ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អា​ផ្ល​ក់ ច​យ​» ឃើញ​សោ​ជាប់​ម៉ូតូ​ក៏​ឡើង​បញ្ឆេះ ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល​ពេញ​ផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

«​អា​ផ្ល​ក់ ច​យ​» គឺជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​នៅ​មុខ​តូប​ប្ដូរ​ប្រាក់​មួយ​កន្លែង តែ​ពុំ​បាន​សម្រេច ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ រួច​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ផ្សារ បន្ទាប់​មក​

រាជធានី​ភ្នំពេញ ៖ «​អា​ផ្ល​ក់ ច​យ​» គឺជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​នៅ​មុខ​តូប​ប្ដូរ​ប្រាក់​មួយ​កន្លែង តែ​ពុំ​បាន​សម្រេច ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ រួច​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ផ្សារ បន្ទាប់​មក​ក៏​ចាប់ខ្លួន​ជនសង្ស័យ (​អា​ផ្ល​ក់ ច​យ​) បាន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ទីតាំង​កន្លែង​កើតហេតុ ម្ដុំ​ផ្សារ​ឯករាជ្យ​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហៅ​ថា «​អា​ផ្ល​ក់ ច​យ​» មាន​អាយុ​២៤​ឆ្នាំ គ្មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​នេះ​បាន​ដើរ​នៅ​ម្ដុំ​ផ្សារ​ឯករាជ្យ​២ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HS-9747 ដែល​ម្ចាស់​ម៉ូតូ​ជិះ​ទៅ​ចត​ទុក​នៅ​មុខ​តូប​ប្ដូរ​ប្រាក់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ផ្សារ​នោះ ហើយ​ភ្លេច​ដក​សោ​ចេញ​ទៀត ពេល​នោះ ជនសង្ស័យ «​អា​ផ្ល​ក់ ច​យ​» ក៏​បាន​ឡើង​អង្គុយ​លើ​ម៉ូតូ រួច​ក៏​កាច់​សោ​បញ្ឆេះ​បម្រុង​ជិះ​ចេញ​គេចខ្លួន​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​នោះ ម្ចាស់​ម៉ូតូ​កំពុង​ឈរ​ដូរ​លុយ ស្ថិត​នៅ​ជិត​នោះ​ដែរ ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ បន្ទាប់​មក ម្ចាស់​ម៉ូតូ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចាប់ «​អា​ផ្ល​ក់ ច​យ​» នេះ បាន​ភ្លាម​ៗ រួច​បាន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​ដូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ