ផ្ទុះភ្លើងប្រចណ្ឌគូស្នេហ៍ស្រលាញ់ស្រីដូចគ្នា
រាជធានីភ្នំពេញ ៖ គូស្នេហ៍ស្រីស្រលាញ់ភេទដូចគ្នាបានផ្ទុះភ្លើងប្រចណ្ឌដោយតួអង្គជាប្រុសបានចោទប្រកាន់តួអង្គជាស្រីថាមានប្រុសផ្សេង ក៏វាយតប់គ្នាផ្អើលដល់សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ គូស្នេហ៍ស្រីស្រលាញ់ភេទដូចគ្នាបានផ្ទុះភ្លើងប្រចណ្ឌដោយតួអង្គជាប្រុសបានចោទប្រកាន់តួអង្គជាស្រីថាមានប្រុសផ្សេង ក៏វាយតប់គ្នាផ្អើលដល់សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ គូស្នេហ៍ស្រីស្រលាញ់ភេទដូចគ្នាបានផ្ទុះភ្លើងប្រចណ្ឌដោយតួអង្គជាប្រុសបានចោទប្រកាន់តួអង្គជាស្រីថាមានប្រុសផ្សេង ក៏វាយតប់គ្នាផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍នាំទៅធ្វើការសាកសួរ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ស្រីដែលជាគួអង្គប្រុសប្រចណ្ឌវាយគូស្នេហ៍ឈ្មោះ កូ ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកចាក់បទចំរៀងនៅបន្ទប់ខារ៉ាអូខេរីករាយចាស់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅឃុំពន្លក ស្រុកប្រសាទ ខេត្តព្រៃវែង ។ ចំណែកតួស្រីមានឈ្មោះ អាង ហួ ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរដូចគ្នា ធ្វើការនៅហាងខារ៉ាអូខេរីករាយទី១ មានស្រុកកំណើត នៅឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ អ្នកទាំង២នាក់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើជាមួយគ្នា ។
សមត្ថកិច្ចបានអោយដឹងថា អ្នកទាំង២នាក់ជាគូសង្សារនឹងគ្នា (ស្រលាញ់ស្រីដូចគ្នា) ដោយរស់នៅបន្ទប់ជួលជាមួយគ្នារយៈពេល១ឆ្នាំមកហើយ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ស្រីជាតួអង្គប្រុសបានប្រចណ្ឌសង្សាររបស់ខ្លួន ដោយចោទថា មានប្រុសថ្មី ក៏កើតទៅជាទំនាស់ទាស់ទែង និងឈានដល់វាយតប់គ្នា ហើយអ្នកជិតខាងក៏បានប្តឹងនគរបាលអោយចុះទៅអន្តរាគមន៍ ។
តាមស្រីជាតួអង្គប្រុសបានសារភាពថា ខ្លួនពិតជាបានស្រលាញ់ស្រីដូចគ្នា និងបានមករស់នៅជាមួយគ្នាពិតប្រាកដមែន ។ មូលហេតុដែលនាំអោយរូបនាងវាយគូសង្សារដោយសារតែឃើញសង្សារលួចទាក់ទងនឹងប្រុសថ្មីទៀត ទើបផ្ទុះកំហឹងវាយតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចបានហៅមកធ្វើការសាកសួរ ពួកគេទាំង២នាក់ឯកភាពថាបែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ៕
ចែករំលែកព័តមាននេះ