ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អូស្ត្រាលី​ម្នាក់​ត្រូវ​កង់​ហ្គូ​រូ​លោត​ជាន់​បែក​សុដន់

7 ឆ្នាំ មុន

AFP ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្ត្រី​ម្នាក់​ពេល​កំពុង​ធាក់​កង់​ក្នុង​រដ្ឋ South Australia ត្រូវ​សត្វ​កង់​ហ្គូ​រូ​លោត​ជាន់​រូប​នាង​ដើម្បី​ផ្លោះ​ទៅ​កាន់​ទីតាំង​មួយទៀត ។ កង់​ហ្គូ​រូ​បាន​ជាន់​ចំ​សុដន់​ដែល​ច្នៃ​ដាក់​ជាតិ​ស៊ី​លី​កូន

AFP ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្ត្រី​ម្នាក់​ពេល​កំពុង​ធាក់​កង់​ក្នុង​រដ្ឋ South Australia ត្រូវ​សត្វ​កង់​ហ្គូ​រូ​លោត​ជាន់​រូប​នាង​ដើម្បី​ផ្លោះ​ទៅ​កាន់​ទីតាំង​មួយទៀត ។ កង់​ហ្គូ​រូ​បាន​ជាន់​ចំ​សុដន់​ដែល​ច្នៃ​ដាក់​ជាតិ​ស៊ី​លី​កូន បណ្តាល​ឱ្យ​បែក​របួស ។

អ្នកស្រី Sharon Heinrich អាយុ​៤៥​ឆ្នាំ ដែល​ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ជ្រលង​ភ្នំ Clave Valley ជាមួយ​មិត្តភក្តិ ហើយ​ចៃដន្យ​កង់​ហ្គូ​រូ​ឈ្មោះ Skip «​លោត​ទៅ​ជាន់​គាត់​តែ​ម្តង​។ ពី​ដំបូង​អ្នកស្រី Sharon Heinrich គិត​ថា វា​ជា​សត្វ​គួរ​ឱ្យ​ស្រឡាញ់ តែ​វា​បែរជា​ធ្វើ​ឱ្យ​អ្នកស្រី​ឈឺចាប់​ទៅ​វិញ ។ កង់​ហ្គូ​រូ​នោះ​លោត​ជាន់​គាត់ ហើយ​ក៏​ផ្លោះ​បន្ត​ទៅ​មិត្តភក្តិ​គាត់​ដែល​ជិះ​កង់​ក្បែរ​គ្នា​បណ្តាល​ឱ្យ​ដួល ។

អ្នកស្រី Heinrich និយាយ​ថា «​ខ្ញុំ​រង​របួស​បែក​សុដន់​ដាក់​ជាតិ​ស៊ី​លី​កូន និង​ស្ពឹក​ដៃជើង​ខណៈ​មិត្ត​របស់ខ្ញុំ​រង​របួសស្រាល​» ។

អ្នកស្រី Sharon Heinrich ប្រាប់ ABC ថា «​សុដន់​របស់​គាត់​វះកាត់​ដាក់​សារធាតុ​ស៊ី​លី​កូន ដែល​លាយ​ទឹកអំបិល តែ​ទឹកអំបិល​មិន​បាន​ជ្រាប​ចូល​រាង​កាយ​ទេ ។ ស៊ី​លី​កូន​បាន​ឡើង​រឹង​បង្ក​ឱ្យ​ឈឺចាប់​» ។ អ្នកស្រី Sharon Heinrich បាន​អំពាវនាវ​ដល់​អ្នក​ជិះ​កង់​ដទៃ​ទៀត ត្រូវ​ប្រើ​ផ្លូវ​នោះ​បន្ត ទោះបីជា​គាត់​រង​របួស​ដោយ​កង់​ហ្គូ​រូ​ក៏​ដោយ ៕