ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​នយោបាយ ៖ កីឡាករ​កាន់តែ​ខ្លាំង កាន់តែ​ល្អមើល

7 ឆ្នាំ មុន

ស្ថានភាព​នយោបាយ​នៅ​កម្ពុជាបាន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ នៅ​ពេល​ដែល​សភា​បាន​បើកផ្លូវឱ្យ​តុលាការ​ចាត់ការ​លោក​កឹ​ម ​សុខា​ ប្រធាន​​​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។ នៅ​ពេល​ដែល​សភា​​ចាត់​ទុក​ការ​សម្រេចចិត្ត​ គឺជា​ភាព​ត្រឹមត្រូវ​​តាម​ផ្លួ​វ​ច្បាប់​នោះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ​គឺជា​ការ​ធ្វើបាប​មេដឹកនាំ​របស់​ពួក​គេ​ ។

ស្ថានភាព​នយោបាយ​នៅ​កម្ពុជាបាន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ នៅ​ពេល​ដែល​សភា​បាន​បើកផ្លូវឱ្យ​តុលាការ​ចាត់ការ​លោក​កឹ​ម ​សុខា​ ប្រធាន​​​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។ នៅ​ពេល​ដែល​សភា​​ចាត់​ទុក​ការ​សម្រេចចិត្ត​ គឺជា​ភាព​ត្រឹមត្រូវ​​តាម​ផ្លួ​វ​ច្បាប់​នោះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ​គឺជា​ការ​ធ្វើបាប​មេដឹកនាំ​របស់​ពួក​គេ​ ។

ភាព​ធ្ងន់ធ្ងរ​នយោបាយ​ ជម្រុញឱ្យ​​មានការ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ចំនួន ​ដែល​ជម្រុញ​ឱ្យមានការ​ចរចា​រវាង​គណបក្ស​នយោ​បាយ​ទាំង​ពីរ ​ដើម្បី​សម្រាល​ស្ថានភាព​នយោបាយ​នេះ​ ។ ស្ថានភាព​ ក៏​បាន​ធ្វើ​ឱ្យ​​ប្រជាជន​កម្ពុជា​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ដោយ​ភ័យ​ខ្លាច​ថា​ ស្ថានភាព​អាច​ធ្ងន់ធ្ងរ​ហួស​ពី​ការ​គ្រប់គ្រង​បាន​ ។

បញ្ហា​វិលវល់​ជុំវិញ​ ទៅ​លើ​បញ្ហា​ស្រី​ញី​ និង​នីតិវិធី​ជា​ជាង​ខ្លឹមសារ​នៃ​ការ​ប្រកួត​នយោបាយ​ទាំងមូល​ ។

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​បែរខ្នង​ដាក់​គ្នា ​ប៉ុន្តែ​ម្នាក់​ៗ​សុ​ទ្ធ​​តែ​អះអាង​ពី​ការ​ចង់បាន​ភាព​ស្ងប់ស្ងាត់​នយោបាយ​មួយ​ ដើម្បី​ជា​ប្រយោជន៍​ជាតិ​ ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​រក​ច្រកចេញ​បាន​ ។

គណបក្ស​នយោបាយ​ទាំង​ពីរ​ ប្រៀប​បីដូច​ជា​កីឡាករ​ប្រដាល់​ ។ ពួក​គេ​ត្រូវ​តែ​ប្រមូល​កម្លាំង​ទៅ​លើ​ការ​កសាង​សមត្ថភាព​រៀង​ៗ​ខ្លួន​ដើម្បី​ឡើង​ប្រកួត​នៅ​ឆ្នាំ​២០១៧ ​និង​២០១៨​ ។ ការ​ប្រណាំងប្រជែង​គ្នា​ នៅ​ក្នុង​ការ​ពង្រឹងសមត្ថភាព​ជំនួសឱ្យ​​ការ​ឈ្លោះ​គ្នា ​ទៅ​លើ​រឿង​ផ្សេង​នឹង​ធ្វើឱ្យ​​គណបក្ស​នយោបាយ​ទាំង​ពីរ​ឆ្លើយ​​តប​កាន់តែ​​បាន​ច្រើន​នឹង​ផលប្រយោជន៍​ប្រជាជន​។ គេ​មិន​​ត្រូវ​ងាករេ​​ចេញពី​តួនាទី​ស្នូល​ ដែល​ត្រូវ​បង្កើត​កម្មវិធី​នយោបាយ ​និង​អនុវត្ត​កម្មវិធី​នយោបាយ ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ឡើយ​។

នៅ​ពេល​ដែល​ពួក​គេ​ប្រកួត​គ្នា​តាម​ផ្លូវ​នេះ ប្រជាជន​នឹង​ចាត់​ទុក​ថា ​ពួក​គេ​កំពុង​តែ​ជា​កីឡាករ​នយោបាយ​ដ៏​ល្អ​ និង​អាច​ទាក់ទាញ​ការ​​ចាប់អារម្មណ៍​​ពី​សាធារណជន​បាន​ ។ ប៉ុន្តែ​បើសិន​ជា​ពួក​គេ​រវល់​ឈ្លោះ​គ្នា​​ក្រៅ​ឆាក​នោះ ពួក​គេ​កំពុង​តែ​ធ្វើ​ឱ្យ​សាធារណជន​ធុញទ្រាន់​ហើយ ដោយសារ​ពួក​គេ​មិន​បាន​ប្រកួត​គ្នា​ពេញ​សមត្ថភាព ​ដើម្បី​ទាក់ទាញ​សាធារណជន​។

ប្រជាជន​កម្ពុជា​​ត្រូវការ​កីឡាករ​នយោបាយ​ដែល​ខ្លាំង​ និង​ទទួលខុសត្រូវ​ចំពោះ​សាធារណជន ​៕