ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អះអាង​ថា៖ ការ​ដាំ​ពូជ​​ស្មៅ​យក​គ្រាប់​លក់​មាន​ទីផ្សារ​ល្អ​ជាង​ដាំ​ពោត

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កសិករ​ជា​ង១០គ្រួសា​រនៅក្នុ​ង​សហ​គម​ន៍កសិកម្ម «ខាំ.កូ» គីឡូ៣៨ នៅ​ឃុំ​ត្រែ​ង ស្រុក​រតន​មណ្ឌល បាន​និង​កំពុង​មមារញឹកក្នុង​ការ​ប្រមូល​កសិ​ផល «គ្រា​ប់​ស្មៅ» ម្យ៉ាង…

ខេត្តបាត់ដំបង ​៖ កសិករ​ជា​ង១០គ្រួសា​រនៅក្នុ​ង​សហ​គម​ន៍កសិកម្ម «ខាំ.កូ» គីឡូ៣៨ នៅ​ឃុំ​ត្រែ​ង ស្រុក​រតន​មណ្ឌល បាន​និង​កំពុង​មមារញឹកក្នុង​ការ​ប្រមូល​កសិ​ផល «គ្រា​ប់​ស្មៅ» ម្យ៉ាង ដែលគេ​អះអាង​ថា សម្រា​ប់​លក់​ទៅ​ឲ្យ​សហ​គម​ន៍មួយនៃ​ប្រទេស​
កូ​រ៉េ ដែល​មាន​ទីផ្សារ​ល្អ​ជាង​ដំណាំ​ពោត​ ។ សហ​គម​ន៍​កសិកម្ម «ខាំ កូ» គីឡូ៣៨ មាន​សមាជិក​ចំនួន១៣គ្រួសារ ដែល​កំពុង​ប្រមូល​ផល «គ្រា​ប់​ស្មៅ» នេះ​។ លោ​ក អ៊ឹម សុ​ភ័ក្រ ប្រធាន​សហ​គម​ន៍​កសិកម្ម «ខាំ កូ» បាន​ប្រាប់​កោះសន្តិភា​ព នៅ​ព្រឹក​ថ្ងៃទី ២០ ធ្នូ នេះ​ថា ដំណាំ​ស្មៅ​នេះ​ គឺ​ទ​ទួល​បានការ​ឧបត្ថម្ភ​ពូជ​​ពី​ពលរដ្ឋនៅ​សហ​គម​ន៍​មួយ​នៃ​ប្រទេស​កូ​រ៉េ ដែល​សហ​គម​ន៍​នេះ តែង​ផ្ដល់​ជា​រៀងរាល់​ឆ្នាំ​ដល់​សហ​គម​ន៍​របស់​លោក​។ ប៉ុន្តែ​សហ​គម​ន៍​កូរ៉េ ជា​អ្នកទិ​ញ​យក​គ្រាប់​ស្មៅ​នេះ​វិញ នៅពេល​ប្រមូល​បាន​ផល​។

បើ​តាម​លោក សុ​ភ័ក្រ បាន​និយាយ​ថា ជា​រៀងរាល់​ឆ្នាំ​សហ​គម​ន៍របស់​លោក បាន​ដាំ​ពូជ​ស្មៅ​យក​គ្រាប់​នេះ​លើ​ផ្ទៃដី​ចំនួន​៣០ហិក​តា តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​បញ្ហា «កូ​វីដ១៩» សហ​គម​ន៍​របស់​លោក​ធ្វើ​បានតែ​ចំនួន២០ហិក​តា​ប៉ុណ្ណោះ​។ ហើយ​នេះ​ជារ​ដូវ​ប្រមូល​ផល​គ្រាប់​ស្មៅ លើ​ផ្ទៃដី​ចំនួន២០ហិក​តា ដែល​កសិករ​ទើប​ប្រមូល​បាន​ចន្លោះ​ពី៣០ទៅ៤០% ។ ជា មួយ​នឹង​ការងារ​ដ៏​មមារញឹក អ្នកស្រី លាង សុ​ផា​នី អាយុ៣៥ឆ្នាំ ដែល​ជាស​មា​ជិ​ក នៃ​សហ​គម​ន៍ «ខាំ​កូ» នេះ​ដែ​រ បាន​និយាយ​ថា អ្នក​ស្រី ពេលនេះ ​អ្នកស្រី​កំពុង​ប្រមូល​ផល «គ្រាប់​ស្មៅ» នេះ​លើ​ផ្ទៃដី​ទំហំ៣ហិកតា​។ អ្នកស្រី​បាន​ប្រាប់​ថា បើ​តាម​អ្នកស្រី​ធ្លាប់​ដាំ​ដំណាំ​នេះ​កន្លង​មក គឺ​អាច​ទ​ទូល​ផល​បាន​ចន្លោះ​ពី១,៥តោន​ទៅ២តោន នៃ​គ្រាប់​ស្មៅ​ក្នុង០១ហិច​តា តែ​ឆ្នាំនេះ​ហាក់​ធ្លាក់ចុះ ដោយសារ​ភ្លៀង​មិន​ទៀងទាត់​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ បើ​តាម​កសិករ​រូប​នេះ​បាន​បញ្ជាក់​អំពី​ទីផ្សារ និង​បានប្រៀប​ធៀប​ទៅ​នឹង​ដំណាំ​ដទៃទៀត​យ៉ាង​ដូច្នេះ​ថា « បើ​តាមខ្ញុំ​ដាំដំណាំ​ស្មៅ​នេះ​កន្លងមក គឺទ​ទូល​បានផល​ល្អ​ជា​ដាំំ​ណាំ​ពោត​។ ព្រោះ​ពោត​មាន​ទីផ្សារ​មិន​ទៀង​ទាត់ រី​ឯ​ដាំំ​ណាំ​ស្មៅ​យក​គ្រាប់​នេះ​មាន​ទីផ្សារ​ល្អ​ជាង ក្នុង១គីឡូក្រាម​តំលៃ៤,០០០រៀល គឺ​តំលៃ​ស្ថេរ​តែម្តង តែ​សម្រាប់​លក់​ឲ្យតែ​សហ​គម​ន៍នៃ​ប្រទេស​កូរ៉េ តែប៉ុណ្ណោះ»។ លោក អ៊ឹម សុ​ភ័ក្រ ក៏បាន​អះអាង​ដូចគ្នានឹង​កសិករ​ខាងលើ​នេះ​ដែរ អំពី​ទីផ្សារ​គ្រាប់​ស្មៅ និង អំពី​ការ​ដាំដំណាំ​ស្មៅ​យក​គ្រាប់​នេះ​ទ​ទូល​បានផល​ល្អ​ជាង​ដំណាំ​ពោត​។ លោក​បាន​និយាយ​ថា ពូជ​​​ស្មៅ​គឺ​ខាង​សហ​គម​ន៍​កូរ៉េ ជា​អ្នកផ្ដល់​ឲ្យ​រាល់​ឆ្នាំ​ដោយ​មិន​គិតកម្រៃ​ទេ លុះ​សហ​គម​ន៍​របស់​លោក​ដាំ​បានផល គឺ ប្រមូល​លក់​ឲ្យ​ទៅ​ខាង​សហ​គម​ន៍​កូរ៉េ​វិញ ក្នុង​តំលៃ៤,០០០រៀល​ក្នុង១គីឡូក្រាម គឺ​តំលៃ​ស្ថេរ​រហូត​មិន​ចុះ មិន​ឡើង​ទេ​។

លោក​សុ​ភ័ក្របាន​បញ្ជាក់​ថា ដំណាំ​នេះ​ចំណាយ​ដើម​តិច​ជាង​ដំណាំ​ពោត​ឬ​ដំឡូង ព្រោះ​ពូជ​​ស្មៅ​ខាង​កូ​រ៉េ​ជូយ​ទាំ​ង​ស្រុង​។ សហ​គម​ន៍របស់​លោក​ចំណាយ​តែ​ទៅលើ ថ្លៃ​ភ្ជួរ​ដី ថ្លៃ​ដាំ និង ថ្លៃ​ជី​។ ក្នុង១ហិក​តា​ដាំ​អស់ពូជ​​​ចំនួន១៥គីឡូក្រាម ហើយ​អាច​
ទ​ទួល​បានផល​ជាមធ្យម១,៥តោន​។ ដូច្នេះ​ កសិករ​ដែល​ដាំ​ស្មៅ​យក​គ្រាប់​លក់ ទ​ទូល​បាន​ចំណូល​ខ្ពស់​ជាង​ដាំពោត បើ​ប្រៀប​ធៀប​លើ​ផ្ទៃដី​ប៉ុនគ្នា​។ នៅពេល​សួរ​ថា តើ​គ្រាប់​ស្មៅ​នេះ ខាង​ប្រទេស​កូរ៉េ គេ​ទិញ​យក​ទៅ​ធ្វើអ្វី បាន​ជា​គេ​កុម្ម៉ង់​ទិញ​រាល់​ឆ្នាំ ?

លោក អ៊ឹម សុ​ភ័ក្រ ហាក់​ស្រពិចស្រពិល​ដែរ ពាក់ព័ន្ធ​នឹង​តម្រូវការ​របស់​សហ​គម​ន៍នៃ​ប្រទេស​កូរ៉េ​នេះ​។ ប៉ុន្តែ​យ៉ាងណា លោក បាន​បំភ្លឺ​ប្រាប់​នូវ​អ្វី​ដែល​លោក​ធ្លាប់​ឃើញ និង​បាន​ដឹង​ខ្លះ​ៗ​ថា « ខ្ញុំ​មិនបាន​ដឹង​ឲ្យ​ស៊ីជម្រៅ​ទេ តែបើ​តាមខ្ញុំ​ធ្លាប់ទៅ​ប្រទេស​កូ​រ៉ តាមរយៈ​សហ​គម​ន៍​កូរ៉េ គឺ​ខ្ញុំ​ឃើញ​ជនជាតិ​កូរ៉េ បាន​យក​គ្រាប់​ស្មៅ​នេះ​ទៅ​ដាំ តែ​ពួកគេ​មិន​ដាំ​យក​គ្រាប់​ទេ គឺ គេ​ដាំ​សម្រាប់​ឲ្យ​គៅ​ស៊ី»។ លោក​សុ​ភ័ក្រ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​សហ​គម​ន៍​របស់​លោក មិនបាន​ដាំ​សម្រាប់​ឲ្យ​គោ​ស៊ី​ទេ គឺ​ដាំ​យក​តែ​គ្រាប់​សម្រាប់​លក់​ឲ្យ​កូរ៉េ ហើយ​ខាង​កូរ៉េ ក៏​គេ​មិន​ឲ្យ​យើង​ទុក​គ្រាប់​ដែរ គឺ​ប្រមូល​លក់​ឲ្យ​ពួកគេ​ទាំ​ង​អស់ លុះដល់​រដូវ​ដាំ ទើប​ខាង​កូរ៉េ គេ​ផ្ដល់​មកវិញ ដោយ​មិន​គិត​កម្រៃ​ឡើយ​។ ដូច្នេះ​ យើង​ចំណាយ​តែ​ថ្លៃ​ភ្ជួរ​ដី​ថ្លៃ​ឈ្នូល​ដាំ និង​ថ្លៃ​ជី​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ