ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បុរី​! ចូល​ប្លន់​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី យក​គ្រឿង​ពេជ្រ​និង​លុយ​ជាង​១០​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម មាន​ប្រមាណ​គ្នា​៤​នាក់ បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី GS-300 មួយ​គ្រឿង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​អ្នកលក់​ឡេ​ដ៏​ល្បី​ម្នាក់​ដល់​ភូមិ​គ្រឹះ​តែ​ម្តង ដោយ​យក​គ្រឿងអលង្ការ​ពេជ្រ និង​លុយ​សរុប​ជាង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម មាន​គ្នា​​ប្រមាណ​៤​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី GS-300 មួយ​គ្រឿង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​អ្នកលក់​ឡេ​ដ៏​ល្បី​ម្នាក់​ដល់​ភូមិ​គ្រឹះ​តែ​ម្តង ដោយ​យក​គ្រឿងអលង្ការ​ពេជ្រ និង​លុយ​សរុប​ជាង​១០​លាន​ដុល្លារ ។ បន្ទាប់​មក​ក៏​ក្រុម​ចោរប្លន់​នោះ ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​មួយ​រូប​។

បើ​តាម​មន្ត្រី​នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ច​ណុ​ច​ផ្ទះ​លេខ​វី​០១ បុរី​មូ​ន​ថោ​ន ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ជនរង​គ្រោះ គឺ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​អាស​យ​ដ្ឋា​ន​កើតហេតុ​ខាងលើ ហើយ​បាន​បាត់បង់​គ្រឿងអលង្ការ​ពេជ្រ​តម្លៃ​១០​លាន​ដុល្លារ និង​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ ដោយឡែក​ជនសង្ស័យ ​គឺ​មាន​គ្នា​០៤​នាក់ មិន​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ ប្រដាប់​ដោយ​អាវុធ និង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS-300 មួយ​គ្រឿង​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ខាងលើ​នេះ គេ​នៅ​ពុំ​ដឹង​ព័ត៌មាន​លម្អិត​ជាង​នេះ​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល និង​កងរាជអាវុធហត្ថ បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​នោះ​ពិត​ជាក់ស្ដែង ព្រមទាំង​ចេញ​ពួនស្ទាក់​គ្រប់​ទីកន្លែង ដើម្បី​តាម​ចាប់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នោះ ។ ប៉ុន្តែ​ពុំ​បាន​ជួប​ប្រទះ​ក្រុម​ចោរ​នេះ​ឡើយ ហើយ​ពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ចោរប្លន់​ខាងលើ ឈាន​ដល់​ការ​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ