ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ២ ភ្លន់ តា​រា មេបញ្ជាការ​រង​យោ​ធភូមិ ភាគ​ទី៥«បែកធ្លាយ​រំលោ.ភយក​ដីដ៏​ល្បី​ឈ្មោះ»​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បែកធ្លាយករណី​លោក​ឧត្តម​សេនីយ៍ ទោ ភ្លន់ តារា មេបញ្ជាការ​រងយោធភូមិភាគ​ទី៥ល្បីឈ្មោះ​យូរ​ហើយ រឿង​រំលោភ​ដី​រដ្ឋ ដី​អង្គភាព រំលោភ​យក​ថ្មភ្នំ…


ខេត្តបន្ទាយមានជ័យ ៖ បែកធ្លាយករណី​លោក​ឧត្តម​សេនីយ៍ ទោ ភ្លន់ តារា មេបញ្ជាការ​រងយោធភូមិភាគ​ទី៥ល្បីឈ្មោះ​យូរ​ហើយ រឿង​រំលោភ​ដី​រដ្ឋ ដី​អង្គភាព រំលោភ​យក​ថ្មភ្នំ ប៉ុន្តែ​បុគ្គល​នេះ មិនដឹងជា​មា​ន​ខ្សែ​ទុយោ​ប៉ុណ្ណា​ទេ ការស្រាវជ្រាវ ស៊ើប​អង្កេត​តែង​បា​ត់​ឈឹង​ស្ងា​ត់​រហូត ។ ដល់ម៉ោង​នេះ មិនធម្មតា​ទេ ក្រុ​មការងារ​ការ​ចុះ​ទប់ស្កាត់​បង្ក្រាប​សកម្មភាព​ចូល​រុករា​ន​ទន្រ្ទាន​ឈូស ឆាយ​កាន់កាប់ អាស្រ័យផល​នៅ​លើ​ទីតាំ​ង​ដី​តំបន់៣ បឹងទន្លេ​សាប​របស់​អន្តរក្រសួង​បាន​រក​ឃើ​ញ​ថា, លោក​ឧត្តមសេនីយ៍​ទោ ភ្លន់ តារា មេបញ្ជាការ​រង យោធ ភូមិភាគ​ទី៥ បាន​រំលោភ​យក​ដី​ព្រៃលិចទឹក​បឹងទន្លេ​សាប តំបន់៣ ដល់ទៅ​ប្រមាណ​ជា ៦០០ ហិ​ក​តា ចាំ​មើល​ស្ថាប័ន​តុលាការ អង្គភាព​ប្រឆាំ​ង​អំពើ ពុករលួ​យ ក្រុម ការងារ​អន្តរក្រសួង​មាន​វិធាន ការ​បែប​ណា​ចំពោះ​បុគ្គល​រូ​ប​នេះ ?


បើ​ក្នុ​ង​របាយការណ៍ស្តី​ពី​ការ​ចុះ​ទប់ស្កាត់ បង្ក្រាប​សកម្មភាព​ចូល​រុករាន​ទន្រ្ទាន​ឈូស ឆាយ​កាន់កាប់​អាស្រ័យផល នៅ​លើ​ទី​តាំងដី​តំបន់៣ ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ គឺ​មាន​ប្រជាពលរដ្ឋ បាន​ប្រគល់​ដីជូ​នរ​ដ្ឋ​វិញ​បាន​ចំនួ​ន ៥៥គ្រួសារ ដែ​ល​មានផ្ទៃ​ដី ៤៦១,៥០ ហិ​ក​តា និង​ក្រុម​កង កម្លាំង អាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រង់ ទិន្នន័យ​ដី​តំបន់៣ បាន​ចំនួន៧ នាក់ ក្នុង​នោះ​រួម​មាន ៖
ទី1 /- ឈ្មោះ យិន ភួយ(X = 320686 Y= 1487452 មាន​ចំនួន 23 ហិ​ក​តា)
ទី2/- ឈ្មោះ ភឹ​ត្ត (X= 320682 Y= 1487408 578 18 U)
ទី3/- លោក តុង ហាន់ (X= 320640 Y=1487331 )មាន ចំនួន 30 ហិ​ក​តា
ទី4 /- ឈ្មោះ តា​រ៉ូ (X=320373 Y= 1486752) មាន​ចំនួន 30 ហិ​ក​តា
ទី5/- លោក ភ្លន់ តារា (X= 318736 Y= 1484634) មាន​ចំនួន 600 ហិ​ក​តា
ទី6/-ឈ្មោះ ខា (X= 318966 Y= 1485092= 106 un)
ទី7 /-ឈ្មោះ តា​លៀង (X= 317021 Y= 1484232 =មាន​ចំនួន 32 ហិ​ក​តា​។


លោក​ឧត្តមសេនីយ៍​ទោ ភ្លន់ តារា រំលោភ​យក​ដី​ព្រៃ​លិច ទឹកបឹង​ទន្លេសាប តំបន់៣ ដល់​ប្រមាណ៦០០ហិ​ក​តា ទោះជា​ត្រូវ​បាន ប្រគល់ឲ្យ​រដ្ឋ​វិញ​ក៏​ដោយ ក៏​តុលាការ​ដំណើរការ​នីតិ​វិធី​ផង​ដែរ ខណៈ​សម្តេច​តេជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​ផ្ញើ​សារ​ជា​សំលេង​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ដាក់បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ បង្ក្រាប​និង​ដកហូត​ដី​ព្រៃ​លិច​ទឹក តំបន់​ទន្លេសាប ដែល​រដ្ឋ​បាន​កំណ​ត់ ជា តំបន់១ តំបន់២ និង​តំបន់៣ ដែល​រដ្ឋ​កំណត់​រក្​សា និង​ការពារ ត្រូវ​យក​មកវិញ​ទាំងអស់ សម្តេច​បាន​សង្កត់ធ្ងន់ ទៅលើ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​រង​ការ កាប់​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ទន្រ្ទាន​យក​ធ្វើជា​កម្ម​សិទ្ធិ​។

អ្នក​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ដែល បាន​ប្រព្រឹត្តអំពើខុស​ទៅ​នឹង​ច្បាប់​ទាំងនោះ ត្រូ​តែ​ចាប់ខ្លួន កសាង​បញ្ជូន​ទៅ​តុលាការ​។ សម្រាប់​ពលរដ្ឋ ត្រូវ​ដកខ្លួន​ជៀស​ឱ្យ​ឆ្​ងាយ បើ​នៅតែ តតាំង ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។ សម្តេច​បាន​ប្រកាស​ដល់​មន្រ្តី ខិលខូច​ពាក់​ព័ន្ធ​ករណី​ខាង​លើ បើ​ចង់ឱ្យ​មាន​កា​រប​ន្ទ​បន្​ថយ​ទោ​ស ត្រូវ​ចេញមុខ​សារ​ភាព​ដោយ ខ្លួនឯង ជាបន្ទាន់ ប៉ុន្តែ​មិន​មានន័យថា រួចផុត​ទាំងស្រុង​នោះ ទេ អស់លោក​នៅតែ​ជាប់ពិរុទ្ធ​ភាព​ដដែល ។

សម្រាប់ មន្ត្រី​ដែល​មិន​ចូល​សារភាព ត្រូវ​ចាប់ខ្លួន​កាត់ទោ​ស តាមច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​ពួកគេ​ទៀត​ទើប​សាក​សម ។ ដូច្នេះ​គេ​មាន​ជំនឿ​ថា, បើ​លោក​ឧត្តមសេនីយ៍​ទោ ភ្លន់ តារា រំលោភ​យក​ដី​ព្រៃ​លិច​ទឹ​ក​បឹង​ង​ទន្លេសាប តំបន់៣ ដល់​ប្រមាណ៦០០ហិ​ក​តា ត្រូវ​បាន​ក្រុមការងារ​រក​ឃើញ​ទោះ​ប្រគល់ឲ្យ​រដ្ឋ​វិញ ក៏​នៅតែ​មាន​ពិរុទ្ធភាព​នៃ បទ ល្មើស​ដដែល​។ សូម​បញ្ជាក់​ថា ជនសង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ រំលោភ យក​ដី​ព្រៃលិចទឹក​បឹងទន្លេសាប​រាប់​រយ​ហិ​ក​តា ។

ទីបំផុត​អង្គភាព ACU ចេញ ប្រកាស​ផ្លូវការ​៖ សម្រេច​ឃាត់ខ្លួន​ស្នងការ​រង និង​នាយការិយាល័យ អន្ដរា​គមន៍ ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ព្រៃលិចទឹក នៅ​តំបន់៣ ស្រុក​កំពង់លែង ក្រោយ​បញ្ចប់​ការ​សួរនាំ​តាម​នីតិវិធី ។ ដោយឡែក ​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន​បញ្ជាក់​ថា​៖​លោក​ឧត្តមសេនីយ៍​ទោ ភ្លន់ តារា រំលោភ​យក​ដី​ព្រៃលិចទឹក​បឹងទន្លេសាប តំបន់៣ ដល់​ប្រមាណ ៦០០ហិ​ក​តា ប៉ុន្តែ​បាន​ប្រគល់​រដ្ឋ​វិញ​ប្រមាណ១០០ហិ​ក​តា​ប៉ុណ្ណោះ មាន​ចេតនា​រក្សាទុក​រាប់​រយ​ហិ​ក​តា​ទៀត​។

បញ្ហា​នេះ​ក្រុម ការងារ​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត រហូតដល់​លោក ភ្លន់ តារា ហៅ​អាជ្ញាធរ​ភូមិ-ឃុំ និង​ប្រជា​ពល​រដ្ឋ​មួយចំនួន​កុំ​ឲ្យ​និយាយ​ថា​ពាក់ព័ន្ធ​ក្នុង​ការជួល​ដី​របស់​ខ្លួន ។ លោក ភ្លន់ តារា ដែល​រំលោភ យក​ដី​ព្រៃ​លិច​ទឹ​ក​បឹង​ង​ទន្លេសាប តំបន់៣ ដល់​ប្រមាណ ៦០០ ហិ​ក​តា នោះ សូម្បីតែ​ការស្រាវជ្រាវ​រក​ឃើញ​ក៏ដោយ ក៏​គាត់ មាន​ចរិ​ក​កិបកេង​ដី​របស់​រដ្ឋ​ទុក គ្មាន​ញញើយ​នឹង​ច្បាប់​សូម្បី​បន្​តិច​។

ករណីនេះ​ក្រុម​មន្ត្រី​ការងារ​អាជ្ញាធរ​បឹងទន្លេសាប មិន​អាច​ធ្វើការ​បកស្រាយ​រឿង​នេះ​បានទេ ខណៈ​ពួកគាត់​មាន​តួនាទី​ចាំតែ​ធ្វើការ​វាស់ វែង និង​កំណត់​ព្រំ​ចំពោះ​ដី​ព្រៃលិចទឹក​របស់​រដ្ឋ​នៅ​ជុំវិញ​បឹងទន្លេសាប​ប៉ុណ្ណោះ ។ សង្ឃឹមថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​រឿង នេះ​ថា​តើ​លោក ភ្លន់ តារា ថ្លើមធំ​យ៉ាងនេះ មែន​ឬមួយ​យ៉ាងណា ? ​​

អត្ថបទសរសេរ ដោយ