ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​មួយ​អង្គ​ ក្លាយជា​អច្ឆរិយបុគ្គល​ ដែល​អ្នកស្រុក​​មាន​ជំនឿ

2 ឆ្នាំ មុន
  • តាកែវ

ព្រះ​តេជគុណ ទូច ឡៃ​ជាង មាន​ព្រះ​ជន្ម​៤៩​ឆាំ្ន គង់នៅ​ក្នុង​អាស្រម​តូច​មួយ ​នៅ​វត្ត​អង្គ​ជុំ​ភ្នំ​ល្ងៀង ក្នុង​ឃុំ​

ខេត្តកំពត ៖ ព្រះ​តេជគុណ ទូច ឡៃ​ជាង មាន​ព្រះ​ជន្ម​៤៩​ឆាំ្ន គង់នៅ​ក្នុង​អាស្រម​តូច​មួយ ​នៅ​វត្ត​អង្គ​ជុំ​ភ្នំ​ល្ងៀង ក្នុង​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ។ ទោះបី​មាន​ព្រះ​ជន្ម​ត្រឹមតែ​៤៩​ឆាំ្ន តែ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​តែងតែ​ហៅ​ព្រះ​អង្គ​ថា​«​លោកតា​ៗ»​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆាំ្ន​២០២១​កន្លង ទៅ មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជា​ច្រើន​នាក់​បាន​យក​រថយន្ត​ផ្ទាល់ខ្លួន​មក​ឲ្យ​ព្រះ​អង្គ​ស្រោច​ទឹក​មន្ត រួម​ទាំង​ម្ចាស់​ផង ដើម្បី​រដោះ​គ្រោះ​ទុក្ខសោក​ចង្រៃ​ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​ជួប​តែ​សេចក្ដីសុខ​ចម្រុងចម្រើន ។ ឯ​អ្នកខ្លះ​ទៀត​មកពីផ្សារ​ទូក​មាស ក៏​បាន​មក​ឱ្យ​ព្រះ​តេជគុណ ទូច ឡៃ​ជាង ជួយ​ផ្សំ​ថ្នាំបុរាណ​ផឹក​ឱ្យ​មានគភ៌ ដែរ ព្រោះ​បន្ទាប់​ពី​រៀប​ការ​ជាង​២​ឆាំ្ន​ហើយ​ចង់​បានកូន តែ​បែរជា​គ្មាន​កូន ។

ព្រះ​តេជគុណ ទូច ឡៃ​ជាង មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​មិន​ហ៊ាន​អួតអាង​អ្វី​ដែល​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ព្រះពុទ្ធ​សាសនា​នោះ​ទេ ។ ប៉ុន្តែ​នេះ​ជា​ឧបនិស្ស័យ​របស់​មនុស្ស​ពី​ជាតិ​មុន ហើយ​ការ​ទស្សន៍​ទាយ​មើល​ជោគជតារាសី មើល​ត្រៃ​ឋាន​ភូមិ​សង់​លំនៅ​ឋាន សូត្រ​មន្ត​រដោះ​គ្រោះ និង​ប្រើ​មន្ត​គាថា និង​ផ្សែផ្សំ​ឫស​ឈើ​បុរាណ​នេះ សុទ្ធតែ​មើល​តាម​ក្បួន​បុរាណ​តែ​ប៉ុណ្ណោះ មិនមែន​អច្ឆរិយៈអ្វី​ឡើយ ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​ទៀត​ថា ព្រះ​អង្គ​មិន​ចង់​តាំងខ្លួន​ជា​គ្រូ​មើលជំងឺ និង​ទស្សន៍​ទាយ​អ្វី​ទេ ប៉ុន្តែ​មាន​ពុទ្ធបរិស័ទ​តាំងពី​ភ្នំពេញ​មក​ជួប​ព្រះ​អង្គ ដូច្នេះ​យើង​ត្រូវ​ជួយ​សង្គ្រោះ​គ្រប់​មនុស្ស​ដែល​គេមាន​ជំនឿ​ដ៏​មោះមុត ។ អ្វី​ៗ​ដែល​គេ​នាំ​គ្នា​មក​បែបន់ ហើយ​មាន​ប្រសិទ្ធភាព​នោះ ពិតជា​គេ​ចង់​មក​ម្ដងទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ