខា និង​ស្រី​មុំ​ដែល​ជា​កំពូលស្រី​ស្នេហ៍​…​នឹកឃើញ​គួរ​ឱ្យ​អាណិត​ជាងគេ​…​មិន​អាណិត​ម្នាក់​ៗ​ទេ គឺ​អាណិត​ទាំង​ទ្វេ​…សុខ​ៗ​ស្រណុក​ស្រួល​ទាំង​២​នាក់​រាប់​ឆ្នាំ​មក​ហើយ​…​

ទំនង​គិត​ថា បានបង​ធ្វើ​ប្រុស​ស្នេហ៍​ដូច​បាន​កុយពុក​…​បង​សម្លាញ់​នាំ​អូន​ដល់​ណា ក៏​អូន​ទៅ​តាម​ដែរ​…​។ ទំនង​បាន​គិត​ថា បាន​បង​ធ្វើ​ប្រុស​ស្នេហ៍​…​អូន​ពិតជា​បាន​សុខណាស់ ។

ដឹង​អី​មិន​គួរ​ព្រាត់ប្រាស​…​ឃ្លាតឆ្ងាយ​ពី​គ្នា​…​មានទុក្ខ​ទោម្នេញ​បែប​នេះ​ឡើយ​…​កាល​ណោះ​បើ​អូន​កុំ​សួរ​ដេញដោល​បង​រឿងស្រី​ទី​២…​ហើយ​បើ​បង​កុំ​ហែកកេរ្តិ៍​អ្នកទី​២​លួង​ចិត្ត​អូន ក៏​ស្នេហ៍​យើង​មិនបែកធ្លាយ​ដែរ​…​បាន​សុខ​រហូត អត់មាន​សត្រូវ​ណា​បៀតបៀន​បានឡើយ​…​ស្តាយ​ណាស់​បង !!

ប៉ុន្តែបើ​អូន​មិន​ទម្លាយ​ការ​ពិត​ទេ​…​ក៏​អូន​មិន​បាន​សុខ​ដែរ​…​ទាល់តែ​ទម្លាយ​…​ទើបបាន​សុខ​…​មិនដឹង​ថា ទម្លាយ​រន្ធតូច​មួយ​សោះ មិន​គួរ​រីក​ធំ​ដល់​ម្លឹ​ង​ទេ​…​។

ពេល​នេះ​ពិតមែន​អូន​បាន​សុខ​…​ប៉ុន្តែ​បង​កើតទុក្ខ​…​ទុក្ខ​ធំ​ម្លឹ​ង​ៗ​ក្នុង​អារម្មណ៍​អូន​ក៏​មិនល្អ​ដែរ​…​អាណិត​បង​ណាស់ !! បង​អើយ​…​យើង​បែក​គ្នា​មែនទែន​ហើយ​…​ស្តាយណាស់ ។

ប្រ​សិន​អូន​បាន​ភៀស​ទៅនៅ​រួម​គ្នា​ក្នុង​ស្នាក់​ការ​…​មិនដឹងថា សេចក្តីសុខ​មាន​កំរិត​លុប​ចោលទុក្ខ​ប៉ុនណា​ទេ​…​បង​អើយ ! បង​អើយ​…​អូន​សប្បាយ ព្រោះ​អូន​បាន​បងដូច​បំណង​…​មិនដឹង​ថា ជួប​វាសនាអាក្រក់​បែប​នេះ​សោះ​…​។

ទស្សនៈ​ខាងលើ​នេះ​ជា​រឿង​ស្រមៃ​ឃើញ​…

ចំណែក​ទស្សនៈ​មហាជន​នានា ខ្សឹប​ប្រាប់​អា​ឡេវ​ខ្ញុំ​ថា រឿង​លើ​គ្រែតូចតាច​សោះ​មិន​គួរ​ពង្រីក​ដល់​ម្លឹ​ង​ឡើយ​…​ថ្ងៃមុន​ខ្ញុំ​ទៅ​ដល់​វ៉ា​សិ​ុ​ន​តោន​…​មិនមែន​វ៉ា​សិ​ុ​ន​តោន​ស្រុក​អា​មេ​រិ​ក​ទេ គឺ​ជ្រោយចង្វា​…​សួរ​គេ​ថា មាន​តា​ៗ​ណា​ខ្លះមក​កម្តៅ​សាច់ដុំ​ទី​នេះ គេ​ឆ្លើយ​ថា​មាន​ច្រើន​…​។ ដល់​អីចឹង​ទៅ​…​អាណិត​ណាស់​លោក កឹ​ម សុខា ដែល​មតិ​ខ្លះ​ថា កំពុង​អោប​គ្រាប់បែក​…​ប៉ុន្តែ​តាម​ពិត​ទៅ​គាត់​មិន​អោប​គ្រាប់បែក​ទេ​…​សង្ស័យ​អោប​ត្រឹម​ដុំ​ភ្លើង​ប៉ុណ្ណោះ​…

ឱ ! មេ​បក្ស​ម្នាក់​អើយ​…​នឹកគិត​យូរ​ៗ​ទៅ គួរ​ឱ្យ​អាណិត​ណាស់​ដែរ​…​គេ​ចេះ​ណេះ​ណុះ​ច្រើន​ណាស់​…​ទិញ​វីឡា បូ​រី​ឱ្យ​នៅ​…​គេ​បាន​សុខ​ត្រជាក់​កាយ​…​មក​អី​ៗ​អាក្រក់​តែ​ម្នាក់ឯង​…​តាម​ទាន់​ជាន់កែង​ច្រើន​ដង​តែ​ម្នាក់ឯង​…​ប្រហែល​កម្ម​តាម​ពី​ជាតិ​មុន​ទេ​ដឹង ?

ស្នេហា​មួយ​នេះ​…​នឹក​ដល់​ទៅ​គួរ​ឱ្យ​អាណិត​ណាស់​…​អាណិត​ទី​១ លោក កឹ​ម សុខា​…​អាណិត​ទី​២ ស្រី​មុំ ៕               អា​ឡេវ