ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​ត្រីឆ្អើរ ជាង ១០០០​ចង្កាក់ និង​ទូកង ២​គ្រឿង នៅ​ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ រោង​ត្រីឆ្អើរ ទំហំ ៥​ម៉ែត្រ គុណ​នឹង ៧​ម៉ែត្រ រួម​នឹង​ទូកង ៣​គ្រឿង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង…

​ខេត្តកំពង់ឆ្នាំង​៖ រោង​ត្រីឆ្អើរ ទំហំ ៥​ម៉ែត្រ គុណ​នឹង ៧​ម៉ែត្រ រួម​នឹង​ទូកង ៣​គ្រឿង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១  នៅ​ចំណុច​មុខ​វត្ត​សំរោង ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រោង​ត្រីឆ្អើរ​ខាងលើ មាន​ម្ចាស់​ឈ្មោះ លី រុន និង​ប្រពន្ធ ឈ្មោះ ស៊ីម អ៊ូរ ស្នាក់នៅ​បណ្តោះ​អាសន្ន ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភព​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង មកពី​ម្ចាស់​ត្រីឆ្អើរ ប្រហែស និង​បាន ដុត​ភ្លើង​ខ្លាំង​ពេក ទើប​បណ្តាលឱ្យ​ឆាបឆេះ​ទាំង​ត្រីឆ្អើរ និង​ទាំង​រោង ពន្លត់​មិនទាន់​។ ចំពោះ​ការខូចខាត មាន​រោ​ត្រីឆ្អើរ ៥ គុណ​នឹង ៧​ម៉ែត្រ ឆេះ​ទាំងស្រុង ត្រីឆ្អើរ​ជាង ១​ពាន់​ចង្កាក់ និង​ទូកង ២​គ្រឿង ដែល​គេ​ដាក់​ត្រាំ​ទឹក នៅក្បែរនោះ ឆេះ​អស់​មួយ​កំណាត់​មួយៗ​។

​ក្នុង​ហេតុការណ៍​នោះដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អន្តរាគមន៍ ជួយ​បាញ់​ពន្លត់​អស់​ចំនួន ៣​ឡាន​ផងដែរ​។ ក្រោយ​កើត​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ត្រីឆ្អើរ​ខាងលើ យកទៅ​សាកសួរ​។​

​សូម​រំលឹកថា កាលពីដើម​ខែធ្នូ​នេះ ក៏មាន​ហេតុ​កា​រាណ៍​ឆេះ​រោង​ត្រីឆ្អើរ​មួយកន្លែង នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​អស់​ទឹក​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ផងដែរ​៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ