ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុជ​ក្បាល​ចូល​ម៉ាស៊ី​ន​បោកគក់​ជាប់​ដក​មិន​ចេញ

7 ឆ្នាំ មុន

សារព័ត៌មាន Global Times របស់​ចិន​ផ្សាយ​ថា ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​ខេត្ត Jujian ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ជួយ​បុរស​ម្នាក់​ជាប់​ក្បាល​ក្នុង​ធុង​ស​ម្ងួ​តនៃ​ម៉ា​ស៊ី​ន​បោកគក់ ។

សារព័ត៌មាន Global Times របស់​ចិន​ផ្សាយ​ថា ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​ខេត្ត Jujian ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ជួយ​បុរស​ម្នាក់​ជាប់​ក្បាល​ក្នុង​ធុង​ស​ម្ងួ​តនៃ​ម៉ា​ស៊ី​ន​បោកគក់ ។ បុរស​នោះ​មុជ​ក្បាល​ចូល​មើល​ភាព​រអាក់រអួល​របស់​មា​៉​ស៊ី​ន ហើយ​ក៏​ជាប់​ដក​ចេញ​វិញ​មិន​រួច ។

សំណាងល្អ​មិត្ត​រួមការ​ងារ​ប្រទះ​ឃើញ​ក៏​អស់សំណើច រួច​នាំ​គ្នា​ជួយ​ទាញ​ចេញ ប៉ុន្តែ​មិន​បាន​សម្រេច​ទើប​ហៅ​ក្រុម​ជួយ​សង្គ្រោះ ។

ក្រុម​សង្គ្រោះ​បាន​ជួយ ដោយ​ចំណាយពេល​ជាង​៤០​នាទី ទើប​អាច​កាត់​ម៉ា​ស៊ី​ន​បោកគក់​យក​ក្បាល​បុរស​នោះ​ចេញ​បាន ។

នោះ​ចាត់ទុកជា​រឿង​អស់សំណើច​មួយ កម្រ​កើត​មាននៅ​លើ​ពិភពលោក និង​ជា​លើក​ដំបូង​កើតឡើង​នៅ​ប្រទេស​ចិន ៕