ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព​ខ្លះ​ៗ​ពាក់ព័ន្ធ​ការ​ប្លន់​ស្រី​ស្អាត អ៊ា​ន សៀវ​ម៉ី និង​យក​គ្រឿងអលង្ការ​ទៅ​លក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ការ​បង្ក្រាប​ក៏​ក្តៅ​គគុក​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​លោក

រាជធានី​ភ្នំពេញ ៖ ការ​បង្ក្រាប​ក៏​ក្តៅ​គគុក​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​ជា​មេខ្លោង ។

ជនសង្ស័យ​២​រូប ដែល​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​វាល​ថ្លាន់ សង្កាត់​កង​ណ​យ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ ខណៈ​ពេល​បើករថយន្ត​ប្រុង​យក​ទៅ​ដុត​កំទេច​ចោល​នោះ ត្រូវ​បាន​ប្រគល់​ទាំង​មនុស្ស និង​រថយន្ត​ទៅ​ឱ្យ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទីតាំង​កន្លែង​កើតហេតុ​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​សាច់​សខ្ចី អ៊ា​ន សៀវ​ម៉ី​។

ជនសង្ស័យ​ទាំង​២​រូប ដែល​ជា​បក្សពួក​ចោរប្លន់ ម្នាក់​ឈ្មោះ កេ​ត ម៉ាច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សមាជិក​គណបក្ស​ខ្មែរ​ក្រោក មាន​ទីលំនៅ​ក្នុងភូមិ​ប្រមូលផ្តុំ ឃុំ​ត្រាច ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។ និង​ម្នាក់​ទៀត​ឈ្មោះ ថុ​ន វឌ្ឍនៈ​បូ​រ៉ា​ម៉ី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ និង​ទិញ​លក់​រថយន្ត មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នៅ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​បញ្ជាក់​ថា រថយន្ត​ឡិច​ស៊ី​ស GS300 ដែល​ជិះ​ទៅ​ប្លន់​ស្រី​ស្រស់ អ៊ា​ន សៀវ​ម៉ី គឺជា​រថយន្ត​របស់​លោក William Guang ។ ហើយ​ជនសង្ស័យ​បាន​យក​គ្រឿងអលង្ការ​ប្លា​ទី​ន​នោះ​ទៅ​រំលាយ​លក់​បាន​ជាង​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ។

សមត្ថកិច្ច​បាន​បន្ត​ថា រថយន្ត​ឡិច​ស៊ី​ស GS-300 នេះ កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែកឯ​ជនសង្ស័យ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ នោះ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នោះ​ដែរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

មន្ត្រី​នគរបាល​រូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ រួម​ជាមួយនឹង​បក្សពួក​១២​នាក់​ទៀត ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ​ផង គឺជា​បក្សពួក​តែ​មួយ ក្នុង​នោះ​មានឈ្មោះ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក គឺជា​មេខ្លោង និង​ជា​អ្នក​រៀបចំ​ផែនការ​ប្លន់​ថែម​ទៀត​ផង​។

ជនសង្ស័យ​ទាំង​២ បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ពី​ប្លន់​បាន មេខ្លោង​បានដឹង​ទាំងអស់​ថា គ្រឿង​ពេជ្រ​មាន​ចំនួន​ប៉ុន្មាន​ខ្សែ និង​ប្លា​ទី​ន​ប៉ុន្មាន គឺ​ដឹង​ទាំងអស់ មិនតែប៉ុណ្ណោះ ឈ្មោះ William Guang បាន​ប្រើ​ឲ្យ​ស្ត្រី​ឈ្មោះ ថុ​ន វឌ្ឍនៈ​បូ​រ៉ា​ម៉ី យក​គ្រឿង​ប្លា​ទី​ន​ទៅ​រំលាយ​នៅ​ផ្សារ​កណ្ដាល រួច​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ចាស់ បាន​ជាង​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត នៅ​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ជនសង្ស័យ​ទាំង​២​នាក់​បាន​បើករថយន្ត​ដើម្បី​យក​ទៅ​ដុត​ចោល ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​តាម​ជាប់​រហូត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត រហូត​ដល់​ផ្លូវ​លេខ​១០៤ ស្ថិត​នៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​ឃាត់​បាន​។

បន្ទាប់​មក​បាន​នាំ​មក​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​បើ​ទោះបីជា​ពេល​នេះ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ឃាត់​បាន​ដល់​ទៅ​១៤​នាក់​ហើយ​ក្ដី ក៏​ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត​ទៀត​នៅឡើយ ព្រោះ​សង្ស័យ​ថា អាច​នឹង​នៅ​សេសសល់​បក្សពួក​ខ្លះ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ